អ្វីទៅគឺជា Changemakers Social Incubator ?

កម្មវិធី ​Changemakers Social Incubator គឺជាកម្មវិធីសម្រាប់យុវជនដែលកំពុងរស់នៅក្នុងខេត្តបាត់ដំបងនិងភ្នំពេញចូលរួមក្នុងផ្លាស់ប្តូរនិងរួមចំណែកបង្កើតដំណោះស្រាយដ៏ច្នៃប្រឌិតទៅដល់ប្រធានបទរួមមួយដែលនឹងលើកឡើងដោយសហគ្រិនស្ត្រីដែលកំពុងធ្វើការលើប្រធានបទនោះ សម្រាប់សហគមន៍យើងជារួម។ កម្មវិធីនេះមានគោលបំណងចង់ផ្សារភ្ជាប់ឲ្យកាន់តែជិតស្និតរវាង យុវជននិងយុវជន យុវជននិង​សហគ្រិនស្ត្រី និងការចូលរួមគាំទ្រពីរដ្ឋាភិបាល ទៅលើការបង្កើតគម្រោង ឬ ដំណោះស្រាយនវានុវត្តថ្មី​ដល់សហគមន៍ដែលយើងរស់នៅ។

កម្មវិធីនេះបង្កើតឡើងដោយ Impact Hub Phnom Penh ក្រោមការគាំទ្រពីគម្រោងសហគ្រិននារីសកម្មកម្ពុជា (WE Act Cambodia) នៃអង្គការ Pact Cambodia ក្រោមជំនួយថវិកាពី ទីភ្នាក់ងារជំនួយអាមេរិក (USAID Cambodia)។

ពួកយើងកំពុងស្វែងរក:
យុវជនដែលកំពុងរស់នៅទីក្រុងភ្នំពេញ ឬខេត្តបាត់ដំបង ដែលចង់អភិវឌ្ឍភាពជាសហគ្រិនក្នុងខ្លួនអ្នក ហើយចូលរួមជាមួយសហគ្រិនស្ត្រីក្នុងខេត្តបាត់ដំបង ក្នុងការបង្កើតគម្រោង ដែលជាដំណោះស្រាយ ឬការបង្កើតថ្មីដែលអាចជះឥទ្ធិពលល្អដល់សហគមន៍ ក្នុងខេត្តបាត់ដំបង។

**បើសិនជាគម្រោងឬដំណោះស្រាយរបស់ក្រុមរបស់អ្នកទទួលបានជ័យលាភី និង កញ្ចប់ថវិកាគាំទ្រក្រុមរបស់អ្នកនិងអាចបន្តចូលរួមសកម្មភាពជាបន្តហើយអនុវត្តគម្រោងរបស់អ្នកឲ្យក្លាយជាការពិត ដោយមានការចូលរួមពីសហគ្រិនស្រ្តីរបស់យើងផងដែរ។

 ៣ ចំណោទបញ្ហាពីសហគ្រិនស្រ្តី ៣ រូប 

ចេកឆាបរាជានីជាសិប្បកម្មកែច្នៃផលិតចេកឆាបក្នុងស្រុកសំទ្បូតខេត្តបាត់ដំបងក្នុងគោលបំណងកែច្នៃសម្រួលសង្វាផលិតកម្មផ្លែចេកនៅក្នុងតំបន់ ផ្តល់ចំណូល និងការងារដល់កសិករ និងស្រ្តីក្នុងតំបន់។

ចេកឆាបរាជនីគឺជាចេកឆាបតែមានរសជាតិឆ្ងាញ់ប្លែកខុសពីចេកឆាតដទៃមានជីជាតិច្រើនជម្រើសនិងមានការវេចខ្ចប់ប្រកបដោយស្តង់ដារអនាម័យខ្ពស់។

🧐 Facebook Page

Goo Bag ផលិតកាបូប វត្ថុធាតុដើមកប្បាស100% ។ វា​ជា​កាបូប​ដែល​ផលិត​ដោយ​ស្ត្រី​ និងសិល្បកររស់​នៅ​ខេត្ត​បាត់ដំបង។​កាបូប​ច្នៃប្រឌិត​និង​សិល្បៈ​របស់​យើង​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ធម្មជាតិ។

🧐 Facebook Page

អនុសារ តម្បាញចេកខ្មែរច្នៃដើមចេកកាប់ផ្លែរួចចេញជាកាបូប កន្ត្រក និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ អនុសារ តម្បាញមានគោលបំណងរក្សា​ស្នាដៃតម្បាញក្នុងតំបន់ និងប្រែធនធាន​ក្នុងតំបន់ទៅជាចំណូលបន្ថែមសម្រាប់ស្រ្តីក្នុងសហគមន៍។

