Olivia Hough (Khmer Translation by Kosoma Kim)

កាលពីឆ្នាំមុនយើងមានមោទនភាពក្នុងការប្រកាសការចាប់ផ្តើមដំបូងនៅប្រទេសកម្ពុជា នៃកម្មវិធីរយៈពេលមួយឆ្នាំ ដើម្បីជំរុញឲ្យមានការចាប់ផ្តើមជំនួញសម្រាប់សង្គម ដែលបានរចនាឡើងដើម្បីគាំទ្រដល់គំនិតឆ្នើមរបស់សហគ្រិនក្នុងសង្គមដើម្បីឲ្យគំនិតអាជីវកម្មបច្ចេកវិទ្យារបស់ពួកគេបានទៅក្នុងអាជីវកម្មក្នុងសង្គមដោយនិរន្តរភាព ( EPIC ) ។

"គោលដៅរបស់ EPIC គឺដើម្បីពន្លឿនដំណើរការនៃការធ្វើជំនួញដែលបានផ្តោតលើសហគ្រិន។ ដោយការផ្តល់ឱ្យពួកគេនូវការឧបត្ថម្ភទុន បានចូលរួមជាមួយអ្នកណែនាំ អ្នកពិគ្រោះយោបល់ និងសំខាន់បំផុតគឺបណ្តាញវិនិយោគទុន យើងមានទំនុកចិត្តថា EPIC នឹងបង្កើតអោយមានក្នុងដំណោះស្រាយថ្មីប្រកបដោយការច្នៃប្រឌិតនិងជាគំរូអាជីវកម្ម ដែលមានលក្ខណៈគ្រប់គ្រាន់់ក្នុងការរៃអង្គាសប្រាក់ពីវិនិយោគិន គ្រឹះស្ថាននានា ឬពីប្រភពផ្សេងៗទៀត។ " -- Laura Smitheman សហស្ថាបនិក IMPACT HUB រាជធានីភ្នំពេញ។


_MG_1264

ក្រុមទាំងអស់បានធ្វើការដោយពុំនឿយហត់តាមរយៈកម្មវិធី EPIC តាំងពីខែតុលាឆ្នាំ 2016 ដែលបានចូលរួមក្នុងសិក្ខាសាលា ជួបជាមួយអ្នកណែនាំ និងសិក្សាពីអ្នកដឹកនាំអាជីវកម្មដែលមានបទពិសោធន៍ និងអ្នកជំនាញបច្ចេកទេស។ លើសពីនេះពួកគេរវល់យ៉ាងខ្លាំងក្នុងការរៀបចំ​​​​​​​​​​​​​​ថ្ងៃធ្វើបទបង្ហាញដ៏ធំដំបូងរបស់ខ្លួន ( DEMO DAY )។ នៅថ្ងៃដ៏ពិសេសមួយនេះដែរ សហគ្រិនសង្គមទាំងដប់មួយ របស់យើងបានបង្ហាញស្នាដៃរបស់ខ្លួនទៅដល់គណៈកម្មការ ក្នុងគោលបំណងដើម្បីត្រូវបានជ្រើសរើស អោយទទួលការគាំទ្រដែលស្មើរនឹងទឹកប្រាក់ចំនួន ២០០០០ដុល្លាសហរដ្ឋអាមេរិក និងធ្វើឲ្យពួកគេចូលទៅក្នុងការប្រកួតជុំទីពីរជាបន្តនៃកម្មវិធី​ការបង្កើតអាជីវកម្មសម្រាប់រយះពេលប្រាំបួនខែ។

ខណៈដែលក្រុមទាំងអស់បាន​បង្ហាញសុន្ទរកថារបស់ខ្លួន គណៈកម្មការក៏បានជួបប្រជុំគ្នាដែលពួកគាត់ក៏បានអញ្ជើញមកពីប្រទេសតំបន់អាស៊ានពិសេសក្នុងការវិនិយោគសហគ្រាសឯកជននិងការជំរុញ។ គណៈកម្មការទាំងអស់ ដែលមានដូចជា កញ្ញា Mun Ching Yab ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន AirAsia Foundation លោក Pagna Ukthaun ដែលជាប្រធាននាយកប្រតិបត្តិការរបស់ WaterSHED និង អ្នកស្រី​ Laina Raveendran Green ដែលជាសហស្ថាបនិកនៃ Angels of Impact.

