កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBAT

កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBAT គឺជាកម្មវិធីពន្លឿនអាជីវកម្មក្នុងស្រុកដែលធ្វើការគាំទ្រសហគ្រិនក្នុងវិស័យកសិកម្មនៅកម្ពុជា។

កម្មវិធីពន្លឿនអាជីវកម្មដោយឥតគិតថ្លៃរយៈពេល​​​ ៦ ខែ​នេះជួយជ្រោមជ្រែង​ធុរកិច្ចថ្មី​ និងនវានុវត្តន៍ទាំងឡាយនៅក្នុងវិស័យកសិកម្ម​​ដើម្បីពង្រឹង​ និងពង្រីកអាជីវកម្មរបស់ពួកគេ​​​​ធ្វើការស្វែងយល់ពីអតិថិជន​ និងធ្វើការពន្លឿនអាជីវកម្មទូទៅរបស់ពួកគេទៅរកភាពស្ថិតស្ថេរ តាមរយៈកម្មវិធីសិក្សាដែលផ្តោតលើបច្ចេកវិទ្យា។

ក្រុមជ័យលាភីចន្លោះពី ៣​ ទៅ ៥​ ក្រុមនឹងមានឪកាសទទួលបានមូលនិធិជំនួយជាទឹកប្រាក់សរុប​ ២០០,០០០​ ដុល្លារ​​ដែលនឹងត្រូវបែងចែកក្នុងចំណោមក្រុមទាំងអស់និងផ្អែកលើប្រភេទនៃដំណោះស្រាយ។

ដាក់ពាក្យចូលរួម

ផុតកំណត់ទទួលពាក្យថ្ងៃទី ២៣ វិច្ឆិកា ២០២៣ – ១១:៥៩​ យប់

១. សូមចុច ទីនេះ ដើម្បីទាញយកឯកសារដាក់ពាក្យ

២. សូមចុច ទីនេះ​​ ដើម្បីបញ្ជូនឯកសារដាក់ពាក្យ 

ដាក់ពាក្យចូលរួម

ផុតកំណត់ទទួលពាក្យថ្ងៃទី ២៣ វិច្ឆិកា ២០២៣ – ១១:៥៩​ យប់

១. សូមចុច ទីនេះ ដើម្បីទាញយកឯកសារដាក់ពាក្យ

២. សូមចុច ទីនេះ​​ ដើម្បីបញ្ជូនឯកសារដាក់ពាក្យ 

តើកម្មវិធីនេះសម្រាប់អ្នកណា?

កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBAT ស្វាគមន៍ការចូលរួមពីធុរកិច្ចថ្មី​ ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល សមាគមន៍នានា ឬទីភ្នាក់ងាររដ្ឋាភិបាលស្វយ័ត (លើកលែងតែអង្គភាពសារធារណរដ្ឋបាលរបស់រាជរដ្ឋាភិបាល) ដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការជួយបង្កើនជីវភាពរស់នៅដល់កសិករខ្នាតតូចឱ្យកាន់តែប្រសើរឡើង និងយុវជននៅតាមទីជនបទទាំងអស់ ជាពិសេដយុវជនដែលគ្មានការងារធ្វើ ឬមានធ្វើការងារហើយទទួលបានប្រាក់បៀវត្សទាបជាងទីផ្សារ​ ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពក្នុងខ្សែច្រវាក់តម្លៃកសិកម្មដូចជា៖ កសិកម្ម ផលិតកម្ម​ ការចែកចាយឬលក់រាយ ការរៀនសូត្រ ឬការចែករំលែកចំណេះដឹង។ល។

 

រដូវកាលទីពីរនេះ​​ក៏ស្វាគមន៍ការចូលរួមពីកសិពាណិជ្ជកម្មដែលមានបំណងក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលមកបម្រើការក្នុងការធ្វើអាជីវកម្មរបស់ពួកគេ។​ ដូចគ្នានេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យាក៏ត្រូវបានអញ្ជើញឱ្យចូល​រួម​ជាពិសេសប្រសិនបើពួកគេអាចប្រើប្រាស់​​​ API​ (Application Programing Interface) របស់បណ្តុំថ្នាលកសិកម្មខ្មែរដើម្បីចូលប្រើទិន្នន័យកសិកម្មដែលមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់របស់ពួកគេ​​ រួមមានក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីគណនេយ្យឌីជីថលជាដើម។

