តើយើងកំពុងស្វែងរកអ្នកណាក្នុងការចូលរួម ក្នុងកម្មវិធី NOW-Us! Award Cambodia រដូវកាលទី២ នេះ?

 បន្ទាប់ពីភាពជោគជ័យក្នុងឆ្នាំ 2021កន្លងមក។ ក្នុងឆ្នាំបន្ទាប់នេះ យើងកំពុងស្វែងរកគំនិត ផ្តួចផ្តើមដែលដឹកនាំ និងបង្កើតដោយសហគមន៍ផ្ទាល់ ឬក្រុមដែលយើងធ្វើការជាមួយ ដែលមានគោលបំណងផ្សព្វផ្សាយ ទាមទារឲ្យមានការរួមបញ្ចូលពេញលេញនៅក្នុងសង្គមកម្ពុជា។  

ជាពិសេស គំនិតផ្តួចផ្តើមទាំងនោះគួរតែទាក់ទងនឹង៖

  • បង្កើននូវប្រសិទ្ធភាពនៃ (ផលិតភាព)  ការទទួលបានធនធាន  (ហិរញ្ញវត្ថុ ដី និងទឹក) និងឱកាសការងារ
  • បង្កើននូវលទ្ធភាពទទួលបានសេវាសង្គម សុខភាព និងការអប់រំ 
  • បង្កើនឱកាសចូលរួមក្នុងគោលនយោបាយ និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ

 

Get Tips on How to Apply!

 

គម្រោងផ្តួតផ្តើមទាំងនោះគួរតែដឹកនាំដោយបុគ្គល ឬជាក្រុម ឬសហគមន៍ដូចខាងក្រោម៖

#ជនដែលមានពិការភាព

#ស្រ្តីងាយប្រឈមនឹងការកេងប្រវ័ញ្ចហិង្សា ការរំលោភបំពាន ឬអំពើហិង្សា

#យុវជន និងជនចាស់ជរាដែលងាយរងគ្រោះ

#ជនជាតិដើមភាគតិច 

#សហគមន៏អ្នកស្រឡាញ់ភេទដូចគ្នា (LGBTI)

លើកកំម្ពស់ទៅឱ្យគំនិតផ្តួចផ្តើម ឬគម្រោងដែលបង្ហាញពីការជំរុញ ឬគាំទ្រទៅកាន់ក្រុមដែលយើងធ្វើការជាមួយ យ៉ាងហោចណាស់មួយ ឬពីក្រុម។ ជាឧទាហរណ៍គម្រោងបង្កើតឡើងសម្រាប់គាំទ្រក្រុមយុវជន/ជនចាស់ជរា ហើយមានស្រ្តី ជាក្រុមគោលដៅបន្ថែមដែលត្រូវបានរួមបញ្ចូលទៅក្នុងគម្រោង។

តើខ្ញុំនឹងទទួលបានអ្វីខ្លះពីកម្មវិធី?

Untitled design (5)

ក្រុមទាំង១០ ដែលត្រូវបានជ្រើសរើសនឹងទទួលបាឱកាសចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍ចំនួន៥ថ្ងៃ សម្រាប់សមាជិក ២អ្នកនៃក្រុមនីមួយៗ (តម្រូវឲ្យមានតុល្យភាពយេនឌ័រសម្រាប់ចំនួនអ្នកចូលរួម ហើយចំណាយធ្វើដំណើរ និងការស្នាក់នៅនឹងទទួលខុសត្រូវដោយគម្រោង Voice)

Untitled design (5)

ក្រុមទាំង១០ ដែលត្រូវបានជ្រើសរើសនឹងមានឱកាសចូលរួមក្នុង ពិធីប្រគល់ពានរង្វាន់ ស្របពេលដែលគម្រោងរបស់ពួកគេនឹងទទួលបានការអបអរសាទរ និងឱកាសក្នុងការចូលរួមភ្ជាប់បណ្តាញ ទំនាក់ទំនងគ្នាជាមួយអង្គការផ្សេងៗទៀតដែលមានទស្សនៈវិស័យស្រដៀងគ្នា។  ក៏ដូចជាឱកាសក្នុងការបញ្ចេញសំឡេងទាក់ទងនឹងការរួមបញ្ចូល ទៅក្នុងការសន្ទនាអំពីការអភិវឌ្ឍន៍ អន្តរជាតិ។

Untitled design (5)

ជ័យលាភី ទី១ ទី២ និងទី៣ នឹងទទួលបានប្រាក់រង្វាន់ពីគម្រោងVoice  (មានចំនួន 25.000 €, 15.000 € និង 10.000 €) ដើម្បីអនុវត្តនូវចំណេះដឹងដែលទទួលបានពីសិក្ខាសាលា និងគំនិត/គម្រោហដែលពួកគេបានដាក់ស្នើរ។ រង្វាន់ “ការបោះឆ្នោតពីសាធារណៈជន” មានចំនួន 10.000 € នឹងផ្តល់ទៅកាន់ក្រុមដែលទទួលបានសម្លេងគាំទ្រច្រើនជាងគេ។ ក្នុងករណី ក្រុមដែលទទួលបានជ័យលាភីរួម ទទួលបានសម្លេងឆ្នោតពីសាធារណៈជនទៀត នោះពួកគេមិនអាច ទទួលរង្វាន់លើកទី២ពីកម្មវិធីទេ។ ប្រាក់រង្វាន់ជាមធ្យមមានចំនួន 25.000 €, 15.000 € និង 10.000 € តែប៉ុណ្ណោះ។

