កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBATគឺជា៖

កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBAT គឺជាកម្មវិធីពន្លឿនបច្ចេកវិទ្យាកសិកម្មក្នុង ស្រុកដែលគាំទ្រដល់ សហគ្រិន និងអ្នកច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាកសិកម្មនានា ដើម្បីធ្វើការពង្រឹងផលិតផលសម្រេចកម្រិតដំបូង (MVP) របស់ពួកគេ ក៏ដូចជាធ្វើការស្វែងយល់ពីអតិថិជន និងធ្វើការពន្លឿនអាជីវកម្មទូទៅរបស់ពួកគេទៅរកភាពស្ថិតស្ថេរ តាមរយៈកម្មវិធីសិក្សាដែលផ្តោតលើបច្ចេកវិទ្យា និងអាជីវកម្ម។

កម្មវិធីនេះគឺជាកម្មវិធីដែលមានរយៈពេល ៦ ខែដោយឥតគិតថ្លៃ សម្រាប់ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាកសិកម្មនៅដំណាក់កាលដំបូង។

តើកម្មវិធីនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

តើកម្មវិធីនេះសម្រាប់អ្នកណា?

កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBAT គឺសម្រាប់ធុរកិច្ចថ្មី​  ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល សមាគមន៍នានា ឬទីភ្នាក់ងាររដ្ឋាភិបាលស្វយ័ត (លើកលែងតែនាយកដ្ឋានរដ្ឋបាលរបស់រាជរដ្ឋាភិបាល) ដែលមានចំណាប់អារម្មណ៍ ខ្ពស់ក្នុងការជួយបង្កើនភាពរស់នៅងាយស្រួលដល់កសិករខ្នាតតូច និងយុវជននៅតាមទីជនបទ ដែលកំពុងជួបប្រទះ បញ្ហាគ្មានការងារ ឬកំពុងគ្មានការងារគ្រប់គ្រាន់ធ្វើ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មដូចជា៖ ការដាំដុះ ការផលិត ឬប្រមូលផល ការកែច្នៃ ការចែកចាយឬលក់ ការរៀនសូត្រចែករំលែក ។ល។

 

គំនិតផ្តួចផ្តើមច្នៃប្រឌិតបែបឌីជីថលទាំង ២ប្រភេទដែលមានសិទ្ធិសម្រាប់ចូលរួមកម្មវិធី៖

ក. ផលិតផល ឬសេវាកម្មឆ្នៃប្រឌិតថ្មី គម្រោងដែលមានគុណតម្លៃថ្មីសម្រាប់ទីផ្សារ ហើយបានដាក់ដំណើរការ នៅទីផ្សារហើយ។ វាក៏អាចរាប់បញ្ចូលធុរកិច្ចថ្មី​  ភ្នាក់ងារនិវានុវត្តន៍នៅតាមក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងាររដ្ឋាភិបាលស្វយ័ត ដែលស្ថិតក្នុងដំណាក់កាលបណ្តុះគំនិតនៅឡើយផងដែរ។

ខ. ការពង្រីកដើម្បីចូលទៅកាន់ទីផ្សារថ្មី គម្រោងដែលបានដាក់ចេញជាផលិតផល ឬសេវាកម្មមានស្រាប់ ហើយចង់ចូលទៅក្នុងទីផ្សារថ្មី។ គម្រោងនេះត្រូវតែផ្តោតលើការអភិវឌ្ឍន៍ថែមទៀត លើដំណោះស្រាយក្នុងដំណាក់កាលគំនិត ឬ​ ការពង្រីកដំណោះស្រាយ/វីធីសាស្ត្រ ដោះស្រាយបញ្ហាដែលដើរស្រាប់។

ដើម្បីបំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ថវិកាជំនួយ និងការចូលរួមកម្មវិធីពន្លឿនអាជីវកម្ម បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម

  1. មានទីតាំងនៅក្នុងប្រទេសកម្ពុជា។
  2. ត្រូវមានសមាជិកក្រុមយ៉ាងតិច ១នាក់ ដែលមាន​ចំណេះដឹង និងបទពិសោធន៍ផ្នែកបច្ចេកវិទ្យាឌីជីថល ឬក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមជនបទ។ ការចុះឈ្មោះអាជីវកម្ម មិនមែនជាតម្រូវការសម្រាប់ដំណាក់កាល​ នៃការដាក់ពាក្យនោះទេ ប៉ុន្តែពួកគេនឹងត្រូវតម្រូវឱ្យចុះឈ្មោះអាជីវកម្មក្នុងអំឡុងពេលចាប់ផ្តើមកម្មវិធី។
  3. ត្រូវមានការតភ្ជាប់នូវកម្មវិធីបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន ទៅកាន់កម្មវិធីបណ្តំុថ្នាលឌីជីថលកសិកម្មកម្ពុជា Khmer Agriculture Suite (KAS) ដែលកម្មវិធីនេះនឹងជួយដល់ស្ថានភាពសេដ្ឋកិច្ចរបស់តំបន់ជនបទនៅកម្ពុជា (កម្មវិធីបច្ចេកវិទ្យាឌីជីថល សម្រាប់បណ្តាញសង្គម ឬការកំសាន្តមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌនេះទេ)។
  4. ត្រូវបង្ហាញថា មិនមានកម្មវិធីណាផ្សេងដែលមានលក្ខណៈដូចគ្នា ហើយបានដាក់ដំណើរការរួចហើយនៅតាម ទីជនបទនៅក្នុងប្រទេសកម្ពុជា។
  5. ត្រូវបង្ហាញពីរបៀបផ្សេងៗ ដែលកម្មវិធីបច្ចេកវិទ្យាឌីជីថល នេះអាចនឹងក្លាយជាកម្មវិធីមួយដែល អាចរកប្រាក់ចំណូលផ្ទាល់ខ្លួន និងមាននិរន្តរភាព។
  6. ត្រូវតែមានសហហិរញ្ញវត្ថុ (មានការចូលរួមក្នុងការផ្តល់ជាថវិកា) ជាសាច់ប្រាក់ ឬធនធានយ៉ាងហោចណាស់ ២៥% នៃចំនួនជំនួយដែលបានស្នើសុំ។
  7. មានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលល្អមួយ ដើម្បីរាយការណ៍មក អ្នករៀបចំគម្រោង។
  8. លើកទឹកចិត្តសមភាពយេនឌ័រក្នុងក្រុម។

ដំំណើរនៃកម្មវិធីសំខាន់ៗ៖

របៀបដាក់ពាក្យ៖

ដាក់ពាក្យមុនថ្ងៃទី ១១ សីហា​ ២០២២| 11:59pm

ប្រសិនបើអ្នកមានសំណួរ ឬត្រូវការជំនួយខ្លះ កុំស្ទាក់ស្ទើរក្នុងការទាក់ទងមក ហៀង លីហួរ:

[email protected]  | Telegram: +85577791981

ជួបក្រុមការងាររបស់យើង:

កម្មវិធីនេះជាផ្នែកមួយនៃសកម្មភាពគម្រោងរយៈពេល 5 ឆ្នាំរបស់ SAAMBAT ដែលត្រូវបានអនុវត្តដោយក្រសួង អភិវឌ្ឍន៍ជនបទ ជាទីភ្នាក់ងារប្រតិបត្តិ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ហិរញ្ញប្បទានដោយ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអុឺរ៉ុប និងសហភាពអុឺរ៉ុប

 

កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBAT ត្រូវបានអនុវត្តដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងរៀបចំឡើងដោយ អ៊ីមផេកហាប់ភ្នំពេញ

សំណួរ​ដែលត្រូវបានសួរជាញឹកញាប់

តើអាជីវកម្មរបស់ខ្ញុំត្រូវចុះបញ្ជីស្របច្បាប់ដើម្បីដាក់ពាក្យចូលកម្មវិធីដែរឬទេ?

មិនត្រូវការទេ ប៉ុន្តែក្នុងអំឡុងពេលនៃកម្មវិធីនេះ យើងលើកទឹកចិត្តអ្នកឱ្យចុះឈ្មោះនៅពេលដែលអ្នកចាប់ផ្តើមទទួលបានការគាំទ្រឬទទួលស្គាល់លើធុរកិច្ចថ្មីរបស់អ្នក។ អ្នកនឹងត្រូវបានគាំទ្រនៅក្នុងដំណើររដ្ឋបាលដោយ ក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្មថ្មី តេជោ។

តើខ្ញុំត្រូវការការប្តេជ្ញាចិត្តនិងចំណាយពេលចំនួនប៉ុន្មានក្នុងការចូលរួមកម្មវិធីនេះ?

សូមមើលការណែនាំទាំងនេះសម្រាប់ព័ត៌មានបន្ថែម។

តេីមានលក្ខខណ្ឌណាមួយលើការប្រើប្រាស់មូលនិធិ Seed Funding ដែរឬទេ?