 

គំនិតផ្តួចផ្តើមច្នៃប្រឌិតបែបឌីជីថលទាំង ២ប្រភេទដែលមានសិទ្ធិសម្រាប់ចូលរួមកម្មវិធី៖

ក.​ ផលិតផល ឬសេវាកម្មច្នៃប្រឌិតថ្មី៖​ គម្រោងដែលមានគុណតម្លៃថ្មីសម្រាប់ទីផ្សារ ហើយបានដាក់ដំណើរការនៅទីផ្សារហើយ។ វាក៏អាចរាប់បញ្ចូលធុរកិច្ចថ្មី​ ក្រុមហ៊ុន/អាជីវកម្មដែលមាននវានុវត្ត​ន៍ អង្គការក្រៅរដ្ឋាភិបាល ឬទីភ្នាក់ងាររដ្ឋាភិបាលស្វ័យតដែលស្ថិតនៅក្នុងដំណាក់កាលបណ្តុះគំនិតនៅឡើយផងដែរ។

ខ. ការពង្រីកដើម្បីចូលទៅកាន់ទីផ្សារថ្មីគម្រោងដែលបានដាក់ចេញជាផលិតផល ឬសេវាកម្មមានស្រាប់ ហើយចង់ចូលទៅក្នុងទីផ្សារថ្មី។ គម្រោងនេះត្រូវតែផ្តោតលើការអភិវឌ្ឍន៍បន្ថែមទៀតលើដំណោះស្រាយសម្រាប់បញ្ជាក់កាន់តែច្បាស់ពីទស្សនទាន ឬដំណោះស្រាយ/អភិក្រមក្នុងការពង្រីកផលិតផល ឬសេវាកម្មដែលមានស្រាប់។

ដើម្បីបំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ថវិកាជំនួយ និងការចូលរួមកម្មវិធីពន្លឿនអាជីវកម្ម បេក្ខជនត្រូវមាន លក្ខណៈ​សម្បត្តិដូចខាងក្រោម៖

១.​ មានទីតាំងនៅក្នុងប្រទេសកម្ពុជា

២. តម្រូវឱ្យមានសមាជិកក្រុមយ៉ាងតិច​ ១​​ នាក់ដែលមាន​ចំណេះដឹង និងបទពិសោធន៍ផ្នែកបច្ចេកវិទ្យាឌីជីថល ឬក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមជនបទ

៣.​ ត្រូវមានការតភ្ជាប់នូវកម្មវិធីបច្ចេកវិទ្យាឌីជីថលរបស់ខ្លួនទៅកាន់កម្មវិធីបណ្តុំថ្នាលឌីជីថលកសិកម្មកម្ពុជា Khmer Agriculture Suite (KAS) ហើយកម្មវិធីនោះត្រូវជួយដល់ស្ថានភាពសេដ្ឋកិច្ចរបស់តំបន់ជនបទនៅកម្ពុជា (កម្មវិធីបច្ចេកវិទ្យាឌីជីថលសម្រាប់បណ្តាញសង្គម ឬការកំសាន្តមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌនេះទេ)​

៤. ត្រូវបង្ហាញថាមិនមានកម្មវិធីណាផ្សេងដែលមានលក្ខណៈដូចគ្នា ហើយបានដាក់ដំណើរការរួចហើយនៅតាមជនបទនៅក្នុងប្រទេសកម្ពុជា ឬកម្មវិធីបច្ចុប្បន្នមិនទាន់អាចដំណើរការបានទាំងស្រុងនៅឡើយ

៥. ត្រូវបង្ហាញពីសក្តានុពលនៃកម្មវិធីបច្ចេកវិទ្យាឌីជីថលក្នុងការក្លាយជាកម្មវិធីមួយដែលអាចរកប្រាក់ចំណូលផ្ទាល់ខ្លួន និងមាននិរន្តរភាព

