ជួយសហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ដែលធ្វើអាជីវកម្មមានផលិតផល ឬសេវាកម្មគាំទ្រដល់ការអភិរក្សព្រៃឈើនៅកម្ពុជា ឱ្យអាចត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ចូលទីផ្សារ និងការទទួលបានហិរញ្ញប្បទាន ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអ្នកទិញ ស្ថាប័នហិរញ្ញវត្ថុ និងសហគមន៍ព្រៃឈើ។
កម្មវិធី Forest Ecopreneurs Cambodia 2026 ផ្តល់ការគាំទ្រអាជីវកម្ម និងជំរុញការចូលទៅទីផ្សារបែបអនុវត្តជាក់ស្តែងទៅដល់សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ចំនួន ១០ ដែលត្រូវបានជ្រើសរើស។ កម្មវិធីនេះរៀបចំឡើងសម្រាប់អាជីវកម្មដែលត្រៀមខ្លួនរួចក្នុងការពង្រឹង មូលដ្ឋានគ្រឹះអាជីវកម្ម កែលម្អផលិតផលខ្លួន ពង្រីកឱកាសចូលទៅទីផ្សារថ្មី និងស្វែងរកភាពជាដៃគូកាន់តែរឹងមាំ នៅក្នុងខ្សែច្រវាក់តម្លៃផលិតផលនៅតាមទីជនបទដែលគាំទ្រការការពារព្រៃឈើ។
ដោយបន្តពីសមិទ្ធផលនៃកម្មវិធីជំនាន់ឆ្នាំ ២០២៤ និង ២០២៥ កម្មវិធីឆ្នាំនេះកាន់តែពិសេសមួយកម្រិតទៀត ដោយផ្តោតលើការផ្តល់ការគាំទ្រកាន់តែស៊ីជម្រៅលើការត្រៀមខ្លួនផ្នែកអាជីវកម្ម ការកែលម្អផលិតផល ការចូលទៅទីផ្សារ ប្រភពហិរញ្ញប្បទាន ព្រមទាំងការកសាងភាពជាដៃគូជាមួយសហគមន៍ព្រៃឈើ។
អំពីកម្មវិធី Forest Ecopreneurs 2026
ផលិតផលជាច្រើននៅកម្ពុជាដែលគាំទ្រដល់ការអភិរក្សព្រៃឈើមានសក្តានុពលពិតប្រាកដ ប៉ុន្តែ អាជីវកម្មជាច្រើននៅតែប្រឈមនឹងការលំបាកក្នុងការផ្លាស់ប្តូរពីកម្រិតផលិតកម្មទ្រង់ទ្រាយតូច ទៅកម្រិតដែលមានតម្រូវការទីផ្សារឋិតឋេរ។
សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) អាចមានផលិតផលដែលមានសក្តានុពល និងបេសកកម្មច្បាស់លាស់ ប៉ុន្តែនៅតែត្រូវការពង្រឹងបន្ថែមលើប្រតិបត្តិការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ គុណភាពផលិតផល ការវេចខ្ចប់ ការអនុលោមតាមបទដ្ឋាន ព័ត៌មានអ្នកទិញ និងការតភ្ជាប់ទៅកាន់ទីផ្សារ។ សហគមន៍ព្រៃឈើ និងអ្នកផលិតនៅតាមជនបទក៏មានផលិតផល និងចំណេះដឹងក្នុងមូលដ្ឋានដ៏មានតម្លៃផងដែរ។ ទោះជាយ៉ាងណា ភាពជាដៃគូដែលជោគជ័យត្រូវការការផ្គត់ផ្គង់ទៀងទាត់ គុណភាពល្អ លទ្ធភាពផលិតច្បាស់លាស់ ការរៀបចំផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវ និងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ។