‘’“កេរ្តិ៍ឈ្មោះនិងបទពិសោធន៏ដ៏គួរអោយចាប់អារម្មណ៏របស់គណៈកម្មការបានឆ្លុះបញ្ចាំងពីមហិច្ឆតាដែលយើងមានសម្រាប់ក្រុមនិងសក្តានុពលដែលយើងដឹងថាពួកគេអាចធ្វើបាន។”-- Laura Smitheman

ថ្ងៃបង្ហាញដំបូង (Demo Day) របស់គេបានទទួលជោគជ័យយ៉ាងខ្លាំងដែលក្នុងសាល ពោរពេញទៅដោយអ្នកជំនាញជាន់ខ្ពស់ រួមទាំងវិនិយោគិន អ្នកសារពត៌មាន និងអ្នកចូលរួមផ្សេងៗទៀតជាច្រើនរូប ដែលពួកគេចង់ឃើញសហគ្រាសសង្គម ធំៗ ចូលទៅក្នុងទីផ្សារជាបន្តបន្ទាប់។ ក្រុមនីមួយៗមានស្តង់មួយរបស់ខ្លួន ដែលជាកន្លែងពួកគេអាចបង្ហាញពីគំរូដើមរបស់ពួកគេនិងពន្យល់អំពីបញ្ហាសង្គមឬបរិស្ថានដែលពួកគេកំពុងជួបប្រទះនិងព្យាយាមដោះស្រាយ។

រីឯគណៈកម្មការរបស់យើងបានពិនិត្យផែនការអាជីវកម្មនិងបានជួបមួយទល់នឹងមួយជាមួយនឹងក្រុមនីមួយៗដើម្បីទទួលបាននូវការយល់ដឹងកាន់តែច្រើនបន្ថែមនៃអាជីវកម្ម, ឥទ្ធិពល, ការលើកទឹកចិត្តក្រុម និងសក្ដានុពលរបស់ពួកគេ។

ទោះបីជាមានអារម្មណ៏ញាប់ញរក៏ដោយ បទបង្ហាញនៃក្រុមទាំងអស់គឺល្អ ពិតជាមិនគួរឱ្យជឿផងដែរ ដែលនេះជាការលំបាកសម្រាប់គណៈកម្មការក្នុងការសម្រេចចិត្ត។ ជាមួយនឹងការប្តេជ្ញាចិត្តដូចជាការតស៊ូ ការងារជាក្រុមនិងការបង្កើតថ្មី អ្នកចូលរួមមានទំនុកចិត្តលើគណៈកម្មការដែលអាជីវកម្មរបស់ពួកគេនឹងត្រូវបានឡើងដល់កម្រិតបន្ទាប់។

_MG_1194

ខាងក្រោមនេះក្រុមអាជីវកម្មសហគ្រិនសង្គមថ្មី ដែលត្រូវបានជ្រើសរើស បន្តទៅក្នុងវគ្គ នៃការបង្កើនល្បឿន ទៅមុខទៀត:

  • Eco Fresh Box
  • Edemy
  • E-House
  • Food Processing Incubator
  • Rat Hunter

  • "យើងមានអារម្មណ៍រំភើបនិងទទួលបានការលើកទឹកចិត្ត តាមរយៈសំណួរដែលគណៈកម្មការបានសួរមកកាន់ពួកយើង ការផ្តល់ជាមតិយោបល និងជាពិសេស ដំបូន្មានល្អៗរ​បស់គណៈកម្មការអំពី របៀបក្នុងការបន្តគម្រោងរបស់យើងតទៅមុខទៀត។” --Bopheakdey Phoen សហស្ថាបនិក E-House

