Changemakers កម្ពុជា (ជំនាន់ទី២)

Welcome to Changemakers Cambodia Cohort 2
នេះជាកម្មវិធីបណ្តុះបណ្តាល និងស្វ័យសិក្សាសម្រាប់អ្នកដែលជាយុវជនចង់ចូលរួមបង្កើតឥទ្ធិពលវិជ្ជមានជំុវីញខ្លួនអ្នក

📢អាហារូបករណ៍សម្រាប់ជំនាន់ទី២បានចាប់បើកហើយ

អ្វីទៅជាកម្មវិធី Changemakers?

A 16-day program in the Khmer language that uses a blended learning approach and is specifically designed for Cambodian youth by Impact Hub Phnom Penh under the support of the WE Act of Pact Cambodia and USAID Cambodia.

Using a blended learning approach, the program takes learners to experience a user-friendly and interactive online platform with collaborative tasks and activities along with support from the local trainers or facilitators.



កម្មវិធីChangemakersគឺជាកម្មវិធីបណ្តុះបណ្តាលជាភាសាខ្មែររយៈពេល១៦ថ្ងៃសម្រាប់យុវជនកម្ពុជា ដែលប្រើវិធីសាស្រ្តរៀនបែបBlended Learning (ស្វ័យសិក្សាតាមអនឡាញផង អនុវន្តន៍ផ្ទាល់ផង និងទទួលការបណ្តុះបណ្តាលពីអ្នកបង្វឹកជំនាញ)។
កម្មវិធីនេះមានគោលបំណងជួយបំផុសគំនិតច្នៃប្រឌិត នវានុវត្តន៍ (ការបង្កើតថ្មី) សហគ្រិនភាព  និងបង្កើនទំនុកចិត្ត ក្នុងការជ្រើសរើសការងារឬអាជីពក្នុងក្តីស្រមៃ បង្កើតគំនិតផ្តួតផ្តើម និងគម្រោងសហគមន៍ក្នុងនាមជា «អ្នកបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសង្គម» ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការចូលរួមក្នុងសេដ្ឋកិច្ចសង្គម។

កម្មវិធីសិក្សានេះបង្កើតឡើងដោយ Impact Hub Phnom Penh ក្រោមការគាំទ្រពីគម្រោងសហគ្រិននារីសកម្មកម្ពុជា(WE Act Cambodia) នៃអង្គការ Pact Cambodia ក្រោមជំនួយថវិកាពី ទីភ្នាក់ងារជំនួយអាមេរិក (USAID Cambodia)។

បើកពាក្យពី​១៦ វិច្ឆិកា ដល់​ ០២​ធ្នូ ២០២១

កម្មវិធីនេះគឺសម្រាប់យុវជនដែល/ល័ក្ខខណ្ឌ៖

  • មានអាយុ ១៧-២៥ ឆ្នាំរស់នៅក្នុងខេត្តមួយក្នុងចំណោមខេត្តទាំង៤ (កំពត កំពង់ចាម បាត់ដំបង និងសៀមរាប)
  • អាចទៅចូលរួមសកម្មភាពនៃកម្មវិធីនៅតាមខេត្តដែលអ្នកចុះឈ្មោះ​​ (ទីរួមខេត្ត)
  • អាចប្រើអ៊ីនធើណេតដើម្បីរៀនតាមអនឡាញ និងចូលរួមសកម្មភាពប្រជុំជាវីដេអូអនឡាញ
  • មានឆន្ទៈបង្កើតផលវិជ្ជមានដល់សង្គមហើយចង់ដឹងថាត្រូវចាប់ផ្តើមពីទីណា
  • ចង់ស្វែងយល់ពីខ្លួនឯង រកអាជីពដែលមានន័យ បង្កើនទំនុកចិត្ត បណ្តាញទំនាក់ទំនង ឬបង្កើនជំនាញទុន
  • អាចប្តេជ្ញាចូលរួមកម្មវិធីសិក្សារយៈពេល ១៦ថ្ងៃ ដោយចំណាយពេល ២ម៉ោងក្នុងមួយថ្ងៃដើម្បីរៀនអនឡាញដោយខ្លួនឯង និងចូលរួមកម្មវិធីថ្ងៃរៀងរាល់ថ្ងៃសៅរ៍(ពេញមួយថ្ងៃ)ជាមួយគ្រូបណ្តុះបណ្តាលនិងChangemakers ដទៃទៀត
  • ចង់បន្ថែមតម្លៃដល់ជីវិតរបស់អ្នក
Web visual Changemaker cohort 1 (1)

ឥឡូវនេះ កម្មវិធីChangemakersកំពុងបើកផ្តល់អាហារូបករណ៍សម្រាប់យុវជននៅបណ្តាខេត្តចំនួន ៤ កំពត កំពង់ចាម បាត់ដំបង និងសៀមរាប។ បើអ្នកជាយុវជនដែលកំពុងរស់នៅក្នុងខេត្តមួយនៃខេត្តទាំងបួននេះ ចាប់យកឱកាសឥឡូវនេះ!

