6 Winners of Khmer Tourism for the Future Pitch Night (Semi-Final Pitch) announced
25 November 2020 - Vandara Sin

សេចក្តីប្រកាសព័ត៌មាន

[២៤/១១/២០២០]

(English PR is Below)

 

ក្រុមទាំង៦ដែលទទួលជ័យលាភីពីកម្មវីធីទេសចរណ៍ខ្មែរសម័យថ្មី

ការប្រកួតប្រជែងគំរូអាជីវកម្ម (វគ្គពាក់កណ្តាលផ្តាច់ព្រាត់)

 

កម្មវិធីទេសចរណ៍ខ្មែរសម័យថ្មី រៀបចំឡើងដោយ Impact Hub Phnom Penh និងក្រោមការគាំទ្រ ផ្នែកហិរញ្ញវត្ថុរវាង សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនិងក្រសួងទេសចរណ៍បានរកឃើញជ័យលាភី ៦ ក្រុមដែលទទួលថវិកាគាំទ្រចំនួន ៥០០០ដុល្លាសហរដ្ឋអាមេរិកពី សហគ្រិនខ្មែរ ដើម្បីអភិវឌ្ឍធុរកិច្ចបង្កើតថ្មី ឬអាជីវកម្មរបស់ពួកគេជាមួយ និងវគ្គបណ្តុះបណ្តាលសហគ្រិន (វគ្គផ្តាច់ព្រាត់) រយៈពេល ៦ខែតទៅមុខទៀត ក្នុងការប្រកួតប្រជែងគំរូ​អាជីវកម្ម​វគ្គពាក់កណ្តាលផ្តាច់ព្រាត់ ដែលធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នៅការិយាលល័យសហគ្រិនខ្មែរ។

 

កម្មវិធីមួយនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ធំក្នុងការបង្កើតគំរូអាជីវកម្មថ្មីមួយផ្សេងទៀត ដើម្បីសម្រេចបាននូវគោលដៅក្នុង ការបង្កើននូវតម្រូវការក្នុងស្រុក ហើយដើម្បីបំពេញតាមតម្រូវការទាំងនោះតាមរយៈ ការធ្វើសុពលភាពទីផ្សារក្នុងស្រុក។

 

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលសហគ្រិនរយៈពេលខ្លីរយៈពេល ២ខែ របស់កម្មវិធី ទេសចរណ៍ខ្មែរសម័យថ្មី ដែលធ្វើឡើងដោយ Impact Hub Phnom Penh រួចមក ៦ក្រុម ក្នុងចំណោម ១០ក្រុមចុងក្រោយ ដែលស្ថិតក្នុងវិស័យទេសចរណ៍ត្រូវបាន​ប្រកាសឲ្យក្លាយជាអ្នកឈ្នះក្នុងការប្រកួតប្រជែងគំរូអាជីវកម្ម (វគ្គពាក់កណ្តាល ផ្តាច់ព្រាត់) ដោយទទួលបានថវិកាឧបត្ថម្ភ និង សិទ្ធិក្នុងចូលរួមក្នុងវគ្គបណ្តុះបណ្តាលសហគ្រិនរយៈពេល ៦ខែ។

 

ក្រុមដែលត្រូវបានទទួលជ័យលាភីទាំង៦នោះគឺ (មិនមានជាចំណាត់ថ្នាក់ឡើយ)

អានស៊ីនត្រា (Unseentra)៖ ជាវេទិកា(គេហទំព័រ)មួយដែលអ្នករៀបចំដំណើរកំសាន្ត មគ្គុទេសទេសចរណ៍ ក្នុងស្រុក និងម្ចាស់កន្លែងទេសចរណ៍អាចលក់នូវកញ្ចប់ដំណើរកម្សាន្ត បទពិសោធន៍ប្លែកៗថ្មីៗ ឬ បែបផ្សងព្រេងដល់ទេសចរជុំវិញពិភពលោក។ វេទិកានេះវាងាយស្រួលប្រើសម្រាប់ទាំងពីរភាគី ជាពិសេសជួយបង្កើតទីផ្សារថ្មី ដល់ទេសចរណ៍ក្នុងស្រុកយើងទៀតផង។

