អ្វីទៅជាកម្មវិធីដាក់ដាំ?

ដាក់ដាំ គឺជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនក្នុងវិស័យកសិកម្ម ដែលមានរយៈពេល៩ខែ បង្កើតឡើងសម្រាប់សហគ្រិន ដែលមានគំរូអាជីវកម្ម ផលិតផល ឬសេវាកម្ម​ ដ៏ល្អសម្រាប់បរិស្ថាន និងផ្តល់ឥទ្ធពលវិជ្ជមានដល់វិស័យកសិកម្មនៅកម្ពុជា។ 

កម្មវិធីនឹងជួយគាំទ្រការអភិវឌ្ឍ ធុរកិច្ចឬអាជីវកម្មរបស់សហគ្រិន ចំនួន៨ ក្នុងការបង្កើតបានជាផលិតផល ឬសេវាកម្មប្រកបដោយនវានុវន្តភាព និងភាពច្នៃប្រឌិត​ចូលទៅក្នុងទីផ្សារ។

ដាក់ដាំកំពុងស្វែងរកសហគ្រិនឬធុរកិច្ចថ្មីក្នុងវិស័យកសិកម្មមកពីរាល់បណ្តាខេត្តក្រុង ដែលនេះមានគោលបំណងជួយក្នុងការបង្កើនប្រាក់ចំណូល កាត់បន្ថយប្រាក់ចំណាយ និង ជួយដល់កសិករខ្នាតតូច ជាពិសេសនារីភេទក្នុងវិស័យកសិកម្ម។

តើអ្នកគឺពិតជាសហគ្រិនដែលមានលក្ខណៈដូចខាងលើមែនដែរឬទេ? អញ្ចឹងសូមធ្វើការដាក់ពាក្យមក!

លក្ខខណ្ឌចូលរួម

– ធុរកិច្ចឬអាជីកម្មបើកដំណើរការក្នុងដំណាក់កាលដំបូង (Early Operation) មានអតិថិជនស្គាល់ពីផលិតផលឬសេវាកម្មយើងមួយចំនួនរួចហើយ

– ធ្វើការពេញម៉ោងរួចហើយឬគ្រោងនឹងផ្លាស់ប្តូរម៉ោងធ្វើការពេញក្នុងរយៈពេល ២ ខែបន្ទាប់

– បើកចិត្តទទួលរៀនអ្វីថ្មីៗ មានទំនួលខុស និងឲ្យតម្លៃត្រូវដល់កម្មវិធី លើសពីរង្វាន់ជាសាច់ប្រាក់

– បង្កើតឥទ្ធិពលវិជ្ជមានដល់កសិករខ្នាតតូច

– រួមចំណែកដល់ការកាត់បន្ថយឬការសម្របនឹងបម្រែបម្រួលអាកាសធាតុ

– ដោះស្រាយបញ្ហាបន្ទាន់ឬចម្បងក្នុងវិស័យកសិកម្ម

– សមត្ថភាពក្នុងប្រតិបត្តិការក្នុងកំឡុងពេលកូវិត១៩

– សមាជិកក្រុមមានជំនាញនិងបទពិសោធន៍ចម្រុះផ្សេងៗគ្នា

ផ្តោតទៅលើផ្នែកទាំង៤នៃវិស័យកសិកម្មដូចខាងក្រោម៖

1. ការកែច្នៃបន្លែ ផ្លែឈើ និងម្ហូបអាហារ

ការកែច្នៃប្រេងក្រអូបធម្មជាតិ

ការកែច្នៃប្រូតេអ៊ីនពីប្រភពជំនួសផ្សេងៗ

ការកែច្នៃបន្លែ និងផ្លែឈើក្នុងស្រុក

2. បច្ចេកវិទ្យាកសិកម្ម

សង្វាក់ផ្គត់ផ្គង់

ការប្រមូលទិន្នន័យ

បង្កើនប្រសិទ្ធភាពការពារ

ម៉ាស៊ីនបច្ចេកវិទ្យាកម្រិតទាប

ប្រព័ន្ធ “IoT” (Internet of Things)

3. ការចូលរួមរបស់សហគមន៏

ការជ្រៀតចូលទីផ្សារ

ការបង្តើនសមត្ថភាព

សហការគាំទ្រ

ការទទួលបានចំណេះដឹង

ទទួលបាននូវការប្រើប្រាស់គ្រឿងចក្រ

 