កម្មវិធី Forest Ecopreneurs Cambodia 2026 មានគោលបំណងបំពេញចន្លោះខ្វះខាតទាំងនេះ តាមរយៈការផ្តល់ការគាំទ្រអាជីវកម្មដែលសមស្របទៅតាមតម្រូវការរបស់សហគ្រាសនីមួយៗ គន្លឹះសម្រាប់អនុវត្តក្នុងការដោះស្រាយបញ្ហាជាក់ស្តែង ការណែនាំអំពីការចូលទៅកាន់ទីផ្សារ និងប្រភពហិរញ្ញប្បទាន ការភ្ជាប់ទំនាក់ទំនងទៅកាន់ដៃគូពាក់ព័ន្ធ ព្រមទាំងសកម្មភាពត្រៀមខ្លួនសម្រាប់ការកសាងភាពជាដៃគូជាមួយសហគមន៍ព្រៃឈើ។
កម្មវិធីនេះផ្តោតជាចម្បងលើអាជីវកម្មដែលមានផលិតផលជាក់លាក់ ហើយកំពុងដំណើរការនៅក្នុងខ្សែច្រវាក់តម្លៃពាក់ព័ន្ធនឹងព្រៃឈើ ឬធនធានធម្មជាតិ។
យុទ្ធសាស្រ្តរបស់យើង
ការគាំទ្រអាជីវកម្មតាមតម្រូវការជាក់ស្តែង
សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ចំនួន ១០ ដែលត្រូវបានជ្រើសរើស នឹងទទួលបានការវិភាគស្ថានភាពអាជីវកម្ម វគ្គបណ្តុះបណ្តាល២ថ្ងៃ ការប្រឹក្សាយោបល់ និងការណែនាំពីអាជីវកម្មផ្ទាល់មួយទល់នឹងមួយ ព្រមទាំងការអនុវត្តដំណោះស្រាយបញ្ហាជាក់ស្តែង ដែលត្រូវចំទៅតាមតម្រូវការពិតប្រាកដរបស់អាជីវកម្មនីមួយៗ។ ការគាំទ្រអាចផ្តោតលើប្រតិបត្តិការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ស្ថិរភាពប្រាក់ចំណូល គុណភាពផលិតផល ម៉ាកយីហោ ការវេចខ្ចប់ ការកំណត់តម្លៃ ការអនុលោមតាមបទដ្ឋាន វិញ្ញាបនបត្រ និងការរៀបចំផែនការពង្រីកអាជីវកម្ម។
បន្ទាប់ពីដំណាក់កាលទី ១ សហគ្រាសចំនួន ៦ នឹងត្រូវបានជ្រើសរើសដើម្បីទទួលបានការគាំទ្រស៊ីជម្រៅបន្ថែម លើការពង្រីកអាជីវកម្ម។ ការគាំទ្រនេះរួមមាន៖ មូលនិធិសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល (R&D) រហូតដល់ ៣,០០០ ដុល្លារអាមេរិកសម្រាប់អាជីវកម្មនីមួយៗ ជំនួយបច្ចេកទេស និងជំនួយផ្នែកផ្សព្វផ្សាយ។
ការតម្រង់ទិសទៅកាន់ទីផ្សារ និងប្រភពហិរញ្ញប្បទាន
កម្មវិធីនេះនឹងជួយឱ្យសហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) យល់កាន់តែច្បាស់អំពីតម្រូវការរបស់អ្នកទិញ ច្រកលក់ និងអ្នកផ្តល់ហិរញ្ញប្បទាន មុនពេលសម្រេចចិត្តសហការជាមួយអាជីវកម្មណាមួយ។ តាមរយៈសិក្ខាសាលាអនុវត្តជាក់ស្តែង ធនធានសម្រាប់ការចូលទៅទីផ្សារ ការផ្គូផ្គងអាជីវកម្មមួយទៅអាជីវកម្មមួយទៀត (B2B Matchmaking) និងការណែនាំឱ្យស្គាល់ដៃគូពាក់ព័ន្ធ សហគ្រាសដែលត្រូវបានជ្រើសរើសនឹងត្រៀមខ្លួនបានកាន់តែប្រសើរ ដើម្បីទាក់ទងទៅកាន់អ្នកទិញ អ្នកផ្តល់ហិរញ្ញប្បទាន និងដៃគូពាក់ព័ន្ធក្នុងប្រព័ន្ធគាំទ្រអាជីវកម្ម។
ការត្រៀមខ្លួនរួចរាល់សម្រាប់ភាពជាដៃគូជាមួយសហគមន៍ព្រៃឈើ
កម្មវិធីនឹងសាកល្បងអនុវត្តជាក់ស្តែងក្នុងការពង្រឹងការផ្សារភ្ជាប់សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ទៅនឹងសហគមន៍ព្រៃឈើ។ តាមរយៈការចុះទស្សនកិច្ចសិក្សា និងសិក្ខាសាលារយៈពេលពីរថ្ងៃស្តីពីការត្រៀមខ្លួនសម្រាប់ភាពជាដៃគូ សហគ្រាស អ្នកផលិតក្នុងសហគមន៍ និងអន្តរការីពាក់ព័ន្ធនឹងសិក្សា ពិភាក្សាអំពីស្ថានភាពជាក់ស្តែងនៃការផ្គត់ផ្គង់ លទ្ធភាពផលិត គុណភាពផលិតផល តម្រូវការទីផ្សារ និងឱកាសដែលអាចបង្កើតភាពជាដៃគូបាន។