🧐 Facebook Page

ដំំណើរនៃកម្មវិធី Changemaker Social Incubator
និង​ការចូលរួមរបស់យុវជន

2

បើកទទួលពាក្យ សម្រាប់យុវជននៅខេត្តបាត់ដំបង និងភ្នំពេញ

(២២​ មិនា-០៣ កក្កដា 23:59 PM)

ដាក់ពាក្យជាបុគល្គ (បើសិនជាអ្នកមានសមាជិកក្រុមសូមឳ្យសមាជិកម្នាក់ៗដាក់ពាក្យជាបុគល្គដូចគ្នា)

3

ខលដើម្បីសកម្មភាព

(​ ០៨ កក្កដា)

យុវជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីនិងចាប់ផ្តើមដំណើរជាChangemakers ជាមួយយើងតាមរយៈការចូលរួមអនឡាញខលនេះ​សម្រាប់ការត្រៀមខ្លួនក្នុងវគ្គ Hackathonរបស់យើង

4

វគ្គHackathon និងធ្វើបទបង្ហាញ

(ធ្វើនៅភ្នំពេញ)

(ពេញមួយថ្ងៃចាប់ពី ថ្ងៃ​​ ១៥-១៦-១៧ កក្កដា)

យុវជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិ​ធីនឹងត្រូវចូលរួមវគ្គ Hackathon ដ៏សកម្មនិងសប្បាយមួយថ្ងៃពេញរយៈពេល៣ថ្ងៃជាប់គ្នា។ អ្នកនឹងបានយល់ដឹងពីសហគ្រិនស្រ្តីចំនួន៣រូបនៅខេត្តបាត់ដំបង ពីរឿងរ៉ាចរបស់ពួកគេ ចក្ខុវិស័យ បេសកកម្ម ផលវិបាក និងឳកាសផ្សេងៗដែលមានហើយពួកគាត់ចង់ធ្វើសម្រាប់ សហគមន៍របស់គាត់។ បន្ទាប់មកអ្នកនឹងចាប់ក្រុមជាមួយគាត់ដើម្បីធ្វើគម្រោងមួយដែលអាចឆ្លើយតបទៅនិងប្រធានបទនោះ។ ក្រុមរបស់អ្នកនឹងរៀនអនុវត្ត ហើយធ្វើបទបង្ហាញពីគម្រោងរបស់អ្នកទៅកាន់គណកម្មការ​ដើម្បីទទួលបានថវិការគាំទ្រចំនួន ១០០០ ដុល្លាសម្រាប់អនុវត្តគម្រោងមួយនេះជាមួយសហគ្រិនស្រ្តីរបស់យើង

5

វគ្គចុះទស្សនកិច្ចសិក្សា

(នៅខេត្តបាត់ដំបង)

(ចាប់ពីថ្ងៃទី ២៩ កក្កដា-០១ សីហា)

សម្រាប់ជ័យលាភាភីចំនួន៣ក្រុម និងបន្តចូលរួមវគ្គចុះទស្សនកិច្ចសិក្សានៅខេត្តបាត់ដំបងចំនួន៤ថ្ងៃ

(ការស្នាក់នៅ អាហារ និងការធ្វើដំណើរត្រូវបានរ៉ាប់រងដោយកម្មវិធី​)

Changemaker Social Incubator Logo Design (1)

វគ្គអនុវត្តគម្រោងនិងបណ្តុះបណ្តាល

(ចាប់ពីខែកក្កដា ដល់កញ្ញា)

បន្ទាប់ពីទស្សនកិច្ចសិក្សា ជ័យលាភាភីទាំង៣ក្រុម និងទទួលបានវគ្គបណ្តុះបណ្តាលនិងប្រឹក្សាយោបល់ពីImpact Hub Phnom Penh ក្នុងការអនុវត្តគម្រោងឪ្យបានជោគជ័យក្នុងរយៈពេល៣ខែបន្ទាប់ (ការស្នាក់នៅ អាហារ និងការធ្វើដំណើរត្រូវបានរ៉ាប់រងដោយកម្មវិធី​)

7

ជំនួបសន្ទនាបញ្ចប់កម្មវិធី​

(នៅខេត្តបាត់ដំបង)

( ពីថ្ងៃ ទី​ ១៧ ដល់ ១៩ វិច្ឆិកា)

