កម្មវិធីបណ្តុះបណ្តាលសហគ្រិន ដាក់ដាំ៖ បណ្តុះអាជីវកម្មថ្មីក្នុងវិស័យកសិកម្ម

[English Below]

សូមស្វាគមន៍មកកាន់កម្មវិធីបណ្តុះបណ្តាលសហគ្រិន ដាក់ដាំ! Impact Hub Phnom Penh, អង្គការ HEKS Cambodia និង Swiss Agency for Development & Cooperation (SDC) រីករាយនឹងបើកពាក្យ កម្មវិធី​បណ្តុះបណ្តាលសហគ្រិន “ដាក់ដាំ”

 

បញ្ចប់ការដាក់ពាក្យ

សង្ខេបពីកម្មវិធី៖

កម្មវិធីបណ្តុះបណ្តាលសហគ្រិន ដាក់ដាំ គឺជាកម្មវិធីដែលមានរយៈពេល៧ខែ បង្កើតឡើងសម្រាប់សហគ្រិន ដែលមានគំរូអាជីវកម្មឬផលិតផលដ៏ល្អសម្រាប់បរិស្ថាន និងផ្តល់ឥទ្ធពលវិជ្ជមានដល់វិស័យកសិកម្មនៅកម្ពុជា។ កម្មវិធីនឹងជួយគាំទ្រក្នុងការអភិវឌ្ឍ អាជីវកម្មរបស់អ្នក​ចូលទៅក្នុងទីផ្សារ។ កម្មវិធីនេះមានគោលបំណងជួយក្នុងការបង្កើនប្រាក់ចំណូល កាត់បន្ថយប្រាក់ចំណាយ និង ជួយដល់កសិករខ្នាតតូច ជាពិសេសនារីភេទក្នុងវិស័យកសិកម្ម។

 


អ្នកនឹងទទួលបានការគាំទ្រដូចជា៖

  • ផ្នែកថវិកា៖ នឹងទទួលបានកញ្ចប់ថវិការហូតដល់ទៅ ៧៥០០ ដុល្លាបើ​សិនជាអ្នកត្រូវបានជ្រើសរើស ឲ្យចូលរួមកម្មវិធី បន្ទាប់ពីថ្ងៃធ្វើបទបង្ហាញពីគំរូអាជីវកម្ម ( Demo Day)
  • សិក្ខាសាលា៖ សិក្ខាសាលាស្តីអំពីការធ្វើអាជីវកម្មដែលបង្ហាត់បង្ហាញដោយអ្នកជំនាញ និងពោរពេញ ដោយបទពិសោធន៍ 
  • ការប្រឹក្សាយោបល់៖ ទទួលបាននូវអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួន ដែលនៅចាំជួយផ្តល់ជាគំនិតយោលបល់ ដល់លោកអ្នក 
  • ការបង្ហាត់បង្ហាញ៖ អ្នកជំនាញនៅក្នុងវិស័យកសិកម្មផ្ទាល់និងមកគាំទ្រការបង្កើតអាជីវកម្មរបស់អ្នក
  • ការតភ្ជាប់ទំនាក់ទំនង៖ ចូលរួមក្នុងបណ្តាញទំនាក់ទំនងរបស់ Impact Hub ក្នងថ្នាក់ជាតិ និង​អន្តរជាតិ ជាមួយនិងយុទ្ធសាស្រ្តទំនាក់ទំនងដែលជួយអភិវឌ្ឍអាជីវកម្មថ្មីរបស់អ្នកបាន
  • ការចុះកម្មសិក្សា៖ ការផ្តល់យោបល់ពីរបៀបចុះកម្មសិក្សា និង​វិភាគលទ្ធផលនៃការសាកល្បងលើ គំរូផលិតផល និង គំរូអាជីវកម្មរបស់អ្នកដោយផ្ទាល់ជាមួយកសិករ
  • ការបទបង្ហាញពីអាជីវកម្ម៖ ការធ្វើបទបង្ហាញពីអាជីវកម្មរបស់អ្នកទៅដល់វិនិយោគិន ដៃគូយុទ្ធសាស្រ្ត និងសាធារណជន ដើម្បីបង្កើនការយល់ដឹងនិងផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នកទាំង ក្នុងជាតិ និង អន្តរជាតិ

