ជាគម្រោងបណ្តុះបណ្តាលអាជីវកម្មដើម្បីពង្រឹងគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងការការពារព្រៃឈើ និងការអភិវឌ្ឍន៍ជីវភាពរស់នៅ។
០៤ កុម្ភៈ ២០២៥
ថ្ងៃផុតកំណត់ទទួលពាក្យ
អំពីគម្រោង Forest Ecopreneurs Incubation Program
តើអ្នកជាសហគ្រិនដែលជឿជាក់លើការការពារបរិស្ថាន និងចង់ជួយសហគមន៍ព្រៃឈើមែនទេ? តើអ្នកមានអាជីវកម្មដែលបានចាប់ផ្តើមហើយ (ឬជាអាជីវកម្មខ្នាតតូចមួយ) ដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើដូចជា អេកូទេសចរណ៍ធម្មជាតិ សិប្បកម្ម ទឹកឃ្មុំ កាហ្វេ ស្វាយចន្ទី ឫស្សី ផលិតផលថែរក្សាសម្រស់ កសិកម្មនិរន្តរភាព ឬផលិតផលផ្សេងទៀតដែទេ? តើអ្នកចង់ទទួលបានជំនាញ ចំណេះដឹង ដំបូន្មាន និងការបំផុសគំនិតដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែរឹងមាំដែរឬទេ?
ប្រសិនបើចម្លើយរបស់អ្នកគឺពិតមែនហើយ… នោះអ្នកពិតជាស័ក្តិសមបំផុតសម្រាប់គម្រោង Forest Ecopreneurship Incubation Program! នេះគឺជាគម្រោងដែលពោរពេញទៅដោយ ចំណេះដឹង ភាពសប្បាយរីករាយ និងមានភាពអត់ធ្មត់ក្នុងការបំពេញវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិនទូទាំងប្រទេសកម្ពុជា។ នៅក្នុងគម្រោងនេះ អ្នកមិនត្រឹមតែទទួលបានការបណ្តុះបណ្តាលមួយមុខនោះទេ អ្នកថែមទាំងទទួលបានការអនុវត្តជាក់ស្តែង និងមានចំណែកបញ្ចេញគំនិតនិងអនុវត្តផ្ទាល់ទៅលើចំណុចសំខាន់ៗដែលអាចជួយដល់អាជីវកម្មរបស់អ្នក
តាមរយៈកម្មវិធីសិក្សាតាមបែបស្តង់ដាររបស់គម្រោង ស្វែងរកជំនួយបង្ហាត់បង្ហាញពីគ្រូបង្វឹក ឬអ្នកណែនាំនិងសហគ្រិនដទៃទៀតដែលយល់ពីអ្នក និងអាចណែនាំអ្នកបាន។ បន្ថែមពីនេះ អ្នកក៏អាចបង្កើតបណ្តាញទំនាក់ទំនងថ្មីៗជាច្រើន និងបង្កើនភាពទាក់ទាញនិងលេចធ្លោដែលអាចជួយពង្រីកអាជីវកម្មរបស់អ្នក។
គម្រោងនេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់គម្រោង Sustaning an Abundance of Forest Ecosystem (SAFE) ហើយគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Restoration Factory ជាសកល។ កម្មវិធីនេះត្រូវបានអនុវត្តដោយ Impact Hub Phnom Penh ក្រោមជំនួយឧបត្ថម្ភរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS) និងរៀបចំដោយអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) និង Bridge for Billions (B4B)។
កាលវិភាគកំណត់
២១ មករា ២០២៥
ថ្ងៃបើកទទួលពាក្យ
០៤ កុម្ភៈ ២០២៥
ថ្ងៃផុតកំណត់នៃការដាក់ពាក្យ
១៨ មីនា 2025
ចាប់ផ្តើមដំណើរការកម្មវិធី
ខែមេសា ដល់ខែកញ្ញា ២០២៥
វគ្គបណ្តុះបណ្តាលអាជីវកម្ម និងកម្មវិធីសិក្សា ការណែនាំឬបង្ហាត់ដោយផ្ទាល់ សិក្ខាសាលាពិសេសជាមួយអ្នកជំនាញផ្នែកព្រៃឈើ អំពីផលជះវិជ្ជមាន
យុទ្ធសាស្រ្តអាជីវកម្ម និង ការជួយគាំទ្របណ្តុះបណ្តាល ប្រចាំសប្តាហ៍ជាមួយក្រុម (ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ)
ខែមេសា ២០២៥
សិក្ខាសាលាបោះជំរុំចូលរួមដោយផ្ទាល់នៅទីក្រុងភ្នំពេញ
ខែមិថុនា ២០២៥
ដំណើរទស្សនៈកិច្ចរយៈពេល 3 ថ្ងៃ
ទៅកាន់សហគមន៍ព្រៃឈើ
ខែ កញ្ញា ២០២៥
ព្រឹត្តការណ៍បិទកម្មវិធី និងឱកាសសម្រាប់ការផ្សព្វផ្សាយអាជីវកម្ម
តើគម្រោងនេះមានអ្វីពិសេសខ្លះ?