4. វិធីសាស្ត្រកសិកម្មបណ្តុះជួសជុលឡើងវិញ និងការដាំវិលជុំវាលវដ្តសង្ខារ

ផលិតកម្មបណ្តុះជួសជុលឡើងវិញ

ចាប់ផ្តើមពីកាកសំណល់រហូតដល់ចេញជាផ្លែផ្កា

អ្នកនឹងទទួលបានការគាំទ្រដូចជា៖

សិក្ខាសាលា៖ សិក្ខាសាលាស្តីអំពីការធ្វើអាជីវកម្មដែលបង្ហាត់បង្ហាញដោយអ្នកជំនាញ និងពោរពេញ ដោយបទពិសោធន៍

ការប្រឹក្សាយោបល់៖ ទទួលបាននូវអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនដែលនៅចាំជួយផ្តល់ជាគំនិតយោលបល់ ដល់លោកអ្នក

ការបង្ហាត់បង្ហាញ៖ អ្នកជំនាញនៅក្នុងវិស័យកសិកម្មផ្ទាល់នឹងមកគាំទ្រការបង្កើតអាជីវកម្មរបស់អ្នក

ការតភ្ជាប់ទំនាក់ទំនង៖ ចូលរួមក្នុងបណ្តាញទំនាក់ទំនងរបស់ Impact Hub ក្នុងថ្នាក់ជាតិ និង​អន្តរជាតិ ជាមួយនិងយុទ្ធសាស្រ្តទំនាក់ទំនងដែលជួយអភិវឌ្ឍអាជីវកម្មថ្មីរបស់អ្នកបាន

ការធ្វើបទបង្ហាញពីអាជីវកម្ម៖ អ្នកនឹងមានឪកាសធ្វើបទបង្ហាញពីអាជីវកម្មរបស់អ្នក ទៅដល់វិនិយោគិន ដៃគូយុទ្ធសាស្រ្ត និងសាធារណជន ដើម្បីបង្កើនការយល់ដឹងនិងផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នកទាំង ក្នុងជាតិ និង អន្តរជាតិ

ផ្នែកថវិកា៖ នឹងទទួលបានកញ្ចប់ថវិការហូតដល់ទៅ ៥០០០ ដុល្លាបើ​សិនជាអ្នកត្រូវបានជ្រើសរើស ឲ្យចូលរួមកម្មវិធី បន្ទាប់ពីថ្ងៃប្រកួតបទបង្ហាញពីគំរូអាជីវកម្ម (Pitch Day) បូករូមជាមួយនឹងការប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងហរិញ្ញវត្ថុធុរកិច្ចថ្មី

ការចុះកម្មសិក្សា៖ ការផ្តល់យោបល់ពីរបៀបចុះកម្មសិក្សា និង​វិភាគលទ្ធផលនៃការសាកល្បងលើ គំរូផលិតផល និង គំរូអាជីវកម្មរបស់អ្នកដោយផ្ទាល់ជាមួយកសិករ

កាលបរិច្ឆេទសំខាន់ៗ៖

កំពុងស្វែងរកការបំផុសគំនិតមែនទេ?

១. ទស្សនាការធ្វើបទបង្ហាញផលិតផលគំរូរបស់សហគ្រិនដែលធ្លាប់ចូលរួមកម្មវិធីដាកដាំរដូវកាលទី១ (ចុចទីនេះ)​ អានបន្ថែពីកម្មវិធី​នេះដោយ(ចុចទីនេះ)។

២. អាជីវកម្មដែលចាប់ផ្តើមថ្មី អាជីវកម្មផ្សេងៗ​ និងគំនិតផ្តួចផ្តើមនានានៅក្នុងប្រទេសកម្ពុជាដែលកំពុងតែធ្វើការងារទៅលើប្រធានបទដែលទាក់ទងដូចជា៖ Kokopon, Dai Khmer, Smart Farm Assistant​, Reacheny, Borann Care, Camkaseka, SAART Mushroom, and JUNLEN.

អ្វីទៅជាគំរូផលិតផល ឬ សេវាកម្ម?