៦. ត្រូវតែមានថវិកាបដិភាគ (មានការចូលរួមក្នុងការផ្តល់ជាថវិកា) ជាសាច់ប្រាក់ ឬធនធានយ៉ាងហោចណាស់ ២៥% នៃចំនួនមូលនិធិដែលបានស្នើសុំ

៧. មានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលល្អមួយដើម្បីរាយការណ៍មកអ្នករៀបចំគម្រោង

ដាក់ពាក្យចូលរួម

ផុតកំណត់ទទួលពាក្យថ្ងៃទី ២៣ វិច្ឆិកា ២០២៣ – ១១:៥៩​ យប់

១. សូមចុច ទីនេះ ដើម្បីទាញយកឯកសារដាក់ពាក្យ

២. សូមចុច ទីនេះ​​ ដើម្បីបញ្ជូនឯកសារដាក់ពាក្យ 

កម្មវិធីនេះជាផ្នែកមួយនៃសកម្មភាពគម្រោងរយៈពេល ៥ ឆ្នាំរបស់ SAAMBAT ដែលត្រូវបានអនុវត្តដោយក្រសួង អភិវឌ្ឍន៍ជនបទ ជាទីភ្នាក់ងារប្រតិបត្តិ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ហិរញ្ញប្បទានដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអុឺរ៉ុប និងសហភាពអុឺរ៉ុប

កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBAT ត្រូវបានអនុវត្តដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងរៀបចំឡើងដោយ អ៊ីមផេកហាប់ភ្នំពេញ

សំណួរ​ដែលត្រូវបានសួរជាញឹកញាប់

តើនរណាអាចដាក់ពាក្យចូលរួមកម្មវិធីនេះបាន?

  • ដើម្បីមានសិទ្ធិចូលរួមកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBAT បេក្ខភាពត្រូវតែជាធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ឬអាជីវកម្មផ្នែកកសិកម្មដែលមិនមានបច្ចេកវិទ្យាស្រាប់ ប៉ុន្តែមា​នបំណងបញ្ចូលដំណោះស្រាយឌីជីថល។​ បេក្ខជនដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមគួរមានជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល ឬការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងត្រូវតែមានថវិកាបដិភាគ (មានការចូលរួមក្នុងការផ្តល់ជាថវិកា) ជាសាច់ប្រាក់ ឬធនធានយ៉ាងហោចណាស់ ២៥% នៃចំនួនថវិកាដែលបានស្នើសុំ។​​​ សូមមើលផ្នែក “តើកម្មវិធីនេះសម្រាប់អ្នកណា?” ខាងលើសម្រាប់ព័ត៌មានលម្អិត។

តើកម្មវិធីនេះជ្រើសរើសបេក្ខជនដូចម្តេច?

  • បន្ទាប់ពីកម្មវិធីបិទទទួលពាក្យ បេក្ខជនចន្លោះពី ១០ ទៅ ១៥​ ក្រុមនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវគ្គត្រៀមខ្លួនពន្លឿនអាជីវកម្មរយៈពេល ១០ ថ្ងៃ ដើម្បីពង្រឹងគំនិតរបស់ពួកគេ ពង្រឹងមូលដ្ឋានគ្រឹះអាជីវកម្មរបស់ពួកគេ និងរៀនសូត្រពីសហគ្រិនឈានមុខ និងអ្នកណែនាំដែល​មានធុរកិច្ចថ្មី។​ បន្ទាប់ពីថ្ងៃបទបង្ហាញក្រុមជ័យលាភីចន្លោះពី ៣ ទៅ ៥ ក្រុមនឹងត្រូវបានជ្រើសរើសដើម្បីទទួលបានមូលនិធិជំនួយ និងបន្តទៅដំណាក់កាលចុះកិច្ចសន្យា ក៏ដូចជាការឈានចូលទៅកាន់វគ្គពន្លឿនអាជីវកម្មនៃកម្មវិធី។

ហេតុអ្វីខ្ញុំគួរចូលរួមកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBAT ជាជាង កម្មវិធីដទៃទៀត?

  • កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBAT មានលក្ខណៈពិសេសដោយសារវាជាកម្មវិធីឥតគិតថ្លៃរយៈពេល ៦ ខែដែលស្វាគមន៍ការចូលរួមពីបេក្ខភាពចម្រុះច្រើនប្រភេទ។​ ​បេក្ខភាពជ័យលាភីមានឱកាសទទួលបានមូលនិធិជំនួយចាប់ពី ៤០,០០០ ដល់ ៦៦,០០០​​ ដុល្លារក្នុងមួយក្រុម អាស្រ័យលើថាតើមានក្រុមចំនួន ៣ ឬ ៥ នឹងត្រូវបានជ្រើសរើសដើម្បីទទួលមូលនិធិជំនួយនេះដែលមានចំនួនទឹកប្រាក់សរុប​​ ២០០,០០០​ ដុល្លារ។​ កម្មវិធីនេះផ្តោតសំខាន់លើនវានុវត្តន៍កសិកម្មដែលជំរុញដោយបច្ចេកវិទ្យា និងផ្តល់ឱកាសក្នុងការចូលប្រើប្រាស់កម្មវិធីបណ្តុំថ្នាលឌីជីថលកសិកម្មកម្ពុជា ដែលអាចដើរតួជាមូលដ្ឋានគ្រឹះសម្រាប់កសាងដំណោះស្រាយប្រកបដោយនវានុវត្តន៍។

តើអាជីវកម្មរបស់ខ្ញុំត្រូវចុះបញ្ជីស្របច្បាប់ដើម្បីដាក់ពាក្យចូលកម្មវិធីដែរឬទេ?

  • ក្នុងវគ្គត្រៀមខ្លួនពន្លឿនអាជីវកម្មមិនទាន់ចាំបាច់ត្រូវការចុះឈ្មោះអាជីវកម្មទេ។​​​ ប៉ុន្តែប្រសិនបើអ្នកជាប់ក្នុងចំណោមក្រុមជ័យលាភី​​​ទាំង​​ ៣-៥​ ក្រុមចុងក្រោយ អ្នកនឹងតម្រូវឲ្យធ្វើការចុះឈ្មោះអាជីវកម្មដើម្បីមានសិទ្ធិទទួលបានមូលនិធិជំនួយ។ អ្នកនឹងត្រូវបានការគាំទ្រនៅក្នុងដំណើររដ្ឋបាលដោយក្រុមការងារមជ្ឈមណ្ឌលបណ្តុះធុរកិច្មថ្មី “តេជោ” ក្នុងដំណាក់កាលនេះ។

តើខ្ញុំត្រូវការការប្តេជ្ញាចិត្ត និងចំណាយពេលចំនួនប៉ុន្មានក្នុងការចូលរួមកម្មវិធីនេះ?

  • សូមមើលការណែនាំទាំងនេះសម្រាប់ព័ត៌មានបន្ថែម។

តេីមានលក្ខខណ្ឌណាមួយលើការប្រើប្រាស់មូលនិធិ Seed Funding ដែរឬទេ?

  • ពិតណាស់។ សូមមើលការណែនាំទាំងនេះសម្រាប់ព័ត៌មានបន្ថែម។

បើខ្ញុំមានតែគំនិត តើខ្ញុំអាចដាក់ពាក្យបានដែរឬទេ?

  • ទេ អ្នកគួរតែមានរើសពីគំនិត​។ អ្នកត្រូវមានផលិតផលគំរូស្រាប់ និងក្រុមការងារមួយដែលធ្វើការទៅលើវា។​​ ប៉ុន្តែអ្នកមិនចាំបាច់ត្រូវមានអតិថិជនច្រើននោះទេ។

ប្រសិនបើ ខ្ញុំ មាន អាជីវកម្មកសិពាណិជ្ជកម្ម ដែល គ្មាន គំរូ ឌីជីថលស្រាប់ តើខ្ញុំ នៅតែ អាច ដាក់ពាក្យ បាន ឬទេ?