ថ្ងៃសំខាន់ៗនៃកម្មវិធី៖

  1. ទទួលពាក្យ៖ ដល់ថ្ងៃទី ១៦ ខែសីហា​ឆ្នាំ២០១៩៖  បើសិនជាអ្នកមានសំណួរ​ ឬចម្ងល់ អំពីការដាក់ពាក្យ សូមទាក់ទងទៅកាន់ កញ្ញា គីម កុសុម៉ា តាមរយៈ kosoma.kim@impacthub.net 
  2. វគ្គបណ្តុះបណ្តាលរយៈពេលខ្លី (Pre-incubation Phase) ៨ ទៅ​ ១០ ក្រុមនៃអាជីវកម្ម នឹង ត្រូវបានជ្រើសរើសឲ្យចូលរួម ក្នុងវគ្គបណ្តុះបណ្តាលសហគ្រិនរយៈពេលខ្លីស្តីពីការច្នៃប្រឌិត និងការបង្កើតថ្មី (Innovation Bootcamp) នៅថ្ងៃសៅរ៍ទី ៣១ ខែសីហា និងថ្ងៃអាទិត្យទី ១​ ខែកញ្ញា បូករួមជាមួយនិងការប្រឹក្សាយោបល់ និងការត្រៀមខ្លួនពីរបៀបធ្វើបទបង្ហាញពីគំរូអាជីវកម្មសម្រាប់ ថ្ងៃធ្វើបទបង្ហាញរបស់អ្នក
  3. ថ្ងៃធ្វើបទបង្ហាញពីគំរូអាជីវកម្មនៅថ្ងៃទី ៣ តុលា៖ គណៈកម្មការនឹងធ្វើការជ្រើសរើសអាជីវកម្មចំនួន ៤ទៅ ៦ ដើម្បីចូលរួមក្នុងកម្មវិធីបន្ទាប់ ដែលនឹងទទួលបានការគាំទ្រជាថវិការហូតដល់ទៅ ៧៥០០ដុល្លារ ដោយផ្អែកទៅលើតម្រូវការផ្ទាល់របស់អាជីវកម្ម។
  4. វគ្គបណ្ដុះបណ្ដាលពី ខែតុលាឆ្នាំ ២០១៩ ដល់ខែ មេសាឆ្នាំ ២០២០៖  ទទួលបានការបណ្តុះបណ្តាលតាម រយៈសិក្ខាសាលា ការប្រឹក្សាយោបល់ ការបង្ហាត់បង្រៀន និង ការបង្កើតទំនាក់ទំនងផ្សេងៗ រយៈពេលវែង
  5. ការធ្វើបទបង្ហាញពីអាជីវកម្ម នៅ ខែឧសភាឆ្នាំ ២០២០៖ ក្រុមទាំងអស់នឹងត្រូវធ្វើបទបង្ហាញទាក់ទង ជាមួយនឹងអាជីវកម្មរបស់ខ្លួននិង ដំណើរការការងារកន្លងមកក្នុងកំឡុងពេលចូលរួមកម្មវិធីនេះ

គោលដៅ | តើកម្មវិធីនេះសម្រាប់អ្នកណាខ្លះ?