គំរូផលិតផលឬ​សេវាកម្ម៖ 

ជាគំរូផលិតផល ឬសេវាកម្ម​ (prototype) បង្កើតឡើងក្នុងគោលបំណងធ្វើជា ឧទាហរណ៍ ឬ គំរូសាកល្បង ដើម្បីយកទៅសិក្សាពីមិតិយោបល់របស់អតិថិជន។ គំរូផលិតផលនេះ សំខាន់សម្រាប់ធ្វើ តេស្តសាកល្បងនិងធ្វើការសន្មត់ ព្រោះវាចំនាយពេលខ្លីសម្រាប់គិត និងថវិការតិច។  ការសិក្សាលើគំរូផលិតផល ឬសេវាកម្ម​ (prototype)ជួយអ្នកក្នុងការកែរលម្អផលិតផលសម្រេច​ របស់អ្នកកាន់តែប្រសើរឡើងនាពេលអនាគត។

គំរូផលិតផលអាចជាអ្វីក៏បានដែលអ្នកអាចមានឬធ្វើបាន ដូចជា គម្រោងដែលបានសរសេរទុកក្នុង ក្រដាស វីឌីអូដែលពន្យល់ពីរបៀបដំណើរការរបស់គំនិតអ្នក គំរូផលិតផលជាក់ស្តែងផ្ទាល់ដែលអ្នកបាន បង្កើត ការសម្តែងឲ្យឃើញពីរបៀបបំរើសេវាកម្មរបស់អ្នក ឬទំព័រដើមក្នុងគេហទំព័ររបស់អ្នក (Landing Page) ។ល។ ការបង្កើតគំរូផលិតផល​ឬសេវាកម្មបែបនេះ នឹងជួយទាញយកគំនិតរបស់អ្នកឲ្យចេញពីការគិតទៅជា រូបរាងពិតជាក់ស្តែង។ វាក៏ជួយឲ្យអ្នកយល់ដឹងកាន់តែច្បាស់ពីគំនិតនោះ ព្រោះអ្នកបានយកគំនិតនោះ មកអនុវត្តផ្ទាល់ ជាមួយអតិថិជន និងបានស្តាប់ពីមិតិរបស់ពួកគេ ដែលជាវិធីជួយលុបបំបាត់ ភាពមិនប្រាកដប្រជា និងការប៉ាន់ស្មានទាំងឡាយដែល អ្នកមាននៅក្នុងចិត្តតែម្នាក់ឯង។ 

ក៏ប៉ុន្តែគំរូផលិតផលឬសេវាកម្មនេះ មិនមែនជាផលិតផល ឬ សេវាកម្មល្អគ្រប់គ្រាន់ សំរាប់ដាក់ ឲ្យអតិថិជនធ្វើការទិញនោះទេ ព្រោះវាមិនទាន់ជាផលិតផលសម្រេចនិងល្អនៅឡើយ។ វាគឺជា ការបង្កើតសម្រាប់សាកល្បងដើម្បីស្វែងយល់ថាអ្វីប្រើកើតឬមិនកើតទុកជាមុន ដើម្បីឱ្យយើង មានពេលវេលានិងថវិកាគ្រប់គ្រាន់ដើម្បីដោះស្រាយ និងបង្កើតផលិតផលសម្រេចរបស់យើងឲ្បបានល្អ និងប្រើការបាន។

ការធ្វើការប៉ាន់ស្មាន ឬសន្មត់ គឺជាការគិតទៅលើករណីណាមួយ ទោះបីជាវាគ្មានភស្តុតាងច្បាស់លាស់។

ជួបជាមួយអ្នករៀបចំកម្មវិធី៖

កម្មវិធី​«ដាក់ដាំ» រដូវកាលទី២យើងកំពុងស្វែងរកអ្នកប្រឹក្សាជំនាញ (paid consultancy)ផ្នែក Agriculture expert (ព័ត៌មានបន្ថែមនិងដាក់ពាក្យចុចទីនេះ) និង​ Finance expert (ព័ត៌មានបន្ថែមនិងដាក់ពាក្យចុចទីនេះ)។

 

ហើយយើងក៏កំពុងស្វែងរកអ្នកណែនាំឬ គ្រូបង្វឹកស្ម័គ្រចិត្ត (Volunteer Mentor)ផ្នែកបច្ចេកទេសនិងអជីវកម្មមានដែលនឹងចែករំលែកជំនាញរបស់ជាមួយសហគ្រិនក្នុងវិស័យកសិកម្មកម្ពុជា(ព័ត៌មានបន្ថែមនិងដាក់ពាក្យចុចទីនេះ)។

គាំទ្រដោយ

[ដាក់ពាក្យឲ្យបានមុនថ្ងៃទី ២២ ខែសីហា២០២១]

ព័ត៌មានលម្អិតទាក់ទងទៅកាន់៖ Tel: 015 674 048/096 641 5661 ឬ Email: [email protected]