ពិតណាស់។ សូមមើលការណែនាំទាំងនេះសម្រាប់ព័ត៌មានន្ថែម។

បើខ្ញុំមានតែគំនិត តើខ្ញុំអាចដាក់ពាក្យបានដែរឬទេ?

អ្នកអាចដាក់ពាក្យបាន ប៉ុន្តែយើងរំពឹងថាអ្នកនឹងមាន MVP (ផលិតផលសម្រេចកម្រិតដំបូង) នៅចុងបញ្ចប់នៃកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល SAAMBATបន្ទាប់ពីត្រឹមតែ 1.5 ខែនៃវគ្គត្រៀមខ្លួនពន្លឿនអាជីវកម្ម ដូច្នេះអ្នកនឹងត្រូវប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្ថិតក្នុងដំណាក់កាលត្រឹមត្រូវដើម្បីមានសិទ្ធិទទួលបានមូលនិធិ។

 

ឬអ្នកក៏អាចរង់ចាំដើម្បីដាក់ពាក្យសម្រាប់រដូវកាលបន្ទាប់ដែលនឹងចាប់ផ្តើមពាក់កណ្តាលឆ្នាំក្រោយផងដែរ ហើយបន្តជំរុញការអភិវឌ្ឍន៍ផលិតផលរបស់អ្នករហូតដល់ពេលនោះ។

តើផលិតផលឬសេវាកម្មរបស់ខ្ញុំ (កម្មវិធី Software/ការច្នៃប្រឌិត) ដែលត្រូវបានបង្កើតឡើងក្នុងកម្មវិធីពន្លឿនអាជីវកម្មនេះនឹងក្លាយជាកម្មសិទ្ធិរបស់បេក្ខជន ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី តេជោ?

ផលិតផលឬសេវាកម្មដែលបង្កើតឡើងដោយបេក្ខជន គឺជាកម្មសិទ្ធិរបស់បេក្ខជនតែប៉ុណ្ណោះ។ កម្មវិធីពន្លឿនអាជីវកម្មមានគោលបំណងជួយដល់ការអភិវឌ្ឍន៍របស់អ្នក និងពង្រីកគំនិតផ្តួចផ្តើមដើម្បីគាំទ្រ  ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម របស់យើង និងអ្នកប្រើប្រាស់ជនបទ។

តើខ្ញុំអាចប្រើមូលនិធិដែលទទួលបាន យកទៅសងបំណុលខ្លះបានទេ?

មិនបានទេ! មូលនិធិដែលទទួលបាន មិនមែនសម្រាប់រៀបចំឡើងវិញ ឬផ្តល់ហិរញ្ញប្បទានដល់មូលនិធិផ្សេងៗទៀតនោះទេ។ សូមមើលការណែនាំ ទាំងនេះឡើងវិញសម្រាប់ព័ត៌មានលម្អិត។

តើអាចទេ ប្រសិនបើខ្ញុំធ្វើការលើ ផ្នែករឹង(hardware) ដែលវាតភ្ជាប់ជាមួយ កម្មវិធី បច្ចេកវិទ្យា ឬ កម្មវិធីទូរស័ព្ទ Software?

យើងលើកទឹកចិត្តអ្នកក្នុងការដាក់ពាក្យ ដរាបណាវារួមចំណែកដល់ការពង្រឹង  ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ជាពិសេសក្នុងវិស័យបន្លែ និងដំណាំកសិកម្ម។

ហេតុអ្វី បាន ជា យើង ត្រូវ រួមបញ្ចូល ជាមួយ នឹងកម្មវិធីរបស់ Khmer Agriculture Suite (KAS)?

យើងលើកទឹកចិត្តឱ្យបេក្ខជនធ្វើការរួមគ្នាលើការដាក់រួមបញ្ចូល API ជាមួយកម្មវិធី KAS ដើម្បីទទួលបានការប្រើប្រាស់ ទិន្នន័យផ្សេងៗ ដែលបានបើកចំហទាក់ទងនឹង  ដែលនឹងគាំទ្រដល់អាជីវកម្មរបស់អ្នក ក៏ដូចជាអ្នកប្រើប្រាស់ចុងក្រោយរបស់អ្នក។

ប្រសិនបើអ្នកមានសំណួរ ឬត្រូវការជំនួយខ្លះ កុំស្ទាក់ស្ទើរក្នុងការទាក់ទងមក ហៀង លីហួរ:

[email protected]  | Telegram: +85577791981