  • កម្រិតនៃអាជីវកម្ម
    • អាជីវកម្មដំណាក់កាលដំបូង មានតែគំរូផលិតផល​ឬសេវាកម្ម​(Prototype) តែមិនទាន់ដាក់លក់ (សូមអាន «អ្វីទៅជាគំរូផលិតផល?»​នៅ ខាងក្រោម)
    • អាជីវកម្មថ្មី (អ្នកកំពុងធ្វើការលក់ផលិតផលដល់អតិថិជន)
    • អ្នកចង់រៀនទាក់ទងជាមួយនឹងរបៀប ប្រែក្លាយគំរូ ផលិតផលឬអាជីវកម្មថ្មី ឲ្យទៅជាអាជីវកម្មជាក់លាក់មួយដែលប្រកបដោយទំនួលខុសត្រូវ​ និរន្តរភាព និង សក្តានុពលក្នុងការពង្រីកនាពេលអនាគត។
  • លក្ខខណ្ឌចូលរួម
    • សញ្ជាតិកម្ពុជា
    • មិនមាន​ ឬមានបទពិសោធន៍តិចតូចពីការចាប់ផ្តើមអាជីវកម្មពីមុនមក
    • មានចរិកលក្ខណៈ និងចំណង់ចំណូលចិត្តជាសហគ្រិនក្នុងវិស័យកសិកម្ម
    • មានយ៉ាងតិចស្ថាបនិកឬសមាជិកក្រុមចំនួនពីរនាក់ដែលមានជំនាញនិងសមត្ថភាពបច្ចេកទេស ដើម្បីអនុវត្តគំនិតអាជីវកម្មរបស់អ្នក
    • យើងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មស្ត្រីចូលរួមដាក់ពាក្យ
    • កំពុងរស់នៅនៅក្នុងប្រទេសកម្ពុជា៖
      • អាចធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលខ្លី (Pre-incubation Phase) ថ្ងៃធ្វើបទបង្ហាញគំរូផលិតផល(Demo Day) និង វគ្គធ្វើបទបង្ហាញ ពីអាជីវកម្ម (Showcase Day) ចំណែកថ្លៃធ្វើដំណើរត្រូវបានរាប់រងដោយកម្មវិធី
      •  មានអ៊ីនធឺណិតដើម្បីភ្ជាប់ចូលរួមសិក្ខាសាលា និងវគ្គប្រឹក្សាយោបល់តាមអនឡាញ
      • អាចធ្វើដំណើរទៅតាមខេត្តដើម្បីចូលរួមកម្មសិក្សា និងធ្វើការសាកល្បងលើគំរូ ផលិតផលនិងគំរូអាជីវកម្មរបស់អ្នកជាមួយកសិករផ្ទាល់
    • អាចចំណាយពេលយ៉ាងហ៊ោចណាស់១២ម៉ោងក្នុងមួយសប្តាហ៍ទៅលើអាជីវកម្មថ្មីរបស់អ្នក ក្នុងកំឡុងរយៈពេល៧ខែវគ្គនៃការចូលរួមជាមួយកម្មវិធីនេះ
    • យល់ព្រមបំពេញការស្ទង់មតិផ្សេងៗកំឡុងពេលកម្មវិធី និង២ឆ្នាំបន្ទាប់ពីនេះ ក្នុង គោលបំណងធ្វើការពិនិត្យនិងវាយតម្លៃ
  • វិស័យនៃអាជីវកម្ម
    • អាជីវកម្មដែលមានសក្តានុពល និងការផ្តាស់ប្តូរវិជ្ជមានដល់សង្គម និង បរិស្ថាន ក្នុងវិស័យកសិកម្ម
    • ផលិតផល ឬសេវាកម្មដែលល្អដល់បរិស្ថាន រួមទាំងជួយបង្កើនចំណូលដល់កសិករ ខ្នាតតូច ជាពិសេសនារីភេទក្នុងវិស័យកសិកម្ម 
    • ផលិតផល ឬសេវាកម្មនោះអាចជា ដំណោះស្រាយក្នុងការបង្កើនផលិតកម្ម និង លទ្ធផលការងារ ការកាត់បន្ថយចំណាយផ្សេងៗ(ទៅលើវត្ថុធាតុដើម ឬដំណើរការផលិត) ការជួយបន្ថែមគុណតម្លៃដល់ការងារកសិកម្ម ការបង្កើតទីផ្សារថ្មី និងបង្កើនតម្លៃសម្រាប់កសិករ ការជួយដល់សុខភាព ឬការជួយសម្រួលដល់ ភាពលំបាកនានា​ ដែលប្រជាជនកំពុងតែជួបប្រទះ។

អ្វីទៅជាគំរូផលិតផល ឬ​សេវាកម្ម?

