Written by Vandara Sin

« ក្រុមសន្សំប្រាក់នារី គាំទ្រស្រ្តីតាមរយៈការសន្សំលុយជាក្រុម​ »​

[English Below]

 

“In life, you should save three important things; money for your future investment, knowledge and skills, and the goodness you can do to other”- Limheang Brak


ជួបជាមួយ លឹមហ៊ាង ជាក្រុម​ប្រឹក្សាភិបាល នៃក្រុមសន្សំប្រាក់នារី ដែលជាសហគមន៍នារី សន្សំប្រាក់ជាក្រុម ក្នុងគោលបំណងគាំទ្រ ស្រ្តីយើងទាំងផ្នែកសេដ្ឋកិច្ច និងចំណេះដឹង។
Meet Limheang from Lady Saving Group, a women peer-to-peer saving group that aims to provide finance and knowledge support for women members of all ages.

ខ្ញុំឈ្មោះ ប្រាក់ លឹមហ៊ាង ជាសមាជិកនៃ ក្រុមសន្សំប្រាក់នារី។ យើងមានការិយាល័យមួយនៅ រាជធានី ភ្នំពេញ ដែលយើងមានសមាជិក ៣ ទៅ ៤​ នាក់មកធ្វើការនៅរៀងរាល់ថ្ងៃសៅរ៍ សម្រាប់ក្រុមរបស់យើង។ 

 

យើងគឺជាសហគមន៍នារីមួយ បង្កើតឡើងក្នុងគោលបំណងជួយគាំទ្រស្រ្តីយើង ឲ្យមានភាពអាស្រ័យលើខ្លួនឯង ទាំងផ្នែកសេដ្ឋកិច្ច និង សមត្ថភាពចំណេះដឹង។ យើងបានបង្កើត ជាក្រុមសន្សំប្រាក់ដែលមានសមាជិកជានារី នេះសម្រាប់ជាប្រព័ន្ធគាំទ្រដល់គ្នាទៅវិញទៅមក សម្រាប់តម្រូវការហិរញ្ញវត្ថុ ទៅលើការអប់រំសិក្សា តម្រូវការក្នុងគ្រួសារ ឬជាដើមទុនសម្រាប់មុខជំនួញផ្សេងៗ។ យើងក៏មានជាការគាំទ្រ ផ្នែកអភិវឌ្ឍន៍បុគ្គល ជាចំណេះដឹង និងបណ្តាញទំនាក់ទំនងតាមរយៈការបង្កើតជាសិក្ខាសាលាប្រចាំខែ ពីសហគ្រិនភាព ភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗ ដែលជាឪកាសឲ្យពួកយើងស្គាល់បុគ្គលគំរូ កាន់តែច្រើនផងដែរ។ 

 

ក្រុមរបស់យើងបានបង្កើតឡើងតាំងពី ឆ្នាំ ២០១០។​ ក្នុងរយៈពេល​ ៩​ ឆ្នាំនេះពួកយើងបានកើនសមាជិក រហូតទៅដល់ជាង១០០នាក់ និងមានកញ្ចប់ថវិកាច្រើនគួរសមសម្រាប់ឲ្យសមាជិកនារី យើងប្រើប្រាស់សម្រាប់ជា ទុនក្នុងការបង្កើតជាអាជីវកម្មថ្មី ឬ បំពេញក្តីស្រមៃក្នុងជីវិតរបស់គេផងដែរ។ 

 

និយាយជារួមទៅពួកយើងជាគ្រួសារនារីដ៏រឹងមាំមួយ ដែលធ្វើការ ចេញពីបេះដូងក្នុងការជួយដល់នារីក្នុងក្រុមយើង ឲ្យមានការយល់ដឹងជ្រៅទៅលើការសន្សំប្រាក់ និងរបៀបនៃការសន្សំប្រាក់ដ៏មានប្រសិទ្ធភាព សម្រាប់ជាធនធាន ក្នុងការសម្រេចគោលដៅជីវិតដ៏ល្អនាពេលអនាគត ឬ បង្កើនជីវភាពក្នុងគ្រួសារផងដែរ។ ស្រ្តីក្នុងក្រុមរបស់យើង ក៏ទទួលបានការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងការអភិវឌ្ឍខ្លួនតាមរយៈឪកាសផ្សេងៗដែលពួកយើងមាន ហើយ វាជួយឲ្យពួកគាត់យល់ និង​ មើលឃើញពីតម្លៃខ្លួនឯងជាបុគ្គលដែលមានសមត្ថភាពម្នាក់ក្នុងសង្គមនេះដែរ។


មកស្តាប់កិច្ចសំភាសន៍របស់គាត់ទាំងអស់គ្នា | Come and listen to her interview together

Lady Saving Group Supports Women Through Peer-to-peer Saving

Watch Her Interview

My name is Limheang Brak, a Deputy Board of Director of Lady Saving Group. We have a small office in Phnom Penh that has around 3 to 4 people working every Saturday for our community.

 

Lady Saving Group is a women community that aims to help women to be independent in terms of finance and knowledge. Our money-saving group  helps women in the community to support each other in investing in their education, family or startup/business. Along with that, the community also helps the members personal growth in terms of knowledge and networks by providing a monthly workshop about entrepreneurship, leadership and other skills that can also bring us to meet many role models too. 

 

We created Lady Saving Group in 2010. Throughout these 9 years, we have grown the member to more than a hundred women with a stronger financial resource that can also help the members in investing in their big project as well.  

 

We are more than just a money-saving group; We are a strong family that has been helping many women in our community to have more understanding about the benefits of saving money and learn how to save efficiently for their future goal, investing in a business, or growing family livelihood. Women in our community also receive emotional and personal growth support that helps them to see their importance in this society and get many opportunities as well. 

 

គាំទ្រ​ ឬ បង្កើតទំនាក់ទំនងជាមួយ ក្រុមសន្សំប្រាក់នារីតាមរយៈ

Suppot or get connected with Lady Saving Group through

Lady Saving Facebook Page

Spread the love
  • 237
  •  
  •  
  •  
  •  
    237
    Shares