អំពីគម្រោង Green Jobs
នៅពេលដែលកំណើនសេដ្ឋកិច្ចយើងកើនឡើងយ៉ាងឆាប់រហ័ស តម្រូវការនៃធនធានពីយុវជនវ័យក្មេងយើងគឺពិតជាសំខាន់ដើម្បីឲ្យយើងឆ្ពោះទៅរកឧស្សាហកម្មបៃតង។ ព្រោះថាសេដ្ធកិច្ចដែលជម្រុញដោយឧស្សាហកម្មបៃតង គឺជាជំហានសំខាន់ដើម្បីឲ្យយើងទទួលបានការរស់នៅដ៏ប្រសើរមួយជាមួយបរិស្ថានប្រកបដោយចីរភាព។
ដើម្បីធ្វើវាបាន យើងត្រូវការធនធានយុវជនវ័យក្មេងក្នុងវិស័យការងារបៃតង(Green Job)បន្ថែមទៀតជាពិសេសនៅក្នុងវិស័យដែលពឹងផ្អែកខ្លាំងលើបរិស្ថាន ហើយ ដែលមានអត្រាប៉ះពាល់ទៅលើអាកាសធាតុ និងបរិស្ថានច្រើនដូចជា វិស័យសម្លៀកបំពាក់ និងសេវាកម្ម។
ដូច្នេះហើយគម្រោង Green Jobs មានគោលបំណងបំផុសគំនិតយុវជនកម្ពុជា និងយុវជនទូទាំងអាស៊ានឱ្យយល់ដឹងបន្ថែមពីសក្តានុពលរបស់អាជីពបៃតងក្នុងការជួយទៅលើអាកាសធាតុ និងបរិស្ថាន រួមទាំង ចំណេះដឹង ឪកាស ឬជម្រើសផ្សេងៗដែលពួកគាត់អាចអនុត្តឬចាប់យកជាអាជីពមួយផងដែរ។
សម្រាប់យុវជនយើង ការបង្កើនការយល់ដឹងរបស់យើងពីប្រធានបទនេះ គឺជាការបណ្តុះធនធានដែលអាចលើកស្ទួយឧស្សាហកម្មបៃតង ផ្តល់ការរស់នៅដ៏ប្រសើរ និងប្រកបដោយចីរភាពដល់យើង សង្គម និងបរិស្ថាន។
ដូច្នេះដាក់ពាក្យចូលរួមគម្រោង Green Jobs ថ្ងៃនេះ – រៀនដឹកនាំ និងបំផុសគំនិតអ្នកដទៃអោយឆ្ពោះទៅរកអនាគតបៃតង និងប្រកបដោយចីរភាព។
ប្រសិនបើអ្នកជាយុវជនខ្មែរដែលរស់នៅក្នុងខេត្តបាត់ដំបង ហើយស្រលាញ់ បរិស្ថាន សកម្មភាពដែលជួយទៅលើអាកាសធាតុ និងប្រកបដោយចីរភាព សូមដាក់ពាក្យសម្រាប់គម្រោងនេះ!
អត្ថប្រយោជន៍
យុវជននៅក្នុងខេត្តបាត់ដំបងដែលត្រូវបានជ្រើសរើសចូលរួមនឹងទទួលបាន៖

ការស្វែងយល់បន្ថែមអំពី Green Jobsនិង ការស្វែងយល់បន្ថែមអំពីសហគ្រិនភាពសង្គម

បទពិសោធន៍ការងារជាក្រុមជាមួយយុវជនក្នុងស្រុក និងអាស៊ាន

ការស្វែងយល់បន្ថែមអំពីបម្រែបម្រួលអាកាសធាតុ និងសកម្មភាពដែលជួយទៅលើអាកាសធាតុ និងបរិស្ថាន

ការស្វែងយល់អំពីការបង្កើតគំនិតថ្មី និងការធ្វើបទបង្ហាញ
កាលវិភាគកម្មវិធី



លក្ខខណ្ឌក្នុងការដាក់ពាក្យ
យុវជនដែលអាចដាក់ពាក្យគឺជាយុវជនដែល៖
- មានអាយុ ១៦ ដល់ ៣៥ ឆ្នាំនិងកំពុងរស់នៅក្នុងខេត្តបាត់ដំបង
- អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការប្រាស្រ័យទាក់ទងបាន
- ជានិស្សិតសាកលវិទ្យាល័យ អ្នកទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អ្នកជំនាញវ័យក្មេង ឬអ្នកដែលស្វែងរកការងារធ្វើ
- ចូលចិត្តចីរភាព & ចង់រៀនសូត្រទាក់ទងអំពីបម្រែបម្រួលអាកាសធាតុ និងចង់បន្តអាជីពបៃតង (Green Job) ដែលប្រកបដោយចីរភាព
- មានឆន្ទៈ និងអាចក្នុងការចូលរួមគ្រប់សកម្មភាពរបស់គម្រោងនេះដែលប្រព្រឹត្តទៅពីថ្ងៃទី 29 ខែកក្កដា ដល់ 04 ខែសីហា ឆ្នាំ 2023។
អំពីអ្នករៀបចំគម្រោង៖
គម្រោង Green Jobs ស្ថិតក្រោមកម្មវិធី eMpowering Youths Across ASEAN Program Cohort 3

ក្រុមរបស់យើង





សំណួរសួរញឹកញាប់
តើដំណើរការជ្រើសរើសសម្រាប់កម្មវិធីនេះមានលក្ខណៈយ៉ាងដូចម្តេច?
សូមចុចលើ link មួយនេះដើម្បីចាប់ផ្តើមដំណើរការដាក់ពាក្យ។ ប្រសិនបើអ្នកត្រូវបានជ្រើសរើសក្រុមការងាររបស់យើងនឹងធ្វើការជូនដំណឹងតាមរយៈអ៊ីមែល។
តើកម្មវិធីនឹងប្រព្រឹត្តទៅនៅទីណា និងនៅពេលណា?
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចន្លោះពីថ្ងៃទី ២៩ ខែកក្កដា ដល់ ០៤ ខែសីហា ឆ្នាំ ២០២៣។
អ្នកចូលរួមដែលត្រូវបានជ្រើសរើសគឺតម្រូវឱ្យចូលរួមក្នុងការប្រជុំតាមអ៊ីនធឺណិតមុនកាលបរិច្ឆេទសិក្ខាសាលា។
តើអ្វីជាតម្រូវការសម្រាប់ការដាក់ពាក្យ?
សិក្ខាកាមដែលបានជ្រើសរើសពីប្រទេសកម្ពុជាត្រូវមានអាយុចន្លោះពី 16 ទៅ 35 ឆ្នាំ ហើយមានទីលំនៅក្នុងខេត្តបាត់ដំបង។ អ្នកចូលរួមត្រូវតែចូលរួមក្នុងសកម្មភាពកម្មវិធីទាំងអស់ ហើយយ៉ាងហោចណាស់ត្រូវតែអាចទំនាក់ទំនងជាភាសាអង់គ្លេសបាន។ ជាមួយគ្នានេះ អ្នកចូលរួមត្រូវស្នាក់នៅក្នុងកន្លែងស្នាក់នៅដែលគេបានចាត់តាំងដែលជាផ្នែកនៃកម្មវិធី។

If you have any questions or need some support, don’t hesitate to contact us:
Chanbora Sek (Photo/Email and WhatsApp)
WhatsApp: +855 98 281 293