  • អាចចូលរួមបាន​ប្រសិនបើអ្នកមានកសិពាណិជ្ជកម្មដែលមានបំណងក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលមកបម្រើការក្នុងការធ្វើអាជីវកម្មរបស់អ្នក​ ឬជាក្រុមហ៊ុនបច្ចេកវិទ្យាដែលអាចប្រើប្រាស់​​​ API​​ របស់បណ្តុំថ្នាលកសិកម្មខ្មែរដើម្បីចូលប្រើទិន្នន័យកសិកម្មដែលមាន​អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់របស់ពួកគេ​​ ដូចជាក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីគណនេយ្យឌីជីថល។​ កម្មវិធីនេះបានរៀបចំឡើងដើម្បីគាំទ្រតួអង្គទាំងអស់ក្នុងវិស័យកសិកម្មដែលមានសក្តានុពលក្នុងការពង្រឹង​ និងបង្កើតនវានុវត្តន៍សម្រាប់ធ្វើទំនើបកម្មកសិកម្ម​​ មិនថាធុរកិច្ចថ្មី​ ឬក្រុមហ៊ុនធំៗ។

តើផលិតផលឬសេវាកម្មរបស់ខ្ញុំ (កម្មវិធី Software/ការច្នៃប្រឌិត) ដែលត្រូវបានបង្កើតឡើងក្នុងកម្មវិធីពន្លឿនអាជីវកម្មនេះនឹងក្លាយជាកម្មសិទ្ធិរបស់បេក្ខជន ឬមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ?

  • ផលិតផលឬសេវាកម្មដែលបង្កើតឡើងដោយបេក្ខភាពគឺជាកម្មសិទ្ធិរបស់បេក្ខជនតែប៉ុណ្ណោះ។ កម្មវិធីពន្លឿនអាជីវកម្មមានគោលបំណងជួយដល់ការអភិវឌ្ឍរបស់អ្នក និងពង្រីកគំនិតផ្តួច​ផ្តើមដើម្បីគាំទ្រខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មរបស់យើង និងអ្នកប្រើប្រាស់នៅទីជនបទ។

តើខ្ញុំអាចចូលរួមបានទេប្រសិនបើខ្ញុំធ្វើការលើផ្នែករឹង (Hardware) ដែលវាតភ្ជាប់ជាមួយកម្មវិធីបច្ចេកវិទ្យា ឬកម្មវិធីទូរស័ព្ទ Software?

  • យើងលើកទឹកចិត្តអ្នកក្នុងការដាក់ពាក្យដរាបណាវារួមចំណែកដល់ការពង្រឹងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ជាពិសេសក្នុងផ្នែកបន្លែ និងដំណាំកសិកម្ម។

ហេតុអ្វី បាន ជា យើង ត្រូវ រួមបញ្ចូល ជាមួយ នឹងកម្មវិធីរបស់ Khmer Agriculture Suite (KAS)?

  • យើងលើកទឹកចិត្តឱ្យបេក្ខជនធ្វើការរួមគ្នាលើការដាក់រួមបញ្ចូល API ជាមួយកម្មវិធី KAS ដើម្បីទទួលបានការប្រើប្រាស់ទិន្នន័យផ្សេងៗដែលបានបើកចំហទាក់ទងនឹងខ្សែច្រវាក់តម្លៃកសិកម្ម​ដែលអាចគាំទ្រដល់អាជីវកម្មរបស់អ្នក ក៏ដូចជាអ្នកប្រើប្រាស់ចុងក្រោយរបស់អ្នក។

ដាក់ពាក្យចូលរួម

ផុតកំណត់ទទួលពាក្យថ្ងៃទី ២៣ វិច្ឆិកា ២០២៣ – ១១:៥៩​ យប់

១. សូមចុច ទីនេះ ដើម្បីទាញយកឯកសារដាក់ពាក្យ

២. សូមចុច ទីនេះ​​ ដើម្បីបញ្ជូនឯកសារដាក់ពាក្យ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង

[email protected]

Telegram: +85569676650