គោលបំណងរបស់កម្មវិធី មិនមែនជំរុញឱ្យភាគីពាក់ព័ន្ធឈានដល់កិច្ចព្រមព្រៀងយ៉ាងភ្លាមៗនោះទេ។ គោលបំណងគឺដើម្បីពង្រឹងការត្រៀមខ្លួន និងការយល់ដឹងពីគ្នាទៅវិញទៅមកដើម្បីឱ្យភាពជាដៃគូនាពេលអនាគត មានមូលដ្ឋានកាន់តែរឹងមាំ។
អ្នកចូលរួមនឹងទទួលបាន៖
ដំណាក់កាលទី ១៖ ពង្រឹងការត្រៀមខ្លួនឱ្យរួចរាល់ផ្នែកអាជីវកម្ម និងទីផ្សារ (ខែកក្កដា–ខែវិច្ឆិកា ឆ្នាំ២០២៦)
សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ចំនួន ១០ ដែលត្រូវបានជ្រើសរើស នឹងចូលរួមទទួលការគាំទ្រពេញលេញក្នុងដំណាក់កាលទី ១។
អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន៖
- ការវិភាគស្ថានភាពអាជីវកម្មយ៉ាងលម្អិតដើម្បីកំណត់ចំណុចខ្លាំង ចំណុចខ្វះខាត ហានិភ័យ និងឱកាសសម្រាប់ការរីកចម្រើន
- វគ្គបណ្តុះបណ្តាលដោយផ្ទាល់រយៈពេលពីរថ្ងៃ ដែលផ្តោតលើការរៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្ម និងការត្រៀមខ្លួនសម្រាប់ពង្រីកអាជីវកម្ម
- ការប្រឹក្សាយោបល់ និងការណែនាំអាជីវកម្មផ្ទាល់មួយទល់នឹងមួយទៅតាមតម្រូវការជាក់ស្តែង ដោយមានរយៈពេលសរុបយ៉ាងតិច ១៥០ ម៉ោងសម្រាប់អាជីវកម្មទាំងអស់ក្នុងកម្មវិធី
- សិក្ខាសាលាផ្តោតលើការអនុវត្តជាក់ស្តែងស្តីពីការអនុលោមតាមបទដ្ឋានផលិតផល ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ការចុះបញ្ជីអាជីវកម្ម ម៉ាកយីហោផលិតផល និងគុណភាពផលិតផល
- ផែនការពង្រីកអាជីវកម្មជាក់ស្តែងភ្ជាប់ជាមួយផែនទីបង្ហាញផ្លូវ យុទ្ធសាស្ត្រលក់ និងទីផ្សារ ព្រមទាំងការព្យាករណ៍ហិរញ្ញវត្ថុ
- សកម្មភាពជំរុញការចូលទៅទីផ្សារ រួមមានការផ្គូផ្គងអាជីវកម្មមួយទៅអាជីវកម្មមួយទៀត (B2B Matchmaking) និងការណែនាំឱ្យស្គាល់ដៃគូពាក់ព័ន្ធ ក្នុងករណីដែលមានភាពសមស្របខ្ពស់
- ការចុះទស្សនកិច្ចសិក្សា និងសិក្ខាសាលាស្តីពីការត្រៀមខ្លួនសម្រាប់ភាពជាដៃគូ ជាមួយសហគមន៍ ព្រៃឈើដែលត្រូវបានជ្រើសរើសជាមួយផលិតផលពាក់ព័ន្ធដែលបានកំណត់ទុកមុន។
ដំណាក់កាលទី ២៖ ការគាំទ្រកាន់តែស៊ីជម្រៅសម្រាប់ការពង្រីកអាជីវកម្ម (ខែធ្នូ ឆ្នាំ ២០២៦–ខែឧសភា ឆ្នាំ ២០២៧)
បន្ទាប់ពីដំណាក់កាលទី ១ សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ចំនួន ៦ នឹងត្រូវបានជ្រើសរើស ដើម្បីទទួលបានការគាំទ្រកាន់តែស៊ីជម្រៅ ដោយផ្អែកលើវឌ្ឍនភាព លទ្ធផលជាក់ស្តែង កម្រិតនៃការត្រៀមខ្លួនរួចរាល់ និងកម្រិតចាំបាច់ក្នុងការពង្រីកខ្លួនរបស់អាជីវកម្មនីមួយៗ។