កំពង់ចាម៖ ផុតកំណត់០២​ធ្នូ

កំពត៖ ផុតកំណត់០២​ធ្នូ

បាត់ដំបង៖ ផុតកំណត់០២​ធ្នូ

សៀមរាប៖ ផុតកំណត់២០វិច្ឆិកា
អានបន្ថែម

អ្នកនឹងទទួលបាន/អត្ថប្រយោជន៍៖

2
3
4
5
6
7
8
9
10

កាលបរិច្ឆេទសំខាន់ៗ៖

ចាប់ផ្តើមគម្រោងសហគមន៍របស់អ្នកបន្ទាប់ពីចប់វគ្គសិក្សា ហើយចាប់យកឱកាសទទួលបានថវិកាគាំទ្រគម្រោងសង្គមរបស់អ្នកស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការចូលរួមក្នុងសេដ្ឋកិច្ចសង្គម

Web visual Changemaker cohort 1 (1)

ឥឡូវនេះ កម្មវិធីChangemakersកំពុងបើកផ្តល់អាហារូបករណ៍សម្រាប់យុវជននៅបណ្តាខេត្តចំនួន ៤ កំពត កំពង់ចាម បាត់ដំបង និងសៀមរាប។ បើអ្នកជាយុវជនដែលកំពុងរស់នៅក្នុងខេត្តមួយនៃខេត្តទាំងបួននេះ ចាប់យកឱកាសឥឡូវនេះ!

កំពង់ចាម៖ ផុតកំណត់០២​ធ្នូ

កំពត៖ ផុតកំណត់០២​ធ្នូ

បាត់ដំបង៖ ផុតកំណត់០២​ធ្នូ

សៀមរាប៖ ផុតកំណត់២០វិច្ឆិកា
អានបន្ថែម

របៀបចុះឈ្មោះទទួលអាហារូបករណ៍

បើអ្នកជាយុវជនដែលកំពុងរស់នៅក្នុងខេត្តមួយនៃខេត្តទាំងបួននេះ ហើយត្រូវនឹងលក្ខខណ្ឌខាងលើ សូមចុចដាក់ពាក្យនៅទីនេះ ឱ្យបានមុនថ្ងៃ ០2 ធ្នូ ២០២១ សម្រាប់Changemakers កំពង់ចាម កំពត និងបាត់ដំបង។

*សម្រាប់ Changemakers សៀមរាបសូបដាក់ពាក្យឲ្យបានមុនថ្ងៃ២០​ វិច្ឆិកា ២០២១*

«ចាប់ផ្តើមពីខ្លួនយើង ដើម្បីបង្កើតអនាគតដែលយើងចង់ឃើញ!»

ទំនាក់ទំនងសួរសំនួរពីការដាក់ពាក្យ៖

ឈ្មោះ អុន សុខនី

ទាក់ទងតាមរយៈ

[email protected] | 012 910 307

ឈ្មោះ ភុន ឈុននី

ទាក់ទងតាមរយៈ 

[email protected]  | 078 899 456

ឈ្មោះ ទស់ ភក្តី

ទាក់ទងតាមរយៈ

[email protected] | 010 479 795

ឈ្មោះ ធូ ជូលី

ទាក់ទងតាមរយៈ 

[email protected] | 085 457 832

គាំទ្រដោយ

សំណួរនិងចម្ងល់សំខាន់ៗទាក់ទងនឹងកម្មវិធី Changemakers

1. តើកម្មវិធីសិក្សានេះគិតថ្លៃដែរឬទេ?

សម្រាប់ពេលឥឡូវនេះកម្មវិធីChangemakers មិនគិតថ្ងៃសម្រាប់អ្នកទេ​ តែអ្នកត្រូវតែចាប់ឱកាសដាក់ពាក្យទទួលបានអាហារូបករណ៍នៃកម្មវិធីយើងឥឡូវនេះ!