គំរូផលិតផលឬ​សេវាកម្ម៖ 

ជាគំរូផលិតផល ឬសេវាកម្ម​ (prototype) បង្កើតឡើងក្នុងគោលបំណងធ្វើជា ឧទាហរណ៍ ឬ គំរូសាកល្បង ដើម្បីយកទៅសិក្សាពីមិតិយោបល់របស់អតិថិជន។ គំរូផលិតផលនេះ សំខាន់សម្រាប់ធ្វើ តេស្តសាកល្បងនិងធ្វើការសន្មត់ ព្រោះវាចំនាយពេលខ្លីសម្រាប់គិត និងថវិការតិច។  ការសិក្សាលើគំរូផលិតផល ឬសេវាកម្ម​ (prototype)ជួយអ្នកក្នុងការកែរលម្អផលិតផលសម្រេច​ របស់អ្នកកាន់តែប្រសើរឡើងនាពេលអនាគត។

គំរូផលិតផលអាចជាអ្វីក៏បានដែលអ្នកអាចមានឬធ្វើបាន ដូចជា គម្រោងដែលបានសរសេរទុកក្នុង ក្រដាស វីឌីអូដែលពន្យល់ពីរបៀបដំណើរការរបស់គំនិតអ្នក គំរូផលិតផលជាក់ស្តែងផ្ទាល់ដែលអ្នកបាន បង្កើត ការសម្តែងឲ្យឃើញពីរបៀបបំរើសេវាកម្មរបស់អ្នក ឬទំព័រដើមក្នុងគេហទំព័ររបស់អ្នក (Landing Page) ។ល។ ការបង្កើតគំរូផលិតផល​ឬសេវាកម្មបែបនេះ នឹងជួយទាញយកគំនិតរបស់អ្នកឲ្យចេញពីការគិតទៅជា រូបរាងពិតជាក់ស្តែង។ វាក៏ជួយឲ្យអ្នកយល់ដឹងកាន់តែច្បាស់ពីគំនិតនោះ ព្រោះអ្នកបានយកគំនិតនោះ មកអនុវត្តផ្ទាល់ ជាមួយអតិថិជន និងបានស្តាប់ពីមិតិរបស់ពួកគេ ដែលជាវិធីជួយលុបបំបាត់ ភាពមិនប្រាកដប្រជា និងការប៉ាន់ស្មានទាំងឡាយដែល អ្នកមាននៅក្នុងចិត្តតែម្នាក់ឯង។ 

ក៏ប៉ុន្តែគំរូផលិតផលឬសេវាកម្មនេះ មិនមែនជាផលិតផល ឬ សេវាកម្មល្អគ្រប់គ្រាន់ សំរាប់ដាក់ ឲ្យអតិថិជនធ្វើការទិញនោះទេ ព្រោះវាមិនទាន់ជាផលិតផលសម្រេចនិងល្អនៅឡើយ។ វាគឺជា ការបង្កើតសម្រាប់សាកល្បងដើម្បីស្វែងយល់ថាអ្វីប្រើកើតឬមិនកើតទុកជាមុន ដើម្បីឱ្យយើង មានពេលវេលានិងថវិកាគ្រប់គ្រាន់ដើម្បីដោះស្រាយ និងបង្កើតផលិតផលសម្រេចរបស់យើងឲ្បបានល្អ និងប្រើការបាន។

ការធ្វើការប៉ាន់ស្មាន ឬសន្មត់ គឺជាការគិតទៅលើករណីណាមួយ ទោះបីជាវាគ្មានភស្តុតាងច្បាស់លាស់។

 

បើមានសំណួរឬ ចម្ងល់បន្ថែមពីកម្មវិធី ដាក់ដាំ សូមទាក់ទងមកកាន់កញ្ញា គីម កុសុម៉ា តាមអ៊ីមែល kosoma.kim@impacthub.net


“DakDam Incubator | Growing Startups in Agriculture”


Welcome to DakDam Incubator! 

Impact Hub Phnom Penh, HEKS Cambodia and the Swiss Agency for Development & Cooperation (SDC) Cambodia are excited to launch applications for the DakDam Incubator!

Application Closed

Program Summary:

DakDam Incubator is a 7-month Agriculture Incubation Program designed for entrepreneurs with an environmentally friendly prototype or business that has the potential to impact the agricultural sector across Cambodia. The program will support you to develop a viable, responsible business model to get your product or service to the market. The ultimate goal of your business will be increasing incomes, reducing costs or improving resilience of small-holder farmers,  in particular women.

“DakDam”  – To plant a seed.


Support received:

  • Funding:  Have access to up to $7500 in grant funding if you are selected to join the Incubation phase after the Demo Day
  • Workshops: Business workshops delivered by topic experts
  • Mentoring: Personal mentor to support your personal development
  • Coaching: Sector and industry experts for tailored expert support
  • Network & Connections: Access to Impact Hub’s national and international network, with strategic connections to your partnership development 
  • Field work: Advice on how to conduct regular field trips and analyze the results of testing your prototype and business model directly with farmers
  • Demo Days: Showcase your business in front of investors, strategic partners and the public, to build nation and region wide exposure and awareness

Timeline:

  1. Applications open until 18th August 2019:  Get in touch with Ms. KIM Kosoma if you have any questions regarding the application process via kosoma.kim@impacthub.net
  2. Pre-incubation Phase: 8-10 business will be selected to join an Innovation Bootcamp on Saturday 31st August – Sunday 1st September on business fundamentals. This is followed by mentoring and pitch training to prepare for Demo Day.
  3. Demo Day on 3rd October: Judges will select 4-6 business to join the Incubation Phase and receive up to $7,500 funding, depending on your budgetary needs. 
  4. Incubation Phase from October 2019 to April 2020: Receive workshops, mentoring, coaching, and network & connections.
  5. Showcase in May 2020: Teams will showcase their business and their progress during an event.


Target/Who is it for?

  • Stage: 

    • Prototype Stage (See “What is a prototype?” section below) 
    • Or Startup Stage (you are making sales to customers)
    • You want to learn how to turn your prototype or business into a responsible and sustainable, growing business model.
  • Criteria:

    • Cambodian citizen
    • Limited or no experience in starting/growing a business required
    • An entrepreneurial attitude and passion for the Agriculture sector
    • Minimum of 2 co-founders with the skills and technical ability to execute your business idea
    • Women founders are highly encouraged to apply
    • Based in Cambodia 
      • Able to travel to Phnom Penh for the Bootcamp, Demo Day and Showcase (expenses covered)
      • Internet connection to join workshops and mentoring session online
      • Able to travel out of Phnom Penh (or to province) for field work to conduct regular field trips and testing your prototype and business model directly with farmers
    • Can work on your startup for a minimum of 12 hours per week for duration of program (7 months)
    • Agree to complete surveys during, and for 2 years following, the program for monitoring and evaluation purposes
  • Sector:

    • Business has the potential for social/environmental impact in Agriculture
    • Environmental-friendly products and services to meet the needs of small-holder farmers, in particular women.
    • Such products or services may include, but are not restricted to, solutions to increase production, improve productivity, lower costs (e.g. low-cost inputs, mechanization), value addition at the farm level, new markets with better prices, improve health or increase resilience.

What is a prototype?

Prototype: A basic model or example of your product or service created for the purpose of learning about your customers preferences. They are built to test an assumption* or idea quickly and cheaply, so that you can make appropriate refinements or possible changes in direction early on.

A prototype can be anything that takes a physical form – a sketch on paper, a video of how your idea works, a model of your product, a role play of your service, a landing page of your website etc. Prototyping gets ideas out of your head and into the world. They help you learn because they allow your customers to interact with your idea, which can help eliminate guesswork and subjectivity from conversations alone. 

However, they are not a fully functional product/service, because they are not your final design. Instead, they are a way to find out what doesn’t work early on, to allow you to spend your time and money on solutions that do work. *An assumption is something that you think to be the case, even without proof.

 

Still, have questions about the program? Email Kim Kosoma at kosoma.kim@impacthub.net to arrange a time to speak.

Spread the love
  •  
  •  
  •  
  •  
  •