សហគ្រាសទាំង ៦ នឹងទទួលបាន៖
- មូលនិធិគាំទ្រសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល (R&D) រហូតដល់ ៣,០០០ ដុល្លារអាមេរិកសម្រាប់សហគ្រាសនីមួយៗ។ ថវិកានេះអាចប្រើប្រាស់សម្រាប់ទិញគ្រឿងម៉ាស៊ីន ពង្រឹងសមត្ថភាពបុគ្គលិក ជ្រើសរើសបុគ្គលិកសំខាន់ៗ ដើម្បីបង្កើនលទ្ធភាពផលិតកម្ម ឬការស្នើសុំវិញ្ញាបនបត្រចាំបាច់
- ការគាំទ្រលើគុណភាពផលិតផល និងការអភិវឌ្ឍបង្កើតផលិតផល
- ការគាំទ្រលើម៉ាកយីហោ ការវេចខ្ចប់ និងការកំណត់តម្លៃ
- ការប្រឹក្សាយោបល់អំពីការអនុលោមតាមបទដ្ឋាន និងការទទួលបានវិញ្ញាបនបត្រ
- ជំនួយបច្ចេកទេសផ្នែកទំនាក់ទំនង និងការផ្សព្វផ្សាយដូចជាកាតាឡុកផលិតផល ខិត្តប័ណ្ណផ្សព្វផ្សាយផលិតផល មាតិកាឌីជីថល ឬសម្ភារៈទីផ្សារពាក់ព័ន្ធផ្សេងទៀត
ការពង្រឹងការតភ្ជាប់ទីផ្សារឱ្យកាន់តែរឹងមាំ
ក្រៅពីការគាំទ្រដល់សហគ្រាសនីមួយៗ កម្មវិធី Forest Ecopreneurs Cambodia 2026 មានគោលបំណងពង្រឹងការតភ្ជាប់ដែលជួយជំរុញការរីកចម្រើននៃខ្សែច្រវាក់តម្លៃនៅតាមជនបទ និងខ្សែច្រវាក់តម្លៃដែលពាក់ព័ន្ធនឹងការការពារព្រៃឈើ។
តាមរយៈការពង្រឹងការត្រៀមខ្លួនផ្នែកអាជីវកម្ម និងការបង្កើតឱកាសឱ្យសហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) សហគមន៍ព្រៃឈើ អ្នកទិញ អ្នកផ្តល់ហិរញ្ញប្បទាន និងដៃគូពាក់ព័ន្ធផ្សេងទៀតអាចចូលរួម និងភ្ជាប់ទំនាក់ទំនងជាមួយគ្នា កម្មវិធីនេះមានគោលបំណងកសាងមូលដ្ឋានឱ្យកាន់តែរឹងមាំសម្រាប់ ភាពជាដៃគូទីផ្សារនាពេលអនាគត និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានចីរភាព។
អ្នកស័ក្តិសមចូលរួមកម្មវិធីនេះ ប្រសិនបើ...
- អ្នកកំពុងដំណើរការសហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ដែលមានផលិតផល ជាក់លាក់ ធ្វើការក្នុងខ្សែច្រវាក់តម្លៃដែលពាក់ព័ន្ធនឹងការការពារព្រៃឈើ ឬធនធានធម្មជាតិ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ អាជីវកម្មរបស់អ្នកអាចពាក់ព័ន្ធនឹងផលិតផល អនុផលព្រៃឈើ (NTFP) រួមមាន៖ ទឹកឃ្មុំ ផលិតផលសិប្បកម្ម ផលិតផលធ្វើពីឫស្សី ឬវត្ថុធាតុដើមជំនួសឈើ គ្រាប់ធញ្ញជាតិឈើព្រៃ ផ្លែឈើ និងបន្លែព្រៃ ផលិតផលកសិកម្មនិរន្តរភាព ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ផលិតផលធម្មជាតិ ការប្រមូលទិញវត្ថុធាតុដើម ឬផលិតផល ប្រកបដោយការទទួលខុសត្រូវ ឬផលិតផលពាក់ព័ន្ធផ្សេងទៀត។ ការងាររបស់អ្នកគួរតែគាំទ្រដល់ ការការពារព្រៃឈើ ការអភិរក្សជីវៈចម្រុះ ការប្រមូលទិញវត្ថុធាតុដើម ឬផលិតផលប្រកបដោយ ការទទួលខុសត្រូវ ការរស់នៅប្រកបដោយចីរភាព ឬការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។