2. តើខ្ញុំគួរដាក់ពាក្យជាក្រុម ឬម្នាក់ឯង?

សូមដាក់សម្រាប់ម្នាក់ឯង តែអ្នកអាចណែនាំ ឬប្រាប់ឱ្យមិត្តភិក្តិរបស់អ្នឱ្យដាក់ពាក្យចាប់យកឱកាសនេះផង

3. ខ្ញុំរស់នៅខេត្តជិត ហ្នឹង តើខ្ញុំអាចចូលរួមបានទេ?

អ្នកអាចដាក់ពាក្យចូលរួមបាន។ 

  • តែអ្នកត្រូវធ្វើដំណើរមកចូលរួមសិក្ខាសាលារៀងរាល់ថ្ងៃចុងសប្តាហ៍ចំនួន៣សប្តាហ៍ជាប់ៗគ្នាដោយយើងនឹងគាំទ្រលើការចំនាយលើអាហារពេលថ្ងៃ និងអាហារសម្រន់របស់អ្នក
  • បុ៉ន្តែក្នុងករណីការរីករាលដាលជម្ងឺកូវីដ១៩នៅតែតានតឹងក្នុងខេត្តអ្នក កម្មវិធីChangemakers នឹងធ្វើការតាមប្រព័ន្ធអនឡាញទាំងស្រុង ដោយយើងនឹងគាំទ្រលើការចំនាយលើអ៊ីនធើណេតដល់អ្នក។
4. ខ្ញុំជាអ្នកខេត្ត តែបច្ចុប្បន្នខ្ញុំនៅភ្នំពេញ តើខ្ញុំអាចចូលរួមបានទេ?

យើងកំពុងផ្តល់ឱកាសដល់យុវជនដែលកំពុងរស់នៅតាមខេត្តនីមួយៗ ឬតំបន់ជិតទៅរួមខេត្តទាំងនោះតែប៉ុណ្ណោះ បើសិនជាអ្នកមានចម្ងល់បន្ថែម សូមទាក់ទងទៅក្រុមការងាររបស់Changemakers តាមខេត្តនីមួយៗ។

5. តើនេះជាកម្មវិធីរៀនតាមអនឡាញ ឬក៏ដោយផ្ទាល់

យើងនឹងរៀនបែបBlended Learning (ស្វ័យសិក្សាតាមអនឡាញផង អនុវន្តន៍ផ្ទាល់ផង និងទទួលការបណ្តុះបណ្តាលពីអ្នកបង្វឹកជំនាញ)

  • អ្នកនឹងតម្រូវចូលរួមកម្មវិធីសក្ខាសាលាជាមួយអ្នកបង្វឹកជំនាញរយៈពេលមួយថ្ងៃពេញរៀងរាល់ថ្ងៃសៅរ៍នៅទីតាំងក្នុងទីរួមខេត្តនីមួយៗ  ដោយយើងនឹងគាំទ្រលើការចំនាយលើអាហារពេលថ្ងៃ និងអាហារសម្រន់របស់អ្នក
  • បុ៉ន្តែក្នុងករណីការរីករាលដាលជម្ងឺកូវីដ១៩នៅតែតានតឹងក្នុងខេត្តអ្នក កម្មវិធីChangemakers នឹងធ្វើការតាមប្រព័ន្ធអនឡាញទាំងស្រុង ដោយយើងនឹងគាំទ្រលើការចំនាយលើអ៊ីនធើណេតដល់អ្នក
6. ខ្ញុំមានសំនួរមួយចំនួន តើខ្ញុំអាចទាក់ទងអ្នករៀបចំកម្មវិធីតាមរបៀបណា?

អ្នកអាចរៀបចំកម្មវិធីតាមខេត្តនីមួយៗបាន៖

  • សម្រាប់Changemakers កំពត៖ [email protected] | 012 910 307
  • សម្រាប់Changemakers កំពង់ចាម៖ [email protected]  | 078 899 456
  • សម្រាប់Changemakers បាត់ដំបង៖​ [email protected] | 010 479 795
  • សម្រាប់Changemakers សៀមរាប៖ [email protected]  | 078 899 456

កំពង់ចាម៖ ផុតកំណត់០២​ធ្នូ

កំពត៖ ផុតកំណត់០២​ធ្នូ

បាត់ដំបង៖ ផុតកំណត់០២​ធ្នូ

សៀមរាប៖ ផុតកំណត់២០វិច្ឆិកា
អានបន្ថែម