Untitled design (5)

ក្រុមជ័យលាភីទាំង ៣ក្រុមនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់ នៅក្នុងប្រទេសដែល Voice អនុវត្ត (ប្រសិនបើការធ្វើដំណើរអន្តរជាតិត្រូវបានអនុញ្ញាត និងអាស្រ័យលើ ស្ថានភាព Covid-19 ។ រាល់ការចំណាយក្នុងការធ្វើដំណើរ និងការស្នាក់នៅត្រូវបានរ៉ាប់រងដោយ គម្រោង Voice)។ លើសពីនេះទៀត ជ័យលាភីលេខ១ នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហោស្រព ច្នៃប្រឌិត ដែលរៀបចំដោយ Partos នៅទីក្រុង Amsterdam នៅខែតុលា ឆ្នាំ 2022 តាមរយៈការ ចូលរួមផ្ទាល់ ឬការចូលរួមអនឡាញ ដើម្បីជាឱកាសភ្ជាប់បណ្តាញទំនាក់ទំនងជាមួយអង្គការផ្សេងទៀត ដែលមានទស្សនៈវិស័យស្រដៀងគ្នា។  ជាមួយគ្នាដែលពួកគេក៏មានឱកាសក្នុងការបញ្ចេញសំឡេងរបស់ ពួកគេទៅក្នុងការសន្ទនាអំពីការអភិវឌ្ឍន៍អន្តរជាតិទាក់ទងនឹងការរួមបញ្ចូលផងដែរ។

តើនរណាខ្លះអាចចូលរួមកម្មវិធីនេះបាន?

*ជ័យលាភី Voice ដែលទទួលបានជ័យជំនះ និងកំពុងដំណើរការគម្រោងរបស់ពួកគេ មិនអាចដាក់ពាក្យសម្រាប់កម្មវិធី នេះឡើយ។

ការគាំទ្រពីកម្មវិធី៖

កម្មវិធីនេះមានធាតុផ្សំសំខាន់ៗចំនួន 2 គឺសិក្ខាសាលាបណ្តុះបណ្តាលនវានុវត្តន៍ចំនួន៥ថ្ងៃ និងកម្មវិធីបទបង្ហាញ ជាមួយនឹងពិធីប្រគល់រង្វាន់។ ក្នុងសិក្ខាសាលាបណ្តុះបណ្តាលនវានុវត្តន៍ចំនួន៥ថ្ងៃនោះ អ្នកចូលរួមនឹងទទួល បានការបណ្តុះបណ្តាលណែនាំ និងកិច្ចការអនុវត្តក្នុងការកំណត់រកឫសគល់នៃបញ្ហាទាក់ទងនឹងក្រុមដែលយើងធ្វើការ ជាមួយបានជួបប្រទះ។ តាមរយៈការសិក្សាអំពីប្រធានបទ design thinking បន្ទាប់មកអ្នកចូលរួមនឹងធ្វើការបង្កើត ដំណោះស្រាយ និងរៀបចំផែនការរបស់ពួកគេដើម្បីដោះស្រាយបញ្ហាទាំងនោះ ដោយទទួលបានការគាំទ្របន្ថែមពីគ្រូបង្វឹក និងគ្រូណែនាំរបស់យើងទាក់ទងនឹងការពង្រឹងជំនាញគ្រប់គ្រងគម្រោង គ្រប់គ្រងហិរញ្ញវត្ថុ និងការតាមដាន និងវាយតម្លៃគម្រោង (M&E ) របស់ពួកគេ។ បន្ទាប់​មក​ដាក់​ជំនាញ​ដែលបានរៀនពីសិក្ខាសាលាបណ្តុះបណ្តាលនវានុវត្តន៍ចំនួន៥ថ្ងៃទាំង​អស់​ចូលក្នុងការ​ប្រកួតបទបង្ហាញ​ដើម្បីដើម្បី​ទទួល​បាន​ជ័យលាភី ទី១ ទី២ និងទី៣។

កំពុងរកមើលគំនិតផ្សេងៗ?

តើមានសំណួរអ្វីខ្លះដែលគេតងតែសួរ?

ខ្ញុំ ជា ក្រុម ដែលមិនទាន់បានចុះបញ្ជីច្បាស់លាស់ ហើយ មិន ទាន់ រក បានអ្នកឈរឈ្មោះតំណាងទេ តើខ្ញុំ អាច ដាក់ ពាក្យ បាន ទេ?

បាន! អ្នក​​អាច​ដាក់​ពាក្យ​បាន ​ហើយពួកយើងនឹងធ្វើការជាមួយអ្នកដើម្បីស្វែងរកអ្នកឈរឈ្មោះតំណាង។

តើកម្មវិធីនេះនឹងធ្វើឡើងដោយផ្ទាល់ ឬអនឡាញ?

កម្មវិធីនេះនឹងធ្វើឡើងដោយការជួបផ្ទាល់ នៅទីក្រុងភ្នំពេញ។

តើកម្មវិធីនេះ នឹងធ្វើឡើងជាភាសាខ្មែរ ឬអង់គ្លេស?

កម្មវិធីទាំងមូលនឹងធ្វើឡើងជាភាសាខ្មែរ។

ទាក់ទងទៅកាន់ ថៃ ពេជ្ញមុនី!

Email: [email protected]

Brought by