- អាជីវកម្មរបស់អ្នកកំពុងដំណើរការរួចស្រេច៖ អ្នកគួរតែមានផលិតផលដែលមានស្រាប់ សកម្មភាពអាជីវកម្មកំពុងដំណើរការ មានអតិថិជនមួយចំនួនស្រេច និងមានបទពិសោធន៍ក្នុងការលក់ ឬការរកប្រាក់ចំណូលដំបូង។ អាជីវកម្មរបស់អ្នកមិនចាំបាច់ត្រូវមានទំហំធំ ឬទទួលបានប្រាក់ចំណេញ ខ្ពស់នោះទេ ប៉ុន្តែគួរតែហួសពីដំណាក់កាលនៅជាគំនិតអាជីវកម្មនៅឡើយ។
- អាជីវកម្មរបស់អ្នកបានចុះបញ្ជីស្របច្បាប់នៅកម្ពុជា ឬកំពុងស្ថិតក្នុងដំណើរការស្នើសុំចុះបញ្ជី ដោយមានកាលវិភាគច្បាស់លាស់។
- អ្នកអាចបង្ហាញឱកាសរីកចម្រើនច្បាស់លាស់ និងតម្រូវការជាក់លាក់ដែលកម្មវិធីអាចជួយគាំទ្របាន៖ តម្រូវការទាំងនេះរួមមាន ការកែលម្អគុណភាពផលិតផល ការពង្រឹងប្រតិបត្តិការអាជីវកម្ម ការចូលទៅកាន់ច្រកលក់ថ្មីៗ ការកែលម្អម៉ាកយីហោ ឬការវេចខ្ចប់ ការត្រៀមខ្លួនសម្រាប់ការទទួលបានហិរញ្ញប្បទាន ឬការស្នើសុំវិញ្ញាបនបត្រ។
- អ្នកអាចប្តេជ្ញាចិត្តចូលរួមក្នុងកម្មវិធីបានពេញលេញ៖ អ្នកគួរតែត្រៀមខ្លួនចូលរួមសកម្មភាពសំខាន់ៗដោយផ្ទាល់នៅរាជធានីភ្នំពេញ វគ្គប្រឹក្សាអាជីវកម្ម សិក្ខាសាលា ការចុះទស្សនកិច្ចសិក្សា និងសកម្មភាពតាមដានពាក់ព័ន្ធផ្សេងទៀត។
- អ្នកបើកចិត្តទទួលយកមតិយោបល់ និងត្រៀមខ្លួនអនុវត្តសកម្មភាពជាក់ស្តែង៖ អ្នកគួរតែមានឆន្ទៈចែករំលែកព័ត៌មានចាំបាច់ ដើម្បីឱ្យគ្រូណែនាំ និងអ្នកជំនាញអាចគាំទ្រអាជីវកម្មរបស់អ្នកប្រកបដោយប្រសិទ្ធភាព ព្រមទាំងអនុវត្តសកម្មភាពបន្តបន្ទាប់ដែលបានព្រមព្រៀងគ្នា។
ប្រសិនបើអ្នកគិតថា អ្នកបំពេញបានត្រឹមតែលក្ខខណ្ឌមួយចំនួន ប៉ុន្តែមានបំណងចង់ចូលរួម ក្រុមការងាររបស់យើងខ្ញុំនៅតែលើកទឹកចិត្តឱ្យអ្នកដាក់ពាក្យចូលរួម! សូមផ្ញើសារមកកាន់ពួកយើងខ្ញុំ ហើយសមាជិកក្រុមការងារនឹងជួយណែនាំអ្នកក្នុងការដាក់ពាក្យ។
កាលវិភាគគ្រោងទុក
ចាប់ផ្តើមទទួលពាក្យ
ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦
ថ្ងៃផុតកំណត់ទទួលពាក្យ
ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦
ការពិនិត្យពាក្យ និងការសម្ភាសបេក្ខភាពចុងក្រោយ
ដំណើរការជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦
វគ្គបណ្តុះបណ្តាលដោយផ្ទាល់
ថ្ងៃទី ១៦–១៧ ខែកក្កដា ឆ្នាំ ២០២៦
ដំណើរការគាំទ្រក្នុងដំណាក់កាលទី ១
ខែកក្កដា–ខែវិច្ឆិកា ឆ្នាំ ២០២៦
ការគាំទ្រក្នុងដំណាក់កាលទី ២ សម្រាប់សហគ្រាស MSMEs ចំនួន ៦ ដែលត្រូវបានជ្រើសរើស
ខែធ្នូ ឆ្នាំ ២០២៦–ខែឧសភា ឆ្នាំ ២០២៧
ចាប់អារម្មណ៍ចូលរួមក្នុងកម្មវិធី?
ដាក់ពាក្យ
តើអ្នកត្រៀមខ្លួនពង្រឹងអាជីវកម្ម កែលម្អការត្រៀមខ្លួនចូលទោទីផ្សារ និងស្វែងរកឱកាសថ្មីៗហើយ ឬនៅ? សូមដាក់ពាក្យត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦។
ណែនាំអាជីវកម្ម
តើអ្នកស្គាល់សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ដែលគាំទ្រដល់ការអភិរក្សព្រៃឈើ ហើយអាចទទួលប្រយោជន៍ពីកម្មវិធីនេះដែរ ឬទេ? សូមណែនាំអាជីវកម្មនោះមកកាន់យើងខ្ញុំ ហើយក្រុមការងាររបស់យើងនឹងទាក់ទងទៅពួកគាត់ ដើម្បីផ្តល់ព័ត៌មានបន្ថែម។
ភ្ជាប់ទំនាក់ទំនង
តើអ្នកជាអ្នកទិញ អ្នកផ្តល់ហិរញ្ញប្បទាន អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នសាធារណៈ អ្នកជំនាញបច្ចេកទេស ឬដៃគូក្នុងប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដែលចាប់អារម្មណ៍ក្នុងការគាំទ្រសហគ្រាស MSMEs ដែលចូលរួមការអភិរក្សព្រៃឈើដែរ ឬទេ? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីសិក្សារកឱកាសសហការ។
Want to get involved?
Apply
Are you ready to strengthen your business, improve your market readiness, and explore new opportunities? Apply by 30 June 2026.
សំណួរដែលត្រូវបានសួរជាញឹកញាប់
កម្មវិធីឆ្នាំនេះផ្តល់ការគាំទ្រកាន់តែស៊ីជម្រៅ និងផ្តោតលើទីផ្សារកាន់តែជាក់លាក់។ សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ចំនួន ១០ នឹងចូលរួមក្នុង៖
– ដំណាក់កាលទី ១៖ ដែលរួមមានធ្វើការវិភាគស្ថានភាពអាជីវកម្ម ការរៀបចំផែនការយុទ្ធសាស្ត្រ ការប្រឹក្សាយោបល់តាមតម្រូវការជាក់ស្តែង សិក្ខាសាលាអនុវត្តជាក់ស្តែង សកម្មភាពជំរុញការចូលទៅកាន់ទីផ្សារ និងការចូលរួមជាមួយសហគមន៍ព្រៃឈើ។
– ដំណាក់កាលទី ២៖ បន្ទាប់ពីដំណាក់កាលទី១ សហគ្រាសចំនួន ៦ នឹងត្រូវបានជ្រើសរើសបន្តទៅ ដំណាក់កាលទី២ ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងផ្សព្វផ្សាយកាន់តែស៊ីជម្រៅ ព្រមទាំងថវិកាគាំទ្រសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល (R&D) រហូតដល់ ៣,០០០ ដុល្លារអាមេរិកក្នុងមួយអាជីវកម្ម។
សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ដែលគាំទ្រដល់ការអភិរក្សព្រៃឈើ គឺជាអាជីវកម្មដែលរួម ចំណែកដល់ការការពារព្រៃឈើ ការអភិរក្សជីវៈចម្រុះ ការប្រមូលទិញវត្ថុធាតុដើមប្រកបដោយការទទួលខុសត្រូវ ជំរុញជីវភាពប្រកបដោយចីរភាព ឬការងារប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ កម្មវិធីនេះផ្តោត ជាចម្បងលើអាជីវកម្មដែលមានផលិតផលជាក់លាក់ ឋិតក្នុងខ្សែច្រវាក់តម្លៃដែលពាក់ព័ន្ធនឹងការគាំពារព្រៃឈើ ឬធនធានធម្មជាតិ។
ឧទាហរណ៍រួមមាន៖ អនុផលព្រៃឈើ (NTFP) ទឹកឃ្មុំ ផលិតផលសិប្បកម្ម ផលិតផលធ្វើពីឫស្សី ឬវត្ថុធាតុដើមជំនួសឈើ គ្រាប់ធញ្ញជាតិឈើព្រៃ ផ្លែឈើ និងបន្លែព្រៃ ផលិតផលកសិកម្មនិរន្តរភាព ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ផលិតផលធម្មជាតិ ឬផលិតផលផ្សេងទៀតដែលគាំទ្រការការពារ ព្រៃឈើ និងសហគមន៍ជនបទ។