ប្រហែលជាពេលខ្លះអ្នកមានអារម្មណ៍ឯកោ ឬហត់នឿយជាមួយឧបសគ្គនៅពេលកំពុងព្យាយាមបង្កើតអាជីវកម្មថ្មីរបស់អ្នកហើយ។ ប្រហែលជាអ្នកមានគោលដៅធំមួយ ប៉ុន្តែត្រូវការរចនាសម្ព័ន្ធជំនាញ និងការគាំទ្របន្ថែមសម្រាប់បន្តទៅមុខ។ យើងពិតជាយល់ពីអ្នកតាមស្ថានភាពខានលើ តាមរយៈគម្រោងនេះ អ្នកនឹងទទួលបានការបណ្តុះបណ្តាល ការណែនាំ ការចូលរួមជាសហគមន៍ និងឱកាសទទួលបានការលើកទឹកចិត្តជាច្រើន។ គម្រោងនេះ ជាគម្រោងមួយដែលជួយអ្នក តាមរយៈការសិក្សាតាមប្រព័ន្ធអនឡាញដែលបើកសម្រាប់ឲ្យអ្នកចូលរួមបាន មិនថាអ្នកនៅផ្ទះ ឬកន្លែងការងារ អ្វីដែលពិសេសយើងបង្កើតនូវសកម្មភាពពិសសៗ ដូចជាការជួបជុំដោយផ្ទាល់ មានដូចជា សិក្ខាសាលាបោះជំរំុ ដំំណើរទស្សនៈកិច្ចរយៈពេល 3 ថ្ងៃ និងព្រឹត្តិការណ៍ពង្រីកបណ្តាញទំនាក់ទំនង ដើម្បីនាំអាជីវកម្មរបស់អ្នកទៅកាន់មួយកម្រិតទៀត។
យើងក៏ជឿជាក់ថាគម្រោងនេះពិតជាពិសេស ព្រោះមានលាយបញ្ចូលគ្នាជាមួយភាពសប្បាយរីករាយ ការរៀនសូត្រនិងការគាំទ្រពីអ្នកមានជំនាញ ទន្ទឹមនឹងនេះ វាមានភាពច្បាស់លាស់ ក្នុងការចូលរួមអនុវត្តពីអ្នកជាក់ស្តែងផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ អ្នកនឹង៖
- យល់ដឹងពីការបង្កើតភាពលេចធ្លោ និងទាក់ទាញអតិថិជនឱ្យចាប់អារម្មណ៍ពីសេវា និងផលិតផលអ្នកឱ្យកាន់តែច្រើន។
- យល់ដឹងពីរបៀបនៃការកំណត់តម្លៃឲ្យបានត្រឹមត្រូវ បង្កើនការលក់ចេញ ពង្រីកប្រាក់ចំណូលអាជីវកម្ម និងប្រាក់ចំណេញឱ្យកាន់តែច្រើន។
- កែលម្អទំនាក់ទំនងអាជីវកម្ម និងការផ្សព្វផ្សាយដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន។
- កែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អាជីវកម្មអ្នកឱ្យកាន់តែមានប្រសិទ្ធភាព។
- ស្វែងយល់ពីរបៀបដែលអ្នកអាចបង្កើតឲ្យមានផលជះវិជ្ជមានដល់សហគមន៍ និងបរិស្ថាន។
- បង្កើតផែនការអាជីវកម្មឲ្យបានច្បាស់លាស់។
អ្នកពិតជាស័ក្តិសមសម្រាប់ចូលរួមកម្មវិធីនេះ ប្រសិនបើ…
១. អ្នកមានអាជីវកម្មកំពុងដំណើរការ អាជីវកម្មក្នុងស្រុក អាជីវកម្មបង្កើតថ្មី ឬជាអាជីវកម្មទើបតែចាប់ផ្តើមដំបូង និងមានអតិថិជនខ្លះៗ ឬប្រសិនបើអ្នកមានអាជីវកម្មធំ ហើយចង់បើកដំណើរការផលិតផលឬសេវាកម្មថ្មី និង ចង់ពង្រីកតាម វិធីផ្សេងៗ គម្រោងនេះ គឺជាឱកាសមួយដែលល្អបំផុតសម្រាប់អ្នក!