    ក្រុមអាជីវកម្មសហគ្រិនសង្គមថ្មី ទំាង៥ នឹងត្រូវទទួលបានការបង្វិកជាមួយអ្នកជំនាញអាជីវកម្មម្នាក់ ព្រមជាមួយនឹងការគាំទ្រដែលស្មើរនឹងទឹកប្រាក់ចំនួន ២០០០០ដុល្លាសហរដ្ឋអាមេរិក សម្រាប់់ការចាប់ផ្តើមអាជីវកម្មដំបូង ដែលនេះរួមបញ្ចូលទាំងការផ្តល់ថវិកាសម្រាប់ការធ្វើតេស្ត បង្កើតភាពច្នៃប្រឌិត ការអនុវត្តសាកល្បងនូវបច្ចេកវិទ្យា ការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេស និងកន្លែងធ្វើការ និងការចូលរួមសហគមន៍ជាមួយImpact Hub ។

    ដើម្បីស្វែងយល់បន្ថែមអំពី EPIC ក្រុម ឬដំណើរការរបស់ពួកគេ សូមចូលទៅកាន់ www.epiccambodia.com



    Last year we were proud to announce the launch of Cambodia’s first, one year social impact incubation program designed to support outstanding social entrepreneurs to transform their tech-based business ideas into sustainable social businesses: EPIC.

    “EPIC’s goal is to accelerate the progress of impact focused entrepreneurs. By providing them with seed-funding, access to mentors, consultants and most importantly investment networks, we’re confident EPIC will result in innovative solutions and business models which are strong enough to raise money from investors, foundations or other sources.”--Laura Smitheman, co-founder Impact Hub Phnom Penh.

    Teams have worked tirelessly through the EPIC program since October 2016, attending workshops, meeting with mentors and hearing from inspiring start-up leaders and technical experts. More recently, they have been busily preparing for their first big pitch: Demo Day. The big day where the eleven social enterprises showcased their work to a panel of judges in a bid to obtain $20,000 of support and to make their way into the second round of the program: business incubation for nine months.

    Whilst the teams perfected their presentations, judges were assembled from across the ASEAN region, spanning specializations in investment, private enterprise and impact. The judges included Mun Ching Yap, the Executive Director of AirAsia Foundation, Pagna Ukthaun, the Chief Operating Officer of WaterSHED Ventures and Laina Raveendran Green, co-founder of Angels of Impact.

    ‘’The impressive influence and reputation the judges bring to EPIC reflects the ambition we have for the teams and the potential we know they have’’--Laura Smitheman.

    The Demo Day was a huge success, the room filled with industry experts, investors, press and more, all eager to catch a glimpse at the next big social businesses to enter the market. Each team had their own booth where they could demonstrate their prototypes and explain the social or environmental problems they were trying to solve. Judges reviewed the business plans and met one-on-one with the teams to gain a greater understanding of their business’, their impact, the team motivations and dynamics.

    Whilst nervous, all the teams pitched incredibly well, and it was a tough choice for the judges. With categories such as commitment, teamwork and innovation taken into account, the selected participants were ones who the judges were confident would take their businesses to the next level.

    The following startups were selected for acceleration:

  • Eco Fresh Box
  • Edemy
  • E-House
  • Food Processing Incubator
  • Rat Hunter

  • “We feel very excited and inspired by the way the judges asked us questions and provided feedback, especially how they provided good advice on how to keep going with our project.” --Bopheakdey Phoen, co-founder E-House.

    These 5 selected startups will be assigned a dedicated business mentor and have access to $20,000 worth of start-up support, which includes funding for testing, innovating and piloting their technologies, consultation with technical experts and the Impact Hub workspace and community.

    To find out more about Epic, the teams or their journeys, visit epiccambodia.com

    Newsletter Subscription

    • This field is for validation purposes and should be left unchanged.