មិនចាំបាច់ទេ។ អាជីវកម្មរបស់អ្នកអាចមានទីតាំងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ផលិតផល ឬគំរូនៃការប្រមូលទិញវត្ថុធាតុដើមឬផលិតផលរបស់អ្នក គួរតែមានទំនាក់ទំនងច្បាស់លាស់ ជាមួយកិច្ចការងារគាំទ្រការពារព្រៃឈើ ជីវៈចម្រុះ សហគមន៍ជនបទ កសិកម្មនិរន្តរភាព ឬខ្សែច្រវាក់ តម្លៃដែលផ្អែកលើធនធានធម្មជាតិ។ អ្នកក៏គួរតែត្រៀមខ្លួនចូលរួមសកម្មភាពសំខាន់ៗដោយផ្ទាល់ និងការចុះទស្សនកិច្ចសិក្សាក្នុងកម្មវិធីផងដែរ។
មិនមែនទេ។ អតីតអ្នកចូលរួមកម្មវិធីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ ប៉ុន្តែកម្មវិធីនេះក៏បើកទទួលសហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ផ្សេងទៀតនៅកម្ពុជា ដែលគាំទ្រដល់ការអភិរក្សព្រៃឈើ និងបំពេញតាមលក្ខខណ្ឌនៃការជ្រើសរើសផងដែរ។
បន្ទាប់ពីឆ្លងកាត់ដំណាក់កាលទី ១ សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ចំនួន ៦ នឹងត្រូវបានជ្រើសរើស ដើម្បីទទួលបានការគាំទ្រកាន់តែស៊ីជម្រៅ។ សហគ្រាសទាំងនេះនឹងទទួលបានមូលនិធិ គាំទ្រសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល (R&D) រហូតដល់ ៣,០០០ ដុល្លារអាមេរិកក្នុងមួយអាជីវកម្ម ដើម្បីបំពេញតម្រូវការពាក់ព័ន្ធនឹងការពង្រីកអាជីវកម្មដូចជា៖ ការទិញគ្រឿងម៉ាស៊ីន ការពង្រឹងសមត្ថភាពបុគ្គលិក ឬស្នើរសុំវិញ្ញាបនបត្រចាំបាច់។ ការជ្រើសរើសសម្រាប់ដំណាក់កាលទី ២ នឹងផ្អែកលើវឌ្ឍនភាព លទ្ធផលជាក់ស្តែង កម្រិតនៃការត្រៀមខ្លួនបានរួចរាល់ និងកម្រិតចាំបាច់ក្នុងការពង្រីកអាជីវកម្មនីមួយៗ។
ការវិភាគស្ថានភាពអាជីវកម្មនឹងជួយកំណត់ចំណុចខ្លាំង ចំណុចខ្វះខាត ហានិភ័យ និងឱកាសសម្រាប់ការ រីកចម្រើនរបស់សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) នីមួយៗ។ ការវិភាគនេះអាចពិនិត្យ លើផ្នែកនានាដូចជា៖ គំរូអាជីវកម្ម ផលិតកម្ម អតិថិជន ច្រកលក់ ប្រតិបត្តិការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ការកំណត់តម្លៃ គុណភាពផលិតផល ការវេចខ្ចប់ ម៉ាកយីហោ ការចុះបញ្ជីអាជីវកម្ម ការអនុលោមតាមបទដ្ឋាន ការត្រៀមខ្លួនសម្រាប់ចូលទៅកាន់ទីផ្សារ និងការត្រៀមខ្លួនសម្រាប់ការទទួលបានហិរញ្ញប្បទាន។
លទ្ធផលនៃការវាយតម្លៃនេះនឹងជួយកំណត់ការគាំទ្រដែលសមស្របចំតាមស្ថានភាពនិងតម្រូវការជាក់ស្តែងរបស់អាជីវកម្មនីមួយៗ។ វានឹងអនុញ្ញាតឱ្យកម្មវិធីអាចផ្តោតលើផ្នែកដែលត្រូវការការគាំទ្រចាំបាច់បំផុត។
កម្មវិធីនឹងរៀបចំការចុះទស្សនកិច្ចសិក្សា និងសិក្ខាសាលាស្តីពីការត្រៀមខ្លួនសម្រាប់ភាពជាដៃគូ ដោយមានការ ចូលរួមពីសហគមន៍ព្រៃឈើ សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) និងអន្តរការីពាក់ព័ន្ធ។ សកម្មភាពទាំងនេះនឹងជួយឱ្យ MSMEs យល់កាន់តែច្បាស់អំពីផលិតកម្មនៅកម្រិតសហគមន៍ ស្ថានភាព ជាក់ស្តែងនៃការប្រមូលទិញវត្ថុធាតុដើម គុណភាពផលិតផល លទ្ធភាពផលិត អភិបាលកិច្ចសហគមន៍ និងឱកាសសម្រាប់ការកសាងភាពជាដៃគូ។