២. អ្នកមានគម្រូអាជីវកម្មដែលផ្តោតលើចំណុចណាមួយក្នុងចំណោមចំណុចទាំងនេះរួមមាន ៖
- វិស័យអេកូទេសចរណ៍
- រមណីយដ្ឋាន និងផ្ទះស្នាក់នៅក្នុងសហគមន៍ព្រៃឈើ
- ផលិតផលដែលបានមកពីព្រៃឈើ ឬផលិតផលនាំប្រាក់ចំណូលដល់សហគមន៍ព្រៃឈើក្នុងតំបន់ដូចជា៖ ទឹកឃ្មុំព្រៃ សិប្បកម្ម កាហ្វេ គ្រាប់ស្វាយចន្ទី ប្រេងធម្មជាតិចម្រាញ់ពីធម្មជាតិសុទ្ធ…។ល។
- ផលិតផលដែលអាចជួយការពារការកាប់បំផ្លាញព្រៃឈើ៖ ឧទាហរណ៍ ឫស្សី ផលិតផលដែលអាចជំនួសដោយឈើ…
- ហាងលក់ផលិតផលដែលធ្វើដោយសហគមន៍ក្នុងស្រុក ឬនៅតាមតំបន់ព្រៃឈើ
- កសិកម្មប្រកបដោយនិរន្តរភាព ដែលអាចជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ
- គំរូអាជីវកម្មផ្សេងទៀតដែលមានចំណែកចូលរួមជះឥទ្ធិពលវិជ្ជមានដល់បរិស្ថាននៅកម្ពុជា
៣. យើងលើកទឹកចិត្តអ្នកក្នុងការរៀនសូត្របន្ថែមដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែរឹងមាំ!
សំនួរពេញនិយម
ចម្ងល់របស់អ្នកត្រូវបានឆ្លើយ
ចម្លើយគឺ “ប្រាកដណាស់ ពិតជាបាន!” — យើងស្វាគមន៍អ្នកទាំងអស់គ្នា មិនថាអ្នករស់នៅទីកន្លែងណាក្នុងប្រទេសកម្ពុជា! សកម្មភាពរបស់យើងភាគច្រើនគឺធ្វើឡើងនៅលើប្រព័ន្ធអនឡាញ ដូច្នេះអ្នកអាចចូលរួមបានគ្រប់ទីកន្លែង ដោយអ្នកគ្រាន់តែមាន កំព្យូទ័រ និងអ៊ីនធឺណិត។ កម្មវិធីនេះនឹងមានព្រឹត្តិការណ៍ជួបជុំដោយផ្ទាល់ដ៏គួរឱ្បទន្ទឹមរងចាំមួយចំនួន ដើម្បី ផ្សាភ្ជាប់អ្នកជាមួយនឹងបទពិសោធន៍ជាក់ស្តែង និងតភ្ជាប់អ្នកជាមួយសហគ្រិនដទៃទៀត។ សម្រាប់សកម្មភាពផ្ទាល់ទាំងនេះ កម្មវិធីនឹងរ៉ាប់រងថ្លៃធ្វើដំណើរ និងការស្នាក់នៅរបស់អ្នក។
ប្រាកដណាស់! កម្មវិធីនេះនឹងធ្វើឡើងជាភាសាខ្មែរទាំងស្រុង។
ត្រឹមត្រូវណាស់! លោកអ្នកទទួលបានឱកាសក្នុងការចូលរួមគម្រោងនេះដោយឥតគិតថ្លៃ ដូច្នេះសូមកុំរំលងឱកាសនេះឲ្យសោះ ចូរចុះឈ្មោះឲ្យបានមុនថ្ងៃទី ០៤ កុម្ភៈ ២០២៥។ — ដាក់ពាក្យឥឡូវនេះ!
គម្រោង Forest Ecopreneur Incubation Program នឹងដំណើរការចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ 2025។ កុំបង្អង់យូរណា ដល់ពេលដែលអ្នកត្រូវផ្តោតលើការរៀនបន្ថែមសម្រាប់អាជីវកម្មរបស់អ្នកហើយ! ក្នុងរយៈពេលជាច្រើនខែនៃគម្រោងនេះ យើងនៅទីនេះដើម្បីជួយអ្នកគ្រប់ជំហាន ដើម្បីប្រាកដថាវាជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ជាប្រយោជន៍ដល់អ្នក។
សំណួរល្អ! យើងដឹងថាពេលវេលារបស់អ្នកមានតម្លៃ ដូច្នេះយើងបានរៀបចំកម្មវិធីទាំងមូលឲ្យសមស្រប និងមានន័យសម្រាប់ទាំងអស់គ្នា។ យើងសូមលើកទឹកចិត្តដល់អ្នកឆ្លៀតពេលប្រហែល ៤ ទៅ ៥ ម៉ោងក្នុងមួយសប្តាហ៍ដើម្បីចូលកម្មវិធីនេះ។ វាអាចស្តាប់ទៅដូចជាច្រើន ប៉ុន្តែកំឡុងពេលដែលអ្នកចូលរួមកម្មវិធីនេះ វាក៏ជាពេលមួយសម្រាប់កសាងអាជីវកម្មអ្នកផងដែរ។
សម្រាប់គម្រោងនេះ យើងណែនាំអ្នកឱ្យប្រើកុំព្យូទ័រ ឬថេប្លេត ព្រោះយើងនឹងប្រើទម្រង់សិក្សាតាមប្រព័ន្ធអ៊ីនធឺណិត។ អ្នកនឹងត្រូវការ ការតភ្ជាប់អ៊ីនធឺណិតដែលមានល្បឿនថេរ ដើម្បីប្រើប្រាស់ប្រព័ន្ធនេះ និងចូលរួមការប្រជុំប្រចាំសប្តាហ៍នានាតាមប្រព័ន្ធអ៊ីនធឺណិត ប្រកបដោយប្រសិទ្ធភាពជាមួយគ្រូបង្វឹក និងសហគ្រិនដទៃទៀត។
អ្នកនៅសល់តែពីរបីជំហានទៀតប៉ុណ្ណោះ ក្នុងការចាប់ផ្ដើមដំណើរអាជីវកម្មថ្មីរបស់អ្នកជាមួយយើង។ យើងនៅទីនេះ ដើម្បីជួយអ្នកបំពេញការដាក់ពាក្យ ដូច្នេះសូមកុំមានអារម្មណ៍ធុញថប់់អី ត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមហើយឬនៅ? តោះ ចាប់ផ្តើម!
📽️ ជំហានទី១: មើលវីដេអូអំពីរបៀបបំពេញទម្រង់ពាក្យសុំចូលរួមកម្មវិធី (ជាជម្រើសអ្នក)
📝 ជំហានទី២: ចុចទីនេះ ហើយបំពេញព័ត៌មានពាក្យស្នើរចូលរួមគម្រោង
ដាក់ពាក្យឲ្យបានមុនថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2025។ ប៉ុន្តែកុំរង់ចាំរហូតដល់នាទីចុងក្រោយណា — តស់! ធ្វើឱ្យឆ្នាំនេះក្លាយជាឆ្នាំ ឆ្ពោះទៅកាន់ការសម្រេចគោលដៅរបស់អ្នក!
សកម្មភាពសំខាន់ៗដែលជួយកសាងអាជីវកម្ម និងមានឱកាសចូលរួមជាមួយសហគ្រិនដទៃទៀតរួមមាន៖
🌟 យើងចាប់ផ្តើមគម្រោងជាមួយនឹងការបោះជំរុំដោយផ្ទាល់នៅទីក្រុងភ្នំពេញ។
🤝 អ្នកនឹងឆ្លងកាត់កម្មវិធីសិក្សាអាជីវកម្មរបស់យើងចំនួន 9 វគ្គសិក្សា។ កុំបារម្ភអី! អ្នកនឹងទទួលបានការគាំទ្រពីយើងតាមរយៈវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញរៀងរាល់សប្តាហ៍ និងមានជំនួបពិភាក្សាយ៉ាងទៀងទាត់ជាមួយនឹងគ្រូបង្វឹករបស់អ្នក។
💡 តាមរយៈសិក្ខាសាលាពិសេសជាមួយគ្រូបង្វឹកជំនាញជាច្រើនរូប អ្នកនឹងយល់អំពីយុទ្ធសាស្រ្តក្នុងការចូលរួមជាសហគមន៍ អាជីវកម្មប្រកបដោយនិរន្តរភាព ការវាស់វែងទៅលើផលជះវិជ្ជមាន និងសកម្មភាពជាច្រើនទៀត!
🌳 ការភ្ជាប់ខ្លួនជាមួយនិងធម្មជាតិ ជួបជាមួយក្រុមសហគមន៍ព្រៃឈើ និងស្វែងយល់ពីរបៀបដែលសហគ្រិនភាព និងព្រៃឈើអាចរីកចម្រើនផ្សាភ្ជាប់ជាមួយគ្នាតាមរយៈដំណើរទស្សនៈកិច្ចទៅកាន់តំបន់ព្រៃឈើរយៈពេល ៣ ថ្ងៃ (ទីតាំងឋិតនៅក្នុងការសម្រេច)។
នេះជាហេតុផលធំៗដែលយើងគិតថាគម្រោងនេះអាចមានតម្លៃសម្រាប់អ្នក៖
- ភ្ជាប់ទំនាក់ទំនងជាមួយគ្រូបង្វឹកដែលមានជំនាញច្បាស់លាស់៖ ទទួលបានការណែនាំផ្ទាល់ខ្លួនពីគ្រូបង្វឹកដែលមានបទពិសោធន៍ខ្ពស់។ តើបេសកកម្មរបស់ពួកគាត់ជាអ្វី? គឺដើម្បីជួយអ្នកឱ្យរីកចម្រើន និងដោះស្រាយបញ្ហាអាជីវកម្មប្រឈម ហើយជួយនាំអ្នកទៅកាន់គោលដៅក្នុងនាមជាសហគ្រិន។
- បង្កើនជំនាញរបស់អ្នក៖ រៀនតាមរយៈកម្មវិធីសិក្សាដែលរៀបចំឡើងយ៉ាងល្អិតល្អន់ ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អ្នកនៅក្នុងមុខងារស្នូលនៃអាជីវកម្ម។
- បង្កើតឲ្យមានផលជះវិជ្ជមាន៖ យើងនឹងណែនាំអ្នកឱ្យស្គាល់អ្នកជំនាញ (ក្នុងវិស័យសហគ្រិន អង្គការក្រៅរដ្ឋាភិបាល…) ដែលអាចជួយអ្នកក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តដើម្បីបង្កើតឲ្យមានផលជះវិជ្ជមានដល់សង្គម និងនៅក្នុងបរិបទការងារអ្នកផងដែរ។
- ការរចនាប្រព័ន្ធសិក្សាតាមបែបស្តង់ដារ៖ ចូលប្រើសម្ភារៈសិក្សានិងគម្រូជាក់ស្តែង និងប្រព័ន្ធសិក្សាដែលមានភាពច្បាស់លាស់ — កម្មវិធីនិងសម្ភារឯកសារទាំងអស់មានជាភាសាខ្មែរ និងអង់គ្លេស!
- ពង្រីកបណ្តាញទំនាក់ទំនងរបស់អ្នក៖ ណែនាំដល់ដៃគូដែលមានសក្តានុពល អង្គការក្រៅរដ្ឋាភិបាល អ្នកជំនាញផ្នែកអាជីវកម្ម និងបរិស្ថាន។
- បង្កើនការចាប់អារម្មណ៍លើអាជីវកម្មអ្នក៖ ផ្សព្វផ្សាយអាជីវកម្មរបស់អ្នក ទទួលបានការចាប់អារម្មណ៍លើអ៊ីនធឺណិត និងបង្ហាញប្រវត្តិរូបរបស់អ្នកទៅកាន់ទស្សនិកជនទូលំទូលាយ ដោយមានការគាំទ្រពី Impact Hub Phnom Penh និងដៃគូរបស់យើង។ នៅចុងបញ្ចប់នៃកម្មវិធី អ្នកនឹងមានតារាងអាជីវកម្មសង្ខេបប្រតិបត្តិតាមតម្រូវការ ដែលអ្នកអាចប្រើដើម្បីទាក់ទាញអតិថិជន ឬវិនិយោគិនថ្មី។
- ចូលរួមសហគមន៍ដែលរីកចម្រើន៖ ភ្ជាប់ជាមួយបុគ្គលដែលមានគំនិតដូចគ្នាសម្រាប់ការគាំទ្រ ការសហការ និងការរីកចម្រើនរួមគ្នា។
អ្នកនឹងមានឱកាសជួបជាមួយគ្រូបង្វឹកដែលមានជំនាញផ្នែកអាជីវកម្មជាច្រើនអ្នក និងមានឱកាសស្វែងរកគ្រូបង្វឹកម្នាក់ដែលល្អបំផុតសម្រាប់អ្នក។ នេះជាទិដ្ឋភាពវត្តមានរបស់គ្រូបង្វឹកនៅក្នុងកម្មវិធីឆ្នាំមុន៖
- គ្រូបង្វឹកជំនាញមកពីអង្គការដូចជា UNICEF, Mission Alliance, និង World Vision។
- អ្នកឯកទេសមកពីវិស័យឯកជនដែលមានជំនាញផ្នែកទីផ្សារ ការវិភាគអាជីវកម្ម និងផ្នែកយុទ្ធសាស្ត្រអាជីវកម្ម។
- គ្រូបង្វឹកដែលជាសហគ្រិនដែលមានបទពិសោធន៍ជាសហគ្រិនដោយផ្តាល់ – ដែលយល់ពីដំណើរការ និងអារម្មណ៍យ៉ាងច្បាស់ដូចជាអ្នកអ៊ីចឹង!
ក្រឡេកមកទស្សនាសកម្មភាពនិងរឿងរ៉ាវខ្លះៗ ពីសមាជិកចូលរួមកាលពីឆ្នាំមុន
ការរីកលូតលាស់អាជីវកម្មបៃតង៖ របៀបដែលសហគ្រិនកំពុងជួយការពារព្រៃឈើកម្ពុជា។
ពីវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដល់ផលិតផលដែលមិនប៉ះពាល់ដល់ព្រៃឈើ យើងបានធ្វើការជាមួយក្រុមហ៊ុនបណ្តាក់ទុនចំនួន 15 ដើម្បីកំណត់ឡើងវិញនូវតួនាទីនៃអាជីវកម្មក្នុងការការពារបរិស្ថាន។
ស្វែងយល់បន្ថែមពីគម្រោងរបស់យើងដូចតទៅ។
តើអ្នកនៅមានសំនួរអីទៀតអត់?
ប្រសិនបើអ្នកមានចម្ងល់បន្ថែម ឬត្រូវការជំនួយក្នុងការបំពេញពាក្យសុំចូលរួមកម្មវិធី សូមទាក់ទងទៅកាន់ អ្នក សម្របសម្រួលគម្រោងរបស់យើង ធូប លីលី
តាមរយៈអ៊ីម៉ែល៖ lyly.thoub@impacthub.net | តេឡេក្រាម៖ (+855) 96 51 44 556
ដៃគូសហការ និងស្ថាប័នពាក់ព័ន្ធ
នេះជាកម្មវិធី SAFE Forest Restoration ឆ្នាំ 2024 ដែលប្រព្តឹត្តក្នុងឆ្នាំមុនការរីកលូតលាស់អាជីវកម្មបៃតង៖ សហគ្រិនកំពុងជួយការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
តាមរយៈកម្មវិធី SAFE Forest Restoration Incubation Program យើងកំពុងមើលបណ្តុះបណ្តាល អាជីវកម្មដែលមានលក្ខណៈវិជ្ជមានទៅកាន់វិស័យព្រៃឈើ។ ចាប់ផ្តើមពីវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ទៅជាផលិតផលដែលមិនប៉ះពាល់ដល់ព្រៃឈើ សហគ្រាសទាំង ១៥ រូបនេះកំពុងតែចូលរួមចំណែកយ៉ាងសកម្មទៅលើអាជីវកម្មនៅក្នុងវិស័យព្រៃឈើ។