 

ហេស្តូម (Haystome) គឺជាវេទិកា(គេហទំព័រ)មួយដែលភ្ជាប់សិប្បករក្នុងស្រុកជាមួយនិងទេសចរដើម្បី ទទួលបទពិសោធន៍រៀនធ្វើស្នាដៃសិល្បៈផ្សេងៗ។

 

វីហ្វាម (WeFarm)៖ បានគាំទ្រយុវជន និងកសិករវ័យក្មេងលើការធ្វើកសិកម្មចាប់តាំងពីឆ្នាំ ២០១៨ ដោយការ រៀបចំជាវគ្គបណ្តុះបណ្តាលបូករួមនឹងទេសចរណ៍បែបសហគមន៍ដើម្បីសិក្សាលើប្រធានបទកសិកម្មប្រកបដោយ និរន្តរភាព។

 

សូលូលេនស្កេព (Solo Landscape)៖ គឺជាអ្នករៀបចំដំណើរកំសាន្តបែបផ្សងព្រេងមួយសម្រាប់អ្នករុករក និងអ្នកចូលចិត្តធម្មជាតិដែលមានបំណងចង់ជម្នះខ្លួនឯង និងធ្វើការផ្សារភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯង វិញតាមរយៈការទៅដំណើរបែបផ្សងព្រេង។ ក្រៅពីរៀបចំដំណើរកំសាន្តបែបនេះ Solo Landscape គឺប្តេជ្ញា គាំទ្រក្នុងការបណ្តុះបណ្តាលអ្នកមគ្គុទេសក៍ក្នុងស្រុកឬតំបន់ក្នុងការគ្រប់គ្រងសំរាមនិងជំនាញក្នុងការធ្វើជាអ្នករៀបចំដំណើរកំសាន្តផងដែរ។

 

វាយអ៊ីអេកាតាលីស (YEA Catalyst)៖ នឹងធ្វើការជាដៃគូជាមួយសហគមន៍អេកូទេសចរណ៍ (CBET) ក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រង និងបង្កើតបន្ថែមនូវសេវាកម្ម និងផលិតផលទេសចរណ៍ ព្រមទាំងផ្សព្វផ្សាយតំបន់ដ៏អស្ចារ្យទាំងនោះ ទៅកាន់ពិភពលោកឲ្យបានស្គាល់ផងដែរ។

 

ស៊ីអរឌីធីធួរ (CRDT Tours)៖ គឺជាប្រតិបត្តិករអេកូទេសចរណ៍ (CBET) មិនរកប្រាក់ចំណេញមួយ ដែលផ្តោតលើការផ្តល់នូវ បទពិសោធន៍នៃការធ្វើដំណើរផ្សេងៗ ទាក់ទងនឹងការអប់រំ និងការអភិវឌ្ឍសហគមន៍នៅតាមគោលដៅដាច់ ស្រយាលនៅប្រទេសកម្ពុជា។ ពួកគេមានរៀបចំដំណើរកម្សាន្តរយៈពេល ១ថ្ងៃ ទៅ ៧ថ្ងៃ ទៅកាន់ទីតាំង ដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជា ដែលអ្នកទេសចរនឹងទទួលបានភាពរីករាយ ទាំងបទពិសោធន៍ និងការរៀនសូត្រពីសហគមន៍មូលដ្ឋាន តាមរយៈការស្នាក់នៅតាមផ្ទះរបស់ប្រជាជន និងការចូលរួមចំណែកដល់ ការអភិវឌ្ឍសហគមន៍មូលដ្ឋាននោះផងដែរ។

 

ក្រុមបួនផ្សេងទៀតដែលបានចូលរួមក្នុងកម្មនោះគឺ៖

អួត អែប (Uot App)៖ គឺកម្មវិធីសម្រាប់សហគមន៍អ្នកដែលចូលចិត្តដំណើរកម្សាន្ត។ កម្មវិធីនេះមានមុខងារសំខាន់ចំនួន ៣៖

អ្នកអួត (Show-off-er) គឺជាមុខងារសម្រាប់សហគមន៍អ្នកធ្វើដំណើរកម្សាន្តធ្វើការចែករំលែក និងផ្តល់ យោបល់តាមរយៈរូបភាពនិងវីដេអូ។