គោលបំណងគឺដើម្បីសាកល្បងវិធីសាស្ត្រមួយដែលក្រុមអ្នកអនុវត្តគម្រោងអាចយកទៅអនុវត្តបន្ត ខណៈពេលស្វែងរកមធ្យោបាយកាន់តែប្រសើរ ក្នុងការបង្កើនឱកាសចូលទៅកាន់ទីផ្សារសម្រាប់ MSMEs និងសហគមន៍ព្រៃឈើ។
មិនមែនទេ។ កម្មវិធីមិនអាចធានាថាអ្នកនឹងទទួលបានការលក់ ការវិនិយោគ ហិរញ្ញប្បទាន ឬឱកាសក្នុងការផ្គត់ផ្គង់ផលិតផលនោះទេ។ កម្មវិធីនឹងជួយ សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ដែលត្រូវបានជ្រើសរើស ពង្រឹងការត្រៀមខ្លួនឱ្យរួចរាល់ និងណែនាំឱ្យស្គាល់ដៃគូពាក់ព័ន្ធ ក្នុងករណីដែលសមស្របខ្ពស់។ ឱកាសនីមួយៗនឹងអាស្រ័យលើការត្រៀមខ្លួនរួចរាល់ និងភាពសមស្របរបស់អាជីវកម្មទាក់ទងនឹងគុណភាពផលិតផល ការកំណត់តម្លៃ តម្រូវការរបស់អ្នកទិញ ឬអ្នកផ្តល់ហិរញ្ញប្បទាន ពេលវេលាសមស្រប និងការព្រមព្រៀងគ្នារវាងភាគីពាក់ព័ន្ធ។
ត្រឹមត្រូវ។ ការចូលរួមក្នុងកម្មវិធីនេះមិនមានការបង់ថ្លៃទេ។ អាជីវកម្មដែលត្រូវបានជ្រើសរើស ត្រូវប្តេជ្ញាចិត្តចំណាយពេលវេលា ចែករំលែកព័ត៌មានអាជីវកម្មដែលពាក់ព័ន្ធ ចូលរួមសកម្មភាពសំខាន់ៗ និងអនុវត្តសកម្មភាពបន្តបន្ទាប់ដូចបានព្រមព្រៀងគ្នាដោយសកម្ម។
សហគ្រាសខ្នាតមីក្រូ ធន់តូច និងមធ្យម (MSMEs) ដែលត្រូវបានជ្រើសរើសគួរតែត្រៀមខ្លួនចូលរួមយ៉ាងសកម្ម ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០២៦។ សកម្មភាពទាំងនេះរួមមាន វគ្គបណ្តុះបណ្តាលផ្ទាល់ វគ្គប្រឹក្សាអាជីវកម្ម សិក្ខាសាលាអនុវត្តជាក់ស្តែង ការចុះទស្សនកិច្ចសិក្សា សកម្មភាពត្រៀមខ្លួនសម្រាប់ភាពជាដៃគូ និងការពិភាក្សាប្រឹក្សាយោបល់តាមដានសំខាន់ៗ។
សហគ្រាសដែលត្រូវបានជ្រើសរើសសម្រាប់ដំណាក់កាលទី ២ ក៏គួរតែត្រៀមខ្លួនបន្តសហការជាមួយកម្មវិធី ចាប់ពីខែធ្នូ ឆ្នាំ២០២៦ ដល់ខែឧសភា ឆ្នាំ២០២៧។ កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនបំផុតដល់អាជីវកម្ម ដែលអាចចូលរួមបានពេញលេញ និងអនុវត្តសកម្មភាពជាក់ស្តែងតាមការណែនាំបានជាប់លាប់។
ទាក់ទងមកយើង
តើអ្នកចាប់អារម្មណ៍ក្នុងការដាក់ពាក្យចូលរួមកម្មវិធី ណែនាំសហគ្រាសធុនមីក្រូ ធន់តូច និងមធ្យមដែលមានទំនាក់ទំនងជាមួយព្រៃឈើ ឬស្វែងរកឱកាសសហការជាដៃគូដែរ ឬទេ? សូមទាក់ទងក្រុមការងាររបស់យើងខ្ញុំ។
ថាង ជើម៉េង
អ្នកគ្រប់គ្រងកម្មវិធី
chermeng.thang@impacthub.net
តេឡេក្រាម៖ (+855) 69 676 650
ដៃគូពាក់ព័ន្ធ





កម្មវិធី Forest Ecopreneurs Cambodia 2026 ត្រូវបានអនុវត្តដោយអុីមផេកហាប់ភ្នំពេញ ក្រោមគំនិតផ្តួចផ្តើម Sustaining an Abundance of Forest Ecosystems (SAFE) ដែលអនុវត្តដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (United Nations Environment Programme) និងទទួលបានការគាំទ្រពីសេវាកម្មព្រៃឈើកូរ៉េ (Korea Forest Service)។
កម្មវិធីនេះក៏ទទួលបានការគាំទ្រថវិកាបន្ថែមពីមូលនិធិ Leopold Bachmann Foundation ផងដែរ។