​នៅក្នុងខែវិច្ឆិការបន្ទាប់ពីបញ្ចប់គម្រោងទាំង៣ ក្រុមរបស់អ្នក និងសហគ្រិនស្រ្តីនិងចូលរួមធ្វើបទបង្ហាញពីលទ្ធផល និងការរៀនសូត្រជាបទពិសោធន៍ និងតម្រូវការបន្ថែមទៅថ្ងៃអនាគត ទៅលើប្រធានបទដែលគម្រោងបានធ្វើការទៅលើ ទៅដល់រដ្ឋាភិបាលក្នុងតំបន់ សម្រាប់ការសហការចូលរួមជាមួយគ្នាអភិវឌ្ឍសហគមន៍យើងដែលយើងចង់ឃើញ

របៀបដាក់ពាក្យចូលរួម៖

ផុតកំណត់ ០៣ កក្តដា ២០២២ ម៉ោង ២៣:៥៩ (អ្នកអាចសរសេរពាក្យជាភាសាខ្មែរ ក៏បាន ជាភាសាអង់គ្លេសក៏បាន)

បើសិនជាមានជាសំណួរ ឬចម្ងល់អ្នកអាចទាក់ទងទៅកាន់ វណ្ណដារ៉ា តាមរយៈ
[email protected] (077 488585)

Meet the Team

Meet our Mentors

FAQ

1. តើកម្មវិធីសិក្សានេះគិតថ្លៃដែរឬទេ?

កម្មវិធីChangemakers Social Incubator មិនគិតថ្ងៃសម្រាប់អ្នកទេ​ តែអ្នកត្រូវតែចាប់ឱកាសដាក់ពាក្យទទួលបានអាហារូបករណ៍នៃកម្មវិធីយើងឥឡូវនេះ!

2. តើខ្ញុំគួរដាក់ពាក្យជាក្រុម ឬម្នាក់ឯង?

សូមដាក់សម្រាប់ម្នាក់ឯងតែអ្នកអាចណែនាំឬប្រាប់ឱ្យមិត្តភិក្តិរបស់អ្នកឱ្យដាក់ពាក្យចាប់យកឱកាសនេះផង។

3. ខ្ញុំរស់នៅខេត្តជិត ហ្នឹង តើខ្ញុំអាចចូលរួមបានទេ?

កម្មវិធីនេះតម្រូវជ្រើសរើសយុវជនដែលកំពុងរស់នៅទីក្រុងភ្នំពេញ ឬក្នុងខេត្តបាត់ដំបងតែប៉ុណ្ណោះ។ យុវជនដែលត្រូវបានជ្រើសរើស​មកពីខេត្តទាំងពីរនិងទទួលបានឱកាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងធ្វើការរួមគ្នាតាមរយៈសកម្មភាពរបស់កកម្មវិធីយើង។

4. ខ្ញុំជាអ្នកខេត្តផ្សេង តែបច្ចុប្បន្នខ្ញុំនៅភ្នំពេញ/បាត់ដំបង តើខ្ញុំអាចចូលរួមបានទេ?

អ្នកអាចដាក់ពាក្យចូលរួមបាន!

4. ខ្ញុំជាអ្នកខេត្តផ្សេង តែបច្ចុប្បន្នខ្ញុំនៅភ្នំពេញ/បាត់ដំបង តើខ្ញុំអាចចូលរួមបានទេ?

អ្នកអាចដាក់ពាក្យចូលរួមបាន!

5. តើនេះជាកម្មវិធីរៀនតាមអនឡាញ ឬក៏ដោយផ្ទាល់

កម្មវិធីរបស់យើងមានច្រើនដំណាក់កាល​សូមចុចលីងនេះដើម្បីឈ្វែងយល់ពីបទពិសោធន៍ក្នុងដំណាក់កាលនីមួយៗ

បុ៉ន្តែក្នុងករណីការរីករាលដាលជម្ងឺកូវីដ១៩នៅតែតានតឹងក្នុងខេត្តអ្នក កម្មវិធីChangemakers Social Incubator នឹងធ្វើការតាមប្រព័ន្ធអនឡាញទាំងស្រុង ដោយយើងនឹងគាំទ្រលើការចំនាយលើអ៊ីនធើណេតដល់អ្នក។

6. ខ្ញុំមានសំនួរមួយចំនួន តើខ្ញុំអាចទាក់ទងអ្នករៀបចំកម្មវិធីតាមរបៀបណា?

អ្នកអាចទាក់ទងពីកាន់អ្នករៀបចំកម្មវិធីបាន៖

Vandara Sin (Email and Telegram)

Tel: 077 488585 ([email protected])