ផ្សាយអួត (ផ្សាយពាណិជ្ជកម្ម) គឺជាមុខងារសម្រាប់ផ្សាយពាណិជ្ជកម្មរបស់ម្ចាស់អាជីវកម្ម ដែលមានផលិតផលឬសេវាកម្មទាក់ទងនឹងទេសចរណ៍។

អួតតគ្នា (អត្ថបទធ្វើដំណើរ) គឺជាមុខងារដើម្បីចែករំលែកអត្ថបទធ្វើដំណើរដែលប្រមូលបានពីអ្នកប្រើ ប្រាស់ អួត App ដែលមានបទពិសោធន៍ធ្វើដំណើរពិតប្រាកដជាមួយភាពងាយស្រួល ភាពរីករាយ និងវិធីសន្សំប្រាក់ពេលធ្វើដំណើរ។

 

ផ្ទះស្នាក់គ្រួសារយី (Yi Family Homestay)៖ ផ្តល់នូវបទពិសោធន៍កសិទេសចរណ៍ សម្រាប់អ្នកក្នុងសហគមន៍ មូលដ្នាននិងអ្នកទេសចរក្នុងស្រុកអាចរៀនសូត្រពីការអនុវត្តកសិកម្មអចិន្ត្រៃ និងរបៀបរស់នៅប្រកបដោយ និរន្តរភាពក្នុងពេលស្នាក់នៅរបស់ពួកគេនៅឯផ្ទះស្នាក់បែបអេកូរបស់គ្រួសារយី។

 

អូសឺរ (Usher) ដោយក្រុម រត់ចោលស្រុក ៖ គឺជាវេទិកាភ្ជាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាមួយនិង មគ្គុទ្ទេសក៍ក្នុងស្រុក បួករួមទាំង មគ្គុទេសឯករាជ្យនិងម្ចាស់កន្លែងក្នុងតំបន់ទេសចរណ៍ធម្មជាតិ។ អ្នកណាម្នាក់ដែលមានចំណេះដឹងក្នុងតំបន់ របស់គាត់ ហើយមានបំណងចង់ចែករំលែករឿងរ៉ាវ និងទីកន្លែងដែលទេសចរមិនសូវស្គាល់ពីមុនមកក្នុងតំបន់នោះ អាចក្លាយទៅជាអ្នកមគ្គុទេ្ទសក៍បាន។ អ្នកមគ្គុទេ្ទសក៏ត្រូវបានលើកទឹកចិត្តឱ្យផ្តល់នូវបទពិសោធន៍ដែលល្អបំផុត ទៅកាន់ភ្ញៀវទេសចរណ៍ ហើយភ្ញៀវទេសចរណ៍ក្នុងស្រុកអាចជ្រើសរើសអ្នកមគ្គុទេសក៍ដែលល្អបំផុត ដែលសមស្របនឹងបុគ្គលិកលក្ខណៈនិងបំណងប្រាថ្នារបស់ពួកគេ ដោយសារតែប្រព័ន្ធចែកចាយមតិ (Review System) របស់Usher ។

 

អិនធីអេហ្វភី អីភី (NTFP-EP)៖ គាំទ្រសហគមន៍ក្នុងការបង្កើតនិងដំណើរការសហគមន៍អេកូទេសចរណ៍ (CBET) នៅទន្លេមេគង្គលើ។ វារួមបញ្ចូលទាំងការគាំទ្រក្នុងការរៀបចំរចនាសម្ព័ន្ធស្ថាប័ន ភាពជាអ្នកដឹកនាំ ការគ្រប់គ្រង ការសម្របសម្រួល ការគ្រប់គ្រងបញ្ជីជាដើម។  NTFP-EPក៏សហការជាមួយនឹងមន្ទីទេសចរណ៍ ខេត្តក្នុងការធ្វើវគ្គបណ្តុះបណ្តាលលើផ្នែកសេវាកម្មម្ហូបអាហារ និងបដិសណ្ឋាកិច្ច និងការជួយទ្រទ្រង់សហគមន៍ អេកូទេសចរណ៍ក្នុងការអភិវឌ្ឍផលិតផលនិងផ្សារផ្ជាប់ជាមួយនឹងទីផ្សារ តាមដាន បង្វាត់បង្រៀន និងប្រឹក្សាយោបល់ផងដែរ។

អំពីកម្មវិធីទេសចរណ៍ខ្មែរសម័យថ្មី:

 

នៅថ្ងៃទី១៣ ខែសីហា «ទេសចរណ៍ខ្មែរសម័យថ្មី» ត្រូវបានចាប់ផ្តើមឡើងជាកម្មវិធីទេសចរណ៍ខ្មែរសម័យថ្មី គឺជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនមួយដែលបង្កើតឡើងដើម្បីជម្រុញ និងគាំទ្រវិស័យ ទេសចរណ៍ឱ្យបានប្រសើរឡើងវិញ និងមាននវានុវត្តន៍ភាពក្រោយពីទទួលរងការ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារ ជំងឺ កូវីដ១៩។

កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្ដល់ការគាំទ្រយ៉ាងមុតមាំ ដល់ធុរកិច្ចបង្កើតថ្មី និងអាជីវកម្មផ្សេងៗ ដើម្បីលើកស្ទួយ និងកែប្រែវិស័យទេសចរណ៍នៅប្រទេសកម្ពុជា អោយប្រសើរឡើងនៅរយៈពេល ១២ខែខាងមុខ និងត្រួតត្រាវិស័យនេះអោយលូតលាស់ប្រកបដោយចីរភាព។

កម្មវិធីនេះផ្តោតទៅលើការច្នៃប្រឌិតរបស់សហគ្រិនគ្រប់រូប ដែលមានគំរូអាជីវកម្មគិតគូរទៅដល់បរិស្ថាន ឬស្ថាបនិកអាជីវកម្មដែលមាន សក្តានុពល និងផ្ដល់ផលប៉ះពាលវិជ្ជមានទៅដល់វិស័យទេសចរណ៍ក្នុងស្រុក នៅទូទាំងប្រទេសកម្ពុជារហូតមកដល់ខែវិច្ឆិការនេះ ក្រុមចំនួន១០ត្រូវបានឆ្លងកាត់ ការបណ្តុះបណ្តាល និងការណែនាំជាមួយអ្នកប្រឹក្សាយោបល់ជាតិនិងអន្តរជាតិ ដែលមានជំនាញខាងទេសចរណ៍ និងសហគ្រិនភាព២០នាក់អស់រយះពេលជាង២ខែមកហើយ តាមរយៈ Impact Hub Phnom Penh ។ ហើយនៅថ្ងៃទី២០ វិច្ឆិការកន្លងទៅនេះ មានតែ៦ក្រុមក្នុងចំណោម១០ក្រុមទេ ដែលបានឈ្នះការប្រកួតប្រជែងគំរូអាជីវកម្ម ទេសចរណ៍ខ្មែរសម័យថ្មី ហើយពួកគាត់ទទួលបាន បានឱកាសចូលរួមវគ្គបណ្តុះបណ្តាលសហគ្រិនចំនួន៦ខែ និង ថវិកាគាំទ្រ ចំនួន៥០០០ដុល្លារពីសហគ្រិនខ្មែរ។

 

________________________________________

 

មានចំណាប់អារម្មណ៍ចង់ដឹងបន្ថែមអំពីអ្វីដែលបានកើតឡើងនៅក្នុងការប្រកួតប្រជែងគំរូអាជីវកម្មមួយនេះមែនទេ? សូមចុចលីងខាងក្រោមនេះដើម្បីចូលរួមទស្សនាវីដេអូដែលបានថតទុកនៅក្នុងការប្រកួតប្រជែងមួយនេះ៖

 

6 Winners of Khmer Tourism for the Future

Pitch Night (Semi-Final Pitch) announced

 

Khmer Tourism for the Future, organized by Impact Hub Phnom Penh and and co-funded by Khmer Enterprise, a unit under the Ministry of Economy and Finance, and the Ministry of Tourism, has found 6 winning teams during semi-final pitch on November 20, 2020 at Khmer Enterprise Office to receive USD 5,000 seed fund from Khmer Enterprise to develop their startups and businesses and to participate in a 6-month entrepreneurial incubation program .

 

The program is part of a larger initiative to grow alternative business models for the goal of increasing demand among domestic targets and ultimately meeting that demand through validation of the local market.

 

After 2 months of intensive pre-incubation phase of Khmer Tourism for the Future organized by Impact Hub Phnom Penh, 6 out of 10 startups in the tourism sector were announced as the winners of Khmer Tourism for the Future Pitch Night (Semi-Final Pitch) to receive seed fund and access to a 6-month entrepreneurial incubation program.

 

The six selected teams, in no particular order, are:

Unseentra: is a web platform, where travel operators, local guide, tourist attraction sites can sell their adventurous, local oriented travel activities and experiences packages to travelers from around the world. The platform allows operators to efficiently manage their operations, booking, and most importantly gaining sales numbers by accessing new markets.

 

Haystome: is a platform which connects tourists with local artisans to experience various Art & craft through masterclasses.

 

WeFarm: They have been supporting youth and young farmers on sustainable farming since 2018. They have organized training courses to learn on sustainable agriculture topics and community-based tourism.

 

Solo Landscape: is an adventure tour operator for explorers and nature lovers who share the same desire to get out of their own comfort zone and to reconnect with themselves. Beside running tours, Solo Landscape is committed to support the training of local guides in waste management practices and hosting skills.

 

YEA Catalyst: is an agency working in partnership with CBETs to strengthen management capacity, develop diversified products and brand their destination to marketplaces.

 

CRDT Tours: is a non-profit operator supporting CBET by developing educational and community development tours.

They organize 1-7 days trips to remote destinations in Cambodia, where tourists can enjoy an immersive learning experience in the local community while staying in a rural homestay and contributing to local community project development.

 

The other four teams that joined the programme were:

Uot App: is the trip lover community App. They have 3 main functions:

អ្នកអួត(Show-off-er) is the function for trip lover community for sharing and commenting on travel content (pictures and videos)

ផ្សាយអួត (Advertising) is the function for advertising for the business owners who have product or service related to tourism

អួតតគ្នា (Trip Article) is the function to share the trip article which is collected from our App user who experiences the authentic traveling  with ease, fun and while saving money.

 

Yi Family Homestay: provides agro Tourism experience where both local communities and tourists can learn  permaculture practices and sustainable lifestyle during their visit at Yi family eco-lodges.

 

Usher of @Runaway: is a guide booking platform connecting local experts with travelers all across Cambodia. The Passapp for guides!

Anyone who has local knowledge, and a desire to share the stories and hidden places of his areas can become a guide. Thanks to our review-based system, guides are encouraged to provide the best experience, and local tourists can choose the best guides that fit their personality and desires.

 

NTFP-EP: supports communities to set up and operate the Community-Based Ecotourism (CBET) in the upper Mekong river. They support to set up the institutional structure, build the capacity on leadership, management, facilitation and bookkeeping, coordinate with PDoT to conduct training on foodservice and hospitality,  support CBET product development and market linkage, monitoring, coaching and mentoring.

Background Khmer Tourism for the Future:

 

On August the 13th, “Khmer Tourism for the Future” was launched as a startup incubation program designed to build resilience and drive innovation in an industry that has been drastically impacted by COVID-19. The incubator aims to provide young startups with intensive training and extensive support to re-imagine the sector in the next 12 months, and to pave a new future for sustainable community-based tourism. The program taps into the creativity of entrepreneurs with an environmental-friendly prototype or business model that has the potential to impact the domestic tourism sector across Cambodia. Up to November, 10 participating teams had undergone 2 months of training and mentoring by Impact Hub Phnom Penh along with more than 20 other professionals of various backgrounds and specializations in entrepreneurship. Now after the semi-final pitch on November 20th, 2020, 6 teams have already been selected to a 6-months incubation program at Impact Hub Phnom Penh, as well as awarded a cash prize of USD 5,000 each from Khmer Enterprise.

 

________________________________________

 

Interested to know more about what happened during the Pitch Night? See below of the